បរទេស៖ យ៉ាងហោចណាស់មានមនុស្ស៦ នាក់ត្រូវបានចាប់ខ្លួននៅភាគខាងជើង ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ ពីបទជួញដូរវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្លែងក្លាយ។ យោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Hugo Lopez-Gatell បានថ្លែងនៅក្នុង សន្និសីទកាសែតមួយថា « យើងមានភ័ស្តុតាងផ្ទាល់ថា វ៉ាក់សាំងក្លែងបន្លំ…ត្រូវបានលក់ក្នុងតម្លៃរហូតដល់ទៅ ៤...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១នាក់ ជាស្រ្តីជនជាតិចិន ស្នាក់នៅសណ្ធាគារមួយក្នុងរាជធានីភ្នំពេញ ខណៈដែលគ្មានអ្នកជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន ៤៧០នាក់...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការជាតិ បានលើកឡើងថា ទោះបី កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូង កាលពីថ្ងៃទី ១០ ខែកុម្ភៈ តែការគំរាមកំហែងនៅមានកម្រិតខ្ពស់។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្ដេចសម្ដេចពិជ័យសេនា ទៀ បាញ់ អំពាវនាវសូម...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹតលេខ ១២៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជម្ងឺនៅតាមច្រកទ្វាចេញចូល ។
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងថា រដ្ឋាភិបាលម៉ាឡេស៊ី សម្រេចផ្លាស់ប្តូរវិធានការរឹតបន្តឹង និងគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ នៅតាមរដ្ឋនីមួយៗរហូតដល់ថ្ងៃ ទី ៤ ខែមីនា ឆ្នាំ ២០២១។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀតហើយ ខណៈមិនបានព្យាបាលជាសះស្បើយនោះទេ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់៖១- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦...
បរទេស៖ នៅថ្ងៃពុធ ទី១៧កុម្ភៈ រដ្ឋាភិបាលថៃ បានរាយការណ៍ពីរកឃើញ ករណីឆ្លងថ្មីជំងឺកូវីដ១៩ចំនួន ១៧៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន ដោយក្នុងការឆ្លងមេរោគក្នុងស្រុកចំនួន ១៦៨ នាក់ និងករណីនាំចូលចំនួន ៧ នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺនេះ នៅប្រទេសថៃសរុបកើនឡើងដល់ ២៤ ៩៦១ នាក់។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសប៉ទុយហ្គាល់លោក Antonio Costa បានទទួលបានការចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pfizer/BioNTech រួចរាល់ហើយ។ ប្រភពដដែលក៏បានសរសេរទៀតដែរថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Marta Temido ក៏បានទទួលវ៉ាក់សាំងនោះដូចគ្នាផងដែរ ដោយឡែកប្រធានាធិបតី ប៉ទុយហ្គាល់លោក Marcelo Rebelo de Sousa និងប្រធានរដ្ឋសភាជាតិលោក...
សេអ៊ូល៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអង្គារ បានឲ្យដឹងថា កូរ៉េខាងត្បូងទើបតែ បានធ្វើការបញ្ជាទិញយក វ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ខ្លួនប្រមាណជា ២៣លាននាក់ទៀត នៅថ្ងៃនេះពោលគឺនៅ ក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលបានប្រកាសថា នឹងមានការពន្យាពេលនៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋសម្រាប់ត្រីមាសដំបូង។ កិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំងថ្មី ដែលមានចំនួនប្រមាណជា ២០លាននាក់ចេញពីវ៉ាក់សាំង Novavax និងវ៉ាក់សាំងសម្រាប់មនុស្ស ៣លាននាក់ចេញពីក្រុមហ៊ុនអាមេរិក Pfizer នេះបើយោងតាមការបញ្ជាក់ ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីលោក...
បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឹកូវីដ១៩ កំពុងពិចារណាលើការពង្រីក រយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរពីទ្វីបអាហ្រ្វិក ក្នុងគោលបំណងទប់ស្កាត់ការ រីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណា ដែលបំលែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងជំងឺកូវីដ១៩ លោកស្រី Apisamai Srirangson...