គ៊ែរ៖ អារ៉ាប៊ីសាអូឌីត និងអ្នកផលិតប្រេង OPEC + ផ្សេងទៀតបានប្រកាសកាត់បន្ថយការផលិតដោយស្ម័គ្រចិត្ត ដែលមានចំនួនប្រហែល ១,១៥លានបារ៉ែល ក្នុងមួយថ្ងៃ ដោយហៅវាថាជា “វិធានការប្រុងប្រយ័ត្ន” ក្នុងគោលបំណងរក្សាស្ថិរភាពទីផ្សារ។ ក្រុមប្រទេសទាំង ២៣ ត្រូវបានគេរំពឹងថា នឹងប្រកាន់ខ្ជាប់នូវការកាត់បន្ថយចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានព្រម ព្រៀងគ្នារួចហើយ នៅពេលដែលគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដែលរួមមានអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី...
វីយែន ៖ រដ្ឋមន្ត្រីមកពីអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត ដែលត្រូវបានគេស្គាល់ថាជា OPEC+ នឹងជួបប្រជុំគ្នាស្ទើរតែនៅថ្ងៃទី០១ ខែកុម្ភៈ។ កិច្ចប្រជុំនេះកើតឡើង នៅពេលដែលតម្លៃប្រេង បានឡើងដល់ ៩០ដុល្លារក្នុងមួយបារ៉ែល ។ អ្នកកាសែតអាល់ហ្សាហ្ស៊ីរ៉ាលោក Fidelis Mbah នៅទីក្រុងអាប៊ូចា ប្រទេសនីហ្សេរីយ៉ា បាននិយាយទៅកាន់ប្រធានអង្គការ OPEC...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានយល់ព្រមប្រកាន់ខ្ជាប់នូវគោលដៅទិន្នផលប្រេងរបស់ខ្លួន ក្នុងពេលកំពុងមានការធ្លាក់ចុះតម្លៃប្រេងឆៅ និងតម្លៃរបស់ប្រទេសលោកខាងលិច ដែលជិតមកដល់លើប្រេងរុស្ស៊ី។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៣៤ របស់អង្គការ OPEC+ សម្ព័ន្ធអ្នកផលិតប្រេងបានសម្រេចចិត្តបញ្ជាក់ឡើងវិញនូវការសម្រេចចិត្តនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមុនរបស់ខ្លួននៅដើមខែតុលា ដែលជាកន្លែងដែលខ្លួនបានយល់ព្រមកាត់បន្ថយផលិតកម្មចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិការហូតដល់ចុងឆ្នាំ២០២៣ ។ ការកាត់បន្ថយផលិតកម្មស្មើនឹងប្រហែល ២ ភាគរយនៃតម្រូវការប្រេងពិភពលោកក្នុងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ អង្គការ...
វីយែន ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានកែប្រែការព្យាករណ៍របស់ខ្លួន សម្រាប់តម្រូវការប្រេង ពិភពលោកក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយលើកឡើង ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ ។ ការព្យាករណ៍ចុងក្រោយបំផុត ត្រូវបានចេញផ្សាយនៅក្នុង របាយការណ៍ប្រចាំខែ របស់អង្គការ OPEC ។ សម្ព័ន្ធអ្នកផលិតប្រេង បានធ្វើកំណែទម្រង់ធ្លាក់ចុះមួយចំនួនរួចហើយ ចំពោះការព្យាករណ៍តម្រូវការ...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក បៃដិន បានរុញច្រានប្រឆាំងនឹងការការពារ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះការកាត់បន្ថយផលិតកម្ម ប្រេងនាពេលថ្មីៗនេះ ដោយលើកឡើងថា ប្រទេសសមាជិកនៅក្នុងអង្គការ OPEC មានអារម្មណ៍ថា “ត្រូវបានបង្ខិតបង្ខំ” ដើម្បីធ្វើតាមការដឹកនាំរបស់ អារ៉ាប៊ីសាអូឌីតក្នុងការគាំទ្រ ទិន្នផលធ្លាក់ចុះ។ កាលពីសប្តាហ៍មុន បណ្តាប្រទេស OPEC និងប្រទេសសម្ព័ន្ធមិត្ត ដែលផលិតប្រេងបានគាំទ្រ ផែនការកាត់បន្ថយផលិតកម្មប្រេងចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានប្រកាសកាត់បន្ថយផលិតកម្មដ៏ធំចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ចាប់ពីខែវិច្ឆិកា ដើម្បីជំរុញតម្លៃប្រេង ដែលទើបតែធ្លាក់ចុះដោយសារការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ច។ សម្ព័ន្ធប្រេងបានសម្រេចកាត់បន្ថយទិន្នផលសរុបរបស់ខ្លួនចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃពីទិសដៅផលិតនៅខែសីហារបស់ខ្លួននេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី៣៣ ។ ការកាត់បន្ថយនេះស្មើនឹងប្រហែល ២ភាគរយនៃតម្រូវការប្រេងពិភពលោកក្នុងឆ្នាំនេះ ដែលត្រូវបានប៉ាន់ ប្រមាណដោយអង្គការ...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃព្រហស្បតិ៍ បានកែប្រែការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងនៅឆ្នាំនេះ បន្ទាប់ពីការកែប្រែធ្លាក់ចុះ កាលពីមុនកាលពីខែឧសភា។ សម្ព័ន្ធប្រេងបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំខែរបស់ខ្លួនថា សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,១ ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងការព្យាករណ៍របស់ខ្លួន ដែលមានចំនួន ៣,៥ ភាគរយក្នុងរយៈពេល ៣ខែមុន។ ដោយពន្យល់ពីការកែសម្រួលធ្លាក់ចុះ OPEC...
វីយែន ៖ អង្គការនៃប្រទេស នាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ កាលពីថ្ងៃពុធ បានប្រកាស ពីការជំរុញផលិតកម្មបន្តិចបន្តួចនៅក្នុងខែកញ្ញា បើទោះបីជាមានការអំពាវនាវ ឱ្យមានការកើនឡើងលឿនជាងមុន ដើម្បីរក្សាតម្លៃប្រេងឆៅ ខ្ពស់ក៏ដោយ។ សម្ព័ន្ធប្រេងបានសម្រេចចិត្ត បង្កើនការផលិត ១០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ (bpd) សម្រាប់ខែកញ្ញា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ OPEC...
វីយែន៖ តម្រូវការប្រេងពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀត នៅឆ្នាំក្រោយ ទោះបីជាក្នុងល្បឿនយឺត ជាងឆ្នាំ២០២២ ក៏ដោយ នេះបើយោងទៅ តាមរបាយការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារដោយអង្គការ នៃប្រទេសនាំចេញប្រេង (OPEC)។ OPEC បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ខ្លួនរំពឹងថាតម្រូវការប្រេងពិភពលោក នឹងកើនឡើង ២,៧លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងឆ្នាំ២០២៣ ខណៈដែលការព្យាករណ៍កំណើន...
វីយែន ៖ អង្គការនៃប្រទេស នាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុម ដែលគេស្គាល់ថាជា OPEC+ កាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមលើការកើនឡើងទិន្នផល ប្រេងសំខាន់ៗនៅក្នុងខែកក្កដា ចំពេលមានការអំពាវនាវ ឱ្យសម្ព័ន្ធមិត្តជួយទប់ស្កាត់ ការឡើងថ្លៃប្រេង។ ក្រុមនេះបានយល់ព្រមបង្កើន ផលិតកម្មប្រេងចំនួន ៦៤៨,០០០បារ៉ែល ក្នុងមួយថ្ងៃ (bpd) ក្នុងខែកក្កដា ដែលខ្ពស់ជាងការកើនឡើង...