បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ទិន្នន័យចេញពីប៉ុស្តិ៍ទូរទស្សន៍ Danish TV 2 បានបង្ហាញឱ្យដឹងថា ជាង៥០ភាគរយ នៃរថក្រោះ Leopard 1ថ្មីដែលផ្គត់ផ្គង់ដោយប្រទេសដាណឺម៉ាកទៅអ៊ុយក្រែនកំពុងមានបញ្ហាបច្ចេកទេស។ Hardwareដែលមានបញ្ហាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនមកជំនួសការចែកចាយរថក្រោះពីមុនដោយប្រទេសអាល្លឺម៉ង់ ដែលរដ្ឋាភិបាលទីក្រុងគៀវក៏ធ្លាប់បាន បដិសេធចំពោះបញ្ហាស្រដៀងគ្នានេះផងដែរនោះ។ របាយការណ៍ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ក៏បានដកស្រង់ការសង្ខេបជាលាយលក្ខណ៍អក្សរដោយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកTroels Lund Poulsen ដែលផ្ញើទៅកាន់សម្ព័ន្ធមិត្តនោះគឺគាត់បានទទួលស្គាល់បញ្ហាជាមួយនឹងរថក្រោះ១២...
គៀវ៖ កញ្ចប់ជំនួយរថក្រោះ Leopard 1 ឧបត្ថម្ភដោយដាណឺម៉ាកចំនួន ១០ គ្រឿងដំបូងបានទៅដល់អ៊ុយក្រែនហើយ ជាមួយនឹងគ្រឿងបន្ថែមរំពឹងថា នឹងមកដល់ក្នុងពេលឆាប់ៗនេះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងកម្លាំងប្រដាប់អាវុធដាណឺម៉ាក កាលពីថ្ងៃសុក្រ។ ការបរិច្ចាកនេះ រួមមានទាំងការជួសជុលរថក្រោះ ដែលនៅទំនេរអស់ជាច្រើនឆ្នាំ និងការបណ្តុះបណ្តាលបុគ្គលិករថក្រោះអ៊ុយក្រែន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមកងកម្លាំង ប្រដាប់អាវុធដាណឺម៉ាក រថក្រោះដាណឺម៉ាកចំនួន ១០ គ្រឿង...