នៅមុននេះ១០ឆ្នាំទស្សនាវដ្ដី Fortune បានសរសេរអត្ថបទវិភាគមួយ ដែលបានល្បីពេញពិភពលោក ដោយក្នុងអត្ថបទនេះ បានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនយក្សដូចជា Suez របស់បារាំងបាននឹងកំពុង រត់ប្រណាំងដណ្ដើមសិទ្ធឯកជនកម្ម (Privatization) មកលើប្រភពទឹកសាបនៅលើពិភពលោក ដោយក្រុមហ៊ុនយក្សមួយនេះ ជឿជាក់ថា ក្នុងសតវត្សន៍ទី២១មួយនេះ ទឹកគឺជាប្រភេទ «មាសស» ដែលពុំអាចខ្វះបានក្នុងរាល់ជីវភាពប្រចាំថ្ងៃរបស់មនុស្សលោកនោះ!។ ទឹក វិស័យឧស្សាហកម្មដ៏មហាសាល ដែលមានតម្លៃជាង...
អនុលោមទៅតាមការគិតដែល កំពុងរីករាលដាលផុសផុល នៅលោកខាងលិចបច្ចុប្បន្ន គឺវិបត្តិនៅ Ukraine មកពីមានការឈ្លានពានមកលើ Ukraine និងការវាយប្រហាររបស់រុស្ស៊ីមកលើទីក្រុង Kyiv នេះឯង? ព្រោះបើយោងទៅតាមទឡ្ហីករណ៍មួយនេះ គឺករណីដែលលោក Vladimir Putin យកទ័ពចូលកាន់កាប់ Crimea ដែលជាមហិច្ចតាយូលង់ណាស់មកហើយរបស់រុស្ស៊ី ក្នុងការធ្វើឱ្យរស់ឡើងវិញនូវចក្រភពសូវៀត ដែលធ្លាប់មានតាំងពីព្រេងនាយមក! ហើយចុងក្រោយ Putin អាចបន្តធ្វើនូវរឿងទាំងនេះ...
ដើម្បី ជាការយល់ដឹងអំពីបណ្តារសារ ភូមិសាស្ត្រនេះ ចូលសិក្សាប្រវត្តិសាស្ត្រ ដើម្បីទប់ទល់ទៅនិងសង្គ្រាមក្នុងស្រុក ពួកអាណានិគមនិយមបារាំង បានលេងសន្លឹកបៀរ “ ដំណោះស្រាយ Bao Dai “. ដោយបារាំង បានយកស្តេច Bao Dai ដែលអស់អំណាច មកកាន់អំណាចវិញ ដែលការធ្វើយ៉ាងនេះ គឺដើម្បីប្រែក្លាយ Bao Daiទៅជាកូនអុក...
ក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ នាសហសម័យសម្រាប់កម្ពុជា មានព្រឹត្តិការណ៍នយោបាយពីរ ដ៏សំខាន់ និងចម្លែកបំផុត គឺក្នុងរយៈពេលមួយ មិនដល់៥០ឆ្នាំផង មានសន្និសីទអន្តរជាតិពីរ នាំទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាពីរ ស្ដីពីការដកកងទ័ពបរទេស ចេញពីកម្ពុជា ដោយលើកទី១ នៅឆ្នាំ១៩៥៤ ស្ដីពីសន្និសីទ ហ្សឺណែវ និងលើកទី២ គឺនៅឆ្នាំ១៩៩១ ស្ដីពីសន្និសីទ ទីក្រុងប៉ារីស ដែលទាំងអស់នេះ គឺជាសក្ខីកម្មមួយ...
មុនសម័យកាល នៃសង្គ្រាមលោកលើកទី២ គេពុំសូវឃើញមានការប្រើពាក្យ អាស៊ីអាគ្នេយ៍នេះទេ ដោយពេលនោះ នៅឥតទាន់មានការគិតគូរបែងចែក តំបន់នៅទ្បើយទេ។ ដូច្នោះអ្នកនយោបាយ ទាំងទ្បាយបានស្គាល់ច្រើនតែពាក្យហៅតំបន់មួយនេះ ថាឥណ្ឌូចិនតែប៉ុណ្ណោះ ព្រោះអ្នកទាំងទ្បាយដឹងថា ឥណ្ឌូចិន គឺជាតំបន់មួយ ដែលស្ថិតនៅក្រោម ការគ្រប់គ្រង់ទៅដោយ អាណានិគមនិយមរបស់បារាំង ចំពោះឥណ្ឌាភូមា និង ម៉ាទ្បេស៊ីវិញ គឺស្ថិតនៅក្រោមអំណាចត្រួតត្រាគ្រប់គ្រង់ ទៅដោយចក្រពត្តិអង់គ្លេសនោះ ។ចំពោះឥណ្ឌូណេស៊ី...
ឥរិយាបទដ៏រឹងរូស និងការមិនចុះញ៉មរបស់លោក Putin គឺជាលទ្ធផលបានមកពីអំពើឆបោក ដ៏ពិសពុលរបស់ George Bush និង Helmut Kohl ក្នុងពេលជួបចរចារ ជាមួយសូវៀត អំពីដំណោះស្រាយ ពាក់ព័ន្ធដល់ការឯកភាពទឹកដី នៃប្រទេសអាល្លឺម៉ង់ទាំងពីរនោះ ដែលពេលនោះ ពួកលោកខាងលិចបាន សន្យាជាមួយសូវៀតថា បើទុកឱ្យប្រទេស អាល្លឺម៉ង់ ឯកភាពទឹកដី គឺ...
ការលូកដៃកកូរយ៉ាងសកម្មរបស់អាមេរិក ក្នុងសមុទ្រចិនខាងត្បូង និងក្រោយមកមានបញ្ហាទន្លេមេគង្គទៀត បានធ្វើឱ្យអ្នកកាន់អំណាចរបស់ចិន មានឥរិយាបថនយោបាយមុតមាំឡើង និងប្រតិកម្មខ្លាំងដោយមិនចុះញ៉ម រាថយឡើយ!។ ជំហានដំបូងដែលជាលេស(Pretext)របស់អាមេរិក គឺការលើកទឹកចិត្ត និងមានការជំរុញយ៉ាងខ្លាំងមកលើកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយប្រទេស៤ ដែលស្ថិតនៅភាគខាងក្រោមរបស់ដងទន្លេមេគង្គ ដែលសកម្មភាពមួយនេះ ធ្លាប់បានធ្វើឱ្យអាជ្ញាធរចិន មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាទីបំផុតនោះ!។ អនុលោមទៅតាមការសិក្សាស្រាវជ្រាវរបស់លោក John Lee ដែលជាភ្នាក់ងារជាន់ខ្ពស់នៅក្នុងវិទ្យាស្ថានCenter for...
ជាការពិត អ្នកយុទ្ធសាស្រ្តនៃភូមិសាស្រ្តនយោបាយ បានឃើញជាយូរមកហើយថា សហរដ្ឋអាមេរិក មានសន្លឹកបៀរ សម្រាប់លេងនៅក្នុងដៃយ៉ាងច្រើន បន្ទាប់ពីការងើបឡើង របស់ចិន ក្រោយពីចិនប្រកាសគោលនយោបាយBRIនៅឆ្នាំ២០១៣! ពិសេសជាងនេះ បន្ទាប់ពីមានព្រឹត្តិការណ៍ នយោបាយក្រឡាប់ចក្រ នៅក្នុងប្រទេសភូមា នៅអាហ្កានីស្ថាន និងកម្ពុជា ដែលនៅខាងក្នុងវាំងនន របស់ឧទ្ទវហេតុនៃព្រឹត្តិការណ៍ទាំងនេះ គេសុទ្ធតែបានមើលឃើញស្រមោល មិនច្បាស់នៃមហាយក្សចិន នៅពីក្រោយវាំងននទាំងអស់នេះ(Sic)!។ ការលេងសន្លឹកបៀរសមុទ្រចិនខាងត្បូង...
គោលដៅចម្បង និងសំខាន់របស់ពួកភេរវករ គឺការវាយប្រហារមកលើ ទីកន្លែងដែលសំខាន់ មានមនុស្សលោកយកចិត្តទុកដាក់ជាងគេ ជាកន្លែងនិមិត្តរូបឱ្យសេចក្ដីមានបាន មនុស្សច្រើនកុះករ!។ ទើបនេះ គឺជាមូលហេតុទីមួយ ក្នុងអាទិភាពដែលពួកភេរវកម្មអ៊ីស្លាមនិយមជ្រុលបានជ្រើសរើសយកអគារភ្លោះ Twin Towers ដែលជាអគារពាណិជ្ជកម្មនៅNew York បានក្លាយទៅជាគោលដៅសំខាន់ទីមួយសម្រាប់ការវាយប្រហារជាភេរវកម្មអន្តរជាតិ នៅថ្ងៃទី ១១ កញ្ញា ពីព្រោះអគារភ្លោះ Twin Towers...
សមុទ្រចិនខាងត្បូង ជាចំណុចក្ដៅនិងរសើបបំផុតក្នុងតំបន់!៖ សមុទ្រចិនខាងត្បូង មានវិសាលភាពប្រមាណ៣,៥០០ ០០០ គីឡូម៉ែត្រការ៉េ ជាតំបន់សមុទ្រមួយ ដែលមានសណ្ឋានធំលំដាប់ទី៤ និងជាចំណែកមួយរបស់សមុទ្រប៉ាស៊ីហ្វិក។ ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ សម្បូរទៅដោយកោះ ហើយកោះទាំងនេះបានប្រមូលផ្ដុំជាច្រើន កកើតទៅជាប្រជុំកោះ Archipelagoes កោះ ប្រជុំកោះ និងជួរកោះទាំងនេះដែលមួយភាគធំ ពុំមានមនុស្សរស់នៅ និងពុំអាចរស់នៅបានឡើយ!។ ...