ព័ត៌មានជាតិ
កម្ពុជា ស្នើឲ្យសភាអាមេរិក បន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំឲ្យសភាអាមេរិក បន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឲ្យគ្នាទៅវិញទៅមក ។ ការស្នើរបស់លោក ប៉ាន សូរស័ក្ដិ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប...