តូក្យូ៖ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសឧស្សាហកម្មទាំង៧ បានថ្កោលទោសរុស្ស៊ី កាលពីថ្ងៃអង្គារសម្រាប់ការបោះឆ្នោតនៅក្នុងតំបន់អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូ បានកាន់កាប់ដោយខុសច្បាប់ ដែលជាផ្នែកមួយនៃការបោះឆ្នោតក្នុងស្រុកបង្រួបបង្រួមរបស់ប្រទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការរៀបចំការបោះឆ្នោតក្លែងក្លាយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី” នៅក្នុងតំបន់ Donetsk, Kherson, Luhansk និង Zaporizhzhia ក៏ដូចជានៅឧបទ្វីបគ្រីមៀ សេចក្តីថ្លែងការណ៍បានឲ្យដឹង ដោយសំដៅទៅលើការប្រកួតប្រជែង...
ញូវយ៉ក៖ ក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន៧ សមាជិកអង្គការសហប្រជាជាតិផ្សេងទៀត និងសហភាពអឺរ៉ុប បានជំរុញទីក្រុងប៉េកាំង ឱ្យជួយបញ្ឈប់សកម្មភាពរបស់កូរ៉េខាងជើង ដែលមានគោលបំណងគេចចេញពី ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងដែនទឹករបស់ចិន។ ភាគីទាំងពីរបានឲ្យដឹងនៅក្នុង លិខិតមួយផ្ញើជូនឯកអគ្គរដ្ឋទូត អង្គការសហប្រជាជាតិ របស់ប្រទេសចិនលោក Zhang Jun ថាពួកគេមានការព្រួយបារម្ភ ទាក់ទងនឹងវត្តមានបន្តនៃនាវាដឹកប្រេង “ដែលប្រើប្រាស់ដែនទឹក របស់អ្នកនៅក្នុង Sansha Bay ជាទីជម្រក...
តូក្យូ៖ ខណៈដែលកិច្ចប្រជុំកំពូលនៃក្រុមទាំង៧ ដែលជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុត ប្រចាំឆ្នាំរបស់ប្រទេសជប៉ុន បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ត្រូវបានកំណត់ ដើម្បីចាប់ផ្តើមស្វែងរកពេលវេលាដ៏ល្អបំផុត សម្រាប់ការរំលាយសភាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតភ្លាមៗ។ ប្រសិនបើលោក គីស៊ីដា ត្រូវបានគេមើលឃើញថា បានបង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំ នៅឯការប្រមូលផ្តុំនៅក្នុងមណ្ឌល បោះឆ្នោតផ្ទះរបស់លោក នៃទីក្រុងហ៊ីរ៉ូស៊ីម៉ា ការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក អាចនឹងទទួលបានការជំរុញមួយផ្សេងទៀត ដែលបង្កឱ្យមានការអំពាវនាវពីសមាជិកសភា...
តូក្យូ ៖ មេដឹកនាំ នៃក្រុមប្រទេសឧស្សាហកម្មធំៗទាំង៧ គ្រោងនឹងដាក់ចេញនូវវិធានការថ្មី ក្នុងគោលបំណងកាត់បន្ថយ សមត្ថភាពរបស់រុស្ស៊ី ក្នុងការបន្តឈ្លានពាន អ៊ុយក្រែន នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក ។ មន្ត្រីដែលបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មេដឹកនាំនឹងនៅថ្ងៃបន្ទាប់នឹងផ្តល់ “សេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលនៃការរួបរួម ភាពរឹងមាំ និងការប្តេជ្ញាចិត្ត” ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីពួកគេចាប់ផ្តើមការពិភាក្សារយៈពេល ៣ថ្ងៃនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ មន្ត្រីរូបនេះបានលើកឡើងថា...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលុបចោលការធ្វើដំណើរ ដែលបានគ្រោងទុករបស់លោក ទៅកាន់ប្រទេស ប៉ាពូញូហ្គីណេ និងអូស្រ្តាលី បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូល ក្រុមប្រទេសសេដ្ឋកិចចទាំង៧ នៅចុងសប្តាហ៍នេះ។ រដ្ឋបាលលោក បៃដិន បានសម្រេចចិត្តកាត់បន្ថយការធ្វើដំណើរ នៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីផ្តោតលើការចរចា ជាមួយមេដឹកនាំសភា...
តូក្យូ ៖ ក្រុមរដ្ឋមន្ត្រីកសិកម្ម នៃក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ បានថ្កោលទោសរុស្ស៊ី ចំពោះសង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន និងផលប៉ះពាល់ ដែលជម្លោះបានកើតឡើងលើសន្តិសុខ ស្បៀងអាហារពិភពលោក ខណៈដែលយល់ព្រមជួយទីក្រុងគៀវ ស្តារឧស្សាហកម្មកសិកម្មរបស់ខ្លួន ដោយការចែករំលែកចំណេះដឹង ស្តីពីការដោះមីននិងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម មួយនៅឯចុងបញ្ចប់ នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ របស់ពួកគេនៅទីក្រុង Miyazaki ភាគនិរតីនៃប្រទេសជប៉ុន...
បរទេស ៖ អ្នកការទូតកំពូល របស់ប្រទេសកូរ៉េខាងជើង បានឆ្លើយតបទៅនឹងការថ្កោលទោស របស់ក្រុមប្រទេស G-7 ចំពោះការសាកល្បង មីស៊ីលនាពេលថ្មីៗនេះរបស់ខ្លួន ដោយបានច្រានចោលនិងចោទក្រុមនេះថា ជាឧបករណ៍នយោបាយ នៃការគ្រប់គ្រងពិភពលោក របស់សហរដ្ឋអាមេរិក ហើយបានប្តេជ្ញាថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងមិនបោះបង់កម្មវិធីអាវុធ នុយក្លេអ៊ែររបស់ខ្លួនឡើយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា...
តូក្យូ ៖ ក្រុមរដ្ឋមន្ត្រីការបរទេសទាំងប្រាំពីរ G-7 បានបង្ហាញថា ពួកគេនៅលើទំព័រតែមួយនៅលើកោះតៃវ៉ាន់ ដោយប្រកាសថា សន្តិភាពសម្រាប់កោះនេះគឺជា “ធាតុដែលមិនអាចខ្វះបាន” នៃសន្តិសុខពិភពលោក ខណៈដែលជំរុញឱ្យប្រទេសចិន មានអាកប្បកិរិយាប្រកប ដោយការទទួលខុសត្រូវ ក្នុងនាមជាសមាជិក នៃសហគមន៍អន្តរជាតិ ។ ការបង្ហាញការរួបរួមរបស់ G-7 លើកោះតៃវ៉ាន់បានកើតឡើង បន្ទាប់ពីប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង...
តូក្យូ៖ ក្រុមរដ្ឋមន្ត្រីបរិស្ថាន និងថាមពល៧រូប នេះក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ (G7) បានបរាជ័យក្នុងការ កំណត់ពេលវេលាកំណត់ សម្រាប់ការផ្អាកថាមពលដើរដោយធ្យូងថ្ម ទោះបីជាមានការប្តេជ្ញាចំពោះការ បំភាយឧស្ម័នសុទ្ធសូន្យក៏ដោយ ខណៈដែលកិច្ចពិភាក្សារយៈពេល ពីរថ្ងៃរបស់ពួកគេបានបញ្ចប់ នៅក្នុងទីក្រុងសាពូរ៉ូ របស់ប្រទេសជប៉ុន។ រដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ G7 ក្នុងការ “ពន្លឿនការផ្លាស់ប្តូរថាមពលស្អាត ទៅជាការបំភាយឧស្ម័នផ្ទះកញ្ចក់ សុទ្ធត្រឹមសូន្យនៅឆ្នាំ២០៥០” នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមាន ៣៦...
បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 នៅថ្ងៃអាទិត្យ បានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំរយៈពេលបីថ្ងៃ ដើម្បីពិភាក្សាពីបញ្ហាប្រឈម ដែលបង្កឡើងដោយសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ប្រទេសចិន បន្ទាប់ពីបានមកដល់ទីក្រុងរមណីយដ្ឋាន Karuizawa កណ្តាលប្រទេសជប៉ុន តាមរថភ្លើងល្បឿនលឿន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីប្រជុំជនដែលត្រូវបានគេស្គាល់ថា...