ព័ត៌មានអន្តរជាតិ

ការពង្រឹងឧត្តមភាពថ្មី រវាង អាមេរិក រុស្សីនិងចិន ឆ្លងតាមរយៈការសាកល្បង សាច់ដុំនៅ Ukraine និង លើសមុទ្រចិនខាងត្បូង !

ឥរិយាបទដ៏រឹងរូស និងការមិនចុះញ៉មរបស់លោក Putin គឺជាលទ្ធផលបានមកពីអំពើឆបោក ដ៏ពិសពុលរបស់ George Bush និង Helmut Kohl ក្នុងពេលជួបចរចារ ជាមួយសូវៀត អំពីដំណោះស្រាយ ពាក់ព័ន្ធដល់ការឯកភាពទឹកដី នៃប្រទេសអាល្លឺម៉ង់ទាំងពីរនោះ ដែលពេលនោះ ពួកលោកខាងលិចបាន សន្យាជាមួយសូវៀតថា បើទុកឱ្យប្រទេស អាល្លឺម៉ង់ ឯកភាពទឹកដី គឺ NATO ដាច់ខាតមិនពង្រឹក និងរុលទៅជិតព្រំដែនរុស្សីទ្បើយ។ ដោយពួកលោកខាងលិចមិនបានគោរពការសន្យា របស់ខ្លួនទើបថ្ងៃនេះ រុស្សីបានទាមមកវិញ នៅអ្វីដែលខ្លួនបានបាត់នោះ !

ជាតថភាព កងទ័ពលោកខាងលិចពុំបាន បាត់អ្វីទាំងអស់ទៅពួកប្រទេសក្នុងប្លុក Varsovie ហើយអាមេរិក ក៏គ្មានបានខាត បង់អ្វីនៅអឺរ៉ុបផងដែរ មានតែសូវៀតទេ ដែរបាត់ទាំងទឹកដី បាត់ទាំងឥទ្ធិពល នៅក្នុងតំបន់នោះ។

ថ្ងៃនេះក្រុង Moscow និងក្រុងប៉េកាំង មានទំនាក់ទំនងជិតស្និទ្ធ ក្នុងការរួមគ្នាប្រឈមមុខ ទៅនឹងពួកលោកខាងលិច បើប្រៀបទៅនឹងសម័យកាល របស់សង្គ្រាមត្រជាក់ !

ខុសទៅនឹងបណ្តាឆ្នាំ​ ៥០-៦០-៧០ -៨០និង៩០ រុស្សីបច្ចុបន្បន្នជាប្រទេសផ្គត់ផ្គង់ ឧស្មន័Gas ដ៏សំខាន់ទៅឪ្យយអឺរ៉ុបទាំងមូល បើចិនវិញជាប្រទេសផ្តល់កម្ចី និងផ្គត់ផ្គង់សំភារៈសេដ្នកិច្ច មួយភាគធំទៅឱ្យពិភពលោក ដែលក្នុងនោះមានពួក ប្រទេសតតីយលោក មួយភាគធំត្រូវការ ចិនជួយនោះ។

ការរៀបអាពាហ៏ពិពារហ៏ថ្មី រវាងចិននិងរុស្សី បានធ្វើឱ្យ អាមេរិកមានការប្រឈម ទៅនឹងគូរបដិបក្ខពីរ ដែរមានទម្ងន់ដូចគ្នា ស្របក្នុងពេលតែមួយនៅលើតំបន់ ភូមិសាស្ត្រពីរផ្សេងគ្នា អឺរ៉ុបនិងសមុទ្រចិនខាងត្បូងនោះ។

ស្ថានការណ៏ អាយតនភាព មួយដ៏លំបាក របស់អាមេរិកនិង ពួកលោកខាងលិច នាពេលបច្ចុប្បន្ននេះគឺមួយភាគធំកើត មកពីឥរិយាបទនយោបាយអមិត្ត របស់ពួកអ្នកកាន់អំណាច ក្នុងសេតវិមាន ក្រោយពីសង្គ្រាមត្រជាក់ចប់។ ដើរកកូរនិងបំផុតឱ្យមានបដិវត្តន៏ពណ៏ នៅគ្រប់ទីកន្លែងដែលមានគោលនយោបាយ មិនស្របនិងប្រទេសខ្លួន !

តែបើប្រទេសណាមួយនោះ ដែលមានគោលនយោបាយបំរើឱ្យ យុទ្ធសាស្ត្ររបស់ខ្លួន គឺអាចរួមរស់ជាមួយប្រទេសអាមេរិកបាន ដោយមិនគិតអំពីនិន្នាការ នយោបាយទ្បើយ។

ក្នុងបរិបទថ្មី សហរដ្នអាមេរិកជំរុញ សកលភាវូបណីយកម្ម ប្រជាធិបតេយ្យសេរី សិទ្ធិមនុស្សពង្រីកឥទ្ធិពលអង្គការ NATO អូសទាញពួកសមាជិកចាស់ ក្នុងអង្គការ Warsovie ឱ្យចូលបើនៅ អាស៊ី ពួកនេះបង្កើតសម្ព័ន្ធភាព Indo-Pacific Quad ក្រោយមក Aukus ក៏ដើម្បីបំផ្លាញ ចិនតែបុណ្ណោះ។

មេរៀនប្រវត្តិសាស្ត្រ នៅតែមានតម្លៃសំរាប់ អ្នកយុទ្ធសាស្ត្រយោធា វាយប្រហារមិនលំបាក ដល់កាន់កាប់ទើបជាបញ្ហា ដូចករណីបញ្ហាបារាំងនៅឥណ្ឌូចិន អាមេរិកនៅវៀតណាមនៅអឺរ៉ាក់ អាហ្គានីស្ថាន ករណីសូវៀតនៅអហ្គានីស្ថាន វៀតណាមនៅកម្ពុជា។ល។ហើយឥឡូវនេះរុស្សីនៅ Ukraine ទៀត។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងសង្គ្រាមមួយនេះរុស្សី ច្បាស់ជាមានប្រៀបដោយឧត្តមភាព កម្លាំងរុស្សីមានប្រៀបជាង! តែក្រោយពីនេះរុស្សី និងជួបប្រទះទៅនឹងផលវិបាកយ៉ាងខ្លាំង ទាំងក្នុងប្រទេសទាំងនៅក្រៅប្រទេស។

ពួក Bilderberg បានបង្កើតអន្ទាក់យូរមកហើយ ទាក់ទងដល់ដែនដី Ukraine សំរាប់រុញរុស្សីឱ្យធ្លាក់រណ្តៅមួយនេះ ដោយមិនចាំបាច់ប្រើប្រាស់ អាវុធនុយក្លែអ៊ែរ ដូចដែលលោក Brzezinski បានលើកទ្បើងនៅក្នុង អត្ថបទមួយ ស្តីពីក្តាអុកនយោបាយ the Grand Chessboard នោះ។

ជារួមក្នុង mindsets របស់ជនជាតិរុស្សីមួយនេះ ពិបាកនិងពុំអាចរួមរស់ នៅសង្គម របស់លោកខាងលិច បានអាចដោយកត្តា ភូមិសាស្ត្រមនុស្ស!

ចំពោះជនជាតិ ចិនវិញអាចសម្របសម្រួល នៅក្នុងគ្រប់សណ្ឋាន ឱ្យតែទីនោះមាន ដី ទឹកនិង ទីផ្សារ និងម្យ៉ាងទៀតចិន ពុំមែនជាសត្រូវ របស់ ជនជាតិ Jews! ។

មុននេះនិងក្រោយ បដិវត្តន៏ខែតុលា សូវៀត បានក្លាយទៅជាប្រទេស អមិត្ត ជាមួយនិងបណ្តាពួកលោកខាងលិចដែរ ទោះបីសូវៀត បានសម្របសម្រួល ធ្វើល្អយ៉ាងណាក៏ដោយ !

អាចកត្តា Exodus នៅរុស្សីជាភេរវសញ្ញាអាក្រក់ និងចុងក្រោយសំរាប់ពួក Illuminaties តាមចងកម្មនិងព្យាបាត រុស្សី ក្នុងគ្រប់សម័យកាល !

លោក Putin ពេលនេះ និងយកឈ្នះលើ Ukraine តែលោកនិងបន្តចាញ់ពួក Illuminaties ជារៀងរហូត។

ដោយៈ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ

To Top
×