បរទេស៖ សេតវិមានអាមេរិក នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អាមេរិកនិងបណ្តាប្រទេស G7 បានចាប់ផ្តើលពិចារណា ក្នុងការប្រើប្រាស់កញ្ចប់មូលនិធិ ប្រមាណជា ១០០ពាន់លានដុល្លារពី IMF ដើម្បីយកទៅជួយដល់បណ្តាប្រទេស ដែលកំពុងស្ថិតនៅក្នុងស្ថានភាព ខូចខាតខ្លាំងដោយសារកូវីដ។ បញ្ហាមួយនេះបានក្លាយទៅជា ប្រធានបទនៅលើតុពិភាក្សារបស់កិច្ចប្រជុំ G7 ដែលធ្វើឡើងឆ្នាំនេះក្នុងគោលបំណង ជុំរុញកំណើនសេដ្ឋកិច្ចសកលលោក ឡើងវិញក្រោយចប់កូវីដ។ កិច្ចប្រជុំនេះត្រូវបានចាប់ផ្តើម ដំណើរការរយៈពេល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank បានចេញសេចក្តីអំពាវនាវមួយរួមគ្នាដើម្បីប្តេជ្ញាចិត្តក្នុងការសហការគ្នា ក្នុងការរក្សាឲ្យបានផលប៉ះពាល់ ដោយសារកូវីដតិចតួចបំផុតនិងធ្វើយ់ាងណាធានាឲ្យបាន នូវការចែកចាយវ៉ាក់សាំង ដោយមានប្រសិទ្ធភាពនិងស្មើភាពគ្នា។ គណកម្មការថ្នាក់រដ្ឋមន្ត្រីនៃ ក្រុមប្រឹក្សារួមគ្នានៃ ធនាគារពិភពលោក World Bank និងមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF បានបញ្ជាក់ទៀតដែរថា...
វ៉ាស៊ីនតោន៖ លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសមាន សេដ្ឋកិច្ចធំជាងគេទាំងពីរ នឹងមានសារៈសំខាន់ សម្រាប់ការងើបឡើងវិញជាសកលលឿន ជាងមុនពីជំងឺរាតត្បាតកូវីដ-១៩ ។ បន្ទាប់ពីកិច្ចប្រជុំរបស់ គណៈកម្មាធិការរូបិយវត្ថុនិងហិរញ្ញវត្ថុអន្តរជាតិ (IMFC) ដែលជាស្ថាប័នកំណត់គោលនយោបាយរបស់ IMF លោកស្រីបានឲ្យដឹងថា...