បរទេស៖ ការតវ៉ានៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ជុំវិញការវាយឆ្មក់នៃការអនុវត្តច្បាប់ ទៅលើអន្តោប្រវេសន៍របស់សហព័ន្ធ បានបន្ត បើទោះបីជាមានបម្រាមគោចរ និងការអនុញ្ញាតពីប្រធានាធិបតីអាមេរិក Donald Trump លើការដាក់ពង្រាយឆ្មាំជាតិ និងកងម៉ារីនក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមក្រសួងប៉ូលីសនៅ Los...
បរទេស៖ ភ្លើងឆេះព្រៃដែលកំពុងឆេះនៅក្នុង និងជុំវិញទីក្រុង Los Angeles សហរដ្ឋអាមេរិក បានឆេះផ្ទះរបស់តារាល្បីៗជាច្រើន និងបានបង្ខំឱ្យតារាល្បីទាំងនោះរួមទាំង Mark Hamill, Mandy Moore និង James Woods ឱ្យជម្លៀសចេញផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ មនុស្សចំនួន ៧០នាក់ នៅលើនាវាទេសចរណ៍ដំណើរកំសាន្ត រយៈពេលមួយខែ ដែលបានធ្វើដំណើរ ពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុង Los Angeles បានបង្ហាញរោគសញ្ញាក្រពះពោះវៀន ដូចជា រាគ និងក្អួត ដោយសារតែការផ្ទុះឡើងនៃមេរោគ norovirus ឬ រាគ និងក្អួត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១...
ឡូសអេនជឺឡេស៖ ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា និងដើរដង្ហែរនៅកណ្តាលទីក្រុង Los Angeles ដោយបានថ្កោលទោសគោលនយោបាយ ប៉ាឡេស្ទីនរបស់សហរដ្ឋអាមេរិក ជាពិសេសជំហរគាំទ្រអ៊ីស្រាអែល ជាប់លាប់របស់រដ្ឋបាលលោក បៃដិន ។ បាតុករជាច្រើនបានពាក់អាវប៉ាឡេស្ទីន keffiyeh ដែលមានលំនាំប្លែកពីគេ ចាត់ទុកថាជានិមិត្តរូបនៃជាតិនិយមប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះរវាងជនជាតិប៉ាឡេស្ទីន និងអ្នកតាំងទីលំនៅជ្វីហ្វ ដែលមានតាំងពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៣៩ ការបះបោរអារ៉ាប់នៅប៉ាឡេស្ទីន។ ពួកគេបានដើរដង្ហែតាមដងផ្លូវសំខាន់ៗនៃទីក្រុង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាអជ្ញាធរអាមេរិកបានធ្វើការឹបអូសបានកញ្ឆាដែលមានទំងន់ រហូតទៅដល់១៦តោន និងមានតម្លៃប្រមាណជា១ ១៩០លានដុល្លារ។ ប្រតិបត្តិការដែលមានការចូលរួមពីសំណាក់ប៉ូលីស និងយោធារបស់អាមេរិកផងបានចាប់ផ្តើមតាំងតែពីថ្ងៃទី៨ខែមិថុនា និងមានរយៈពេលសរុប ១០ថ្ងៃហើយជាលទ្ធផលវាបានក្លាយ ទៅជាការរឹបអូសបានថ្នាំញៀនកញ្ឆា ខុសច្បាប់ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Los Angeles។ ប៉ូលីសបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការនេះមនុស្សជាប់ ពាក់ព័ន្ធដល់ទៅ១៣១នាក់ត្រូវបានចាប់ខ្លួនហើយទីតាំង ខុសច្បាប់សរុបមានទៅ ដល់ ២០០កន្លែងដែលត្រូវបាន ប្រើប្រាស់ជាកន្លែងសម្រាប់ចែកចាយ ដែលក្នុងនោះមានទាំងដើមកញ្ឆានិងកញ្ឆាដែល កាត់រួចរាល់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី