ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា Quad បានក្លាយជាឧបករណ៍នយោបាយ ដ៏រឹងមាំសម្រាប់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិន និងរក្សាអនុត្តរភាពរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើសមយុទ្ធ Malabar ដែលធ្វើឡើងដោយកងកម្លាំងជើងទឹក មកពីសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា...
តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន អូស្ត្រាលី ឥណ្ឌា និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាក្នុងការបន្តតំបន់ ដែលមិនមាន “ការបំភិតបំភ័យ និងការបង្ខិតបង្ខំ” ដោយធ្វើការប្តេជ្ញាចិត្តជាថ្មីក្នុងការរក្សាសណ្តាប់ធ្នាប់ ដែលមានមូលដ្ឋានលើច្បាប់ក្នុងការប្រឈមមុខនឹងមហិច្ឆតាយោធា និងសេដ្ឋកិច្ចរបស់ប្រទេសចិន។ កិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ពួកគេក៏បានលើកឡើងពីគោលការណ៍មួយចំនួន នៃភាពជាដៃគូដែលត្រូវបានគេស្គាល់ថា Quad នៅពេលដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ពួកគេរួមបញ្ចូលការគ្រប់គ្រងការប្រកួតប្រជែង “ប្រកបដោយការទទួលខុសត្រូវ” និងធ្វើការ “ប្រកបដោយតម្លាភាព”...
តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ហៅកាត់ថា Quad កាលពីថ្ងៃអង្គារ បានប្តេជ្ញាបន្តផ្តល់ជំនួយ ហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគជាង 50 ពាន់លានដុល្លារនៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកក្នុងរយៈពេល 5 ឆ្នាំខាងមុខ ខណៈដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរស្ថានភាពដោយបង្ខំគ្រប់ទីកន្លែងគឺ មិនអាចទទួលយកបានក្រោយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Kyodo News...
ភ្នំពេញ៖ លោក ហេង វណ្ណដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងថា ក្នុងការចូលរួមជាមួយQUAD វៀតណាមក៏ត្រូវកំណត់គោលដៅ ឲ្យច្បាស់ជាមុនថា តើខ្លួនចង់បានអីពីQUAD? លោកបានលើកឡើងថា ក្នុងចំណោមគោលដៅ ដែលវៀតណាម ចង់ឬមិនចង់ចូលរួមជាមួយ QUAD រួមមាន៖ ១/-ទាមទារដែនកោះដែលបាត់បង់ត្រឡប់មកវិញ?២/-ចូលរួមជួយ នយោបាយ សហរដ្ឋអាមេរិក...