ម៉ូស្គូ៖ លោក Pavel Durov សហស្ថាបនិកបណ្តាញសេវាកម្មផ្ញើសារ បានលើកឡើងកាលពីថ្ងៃចន្ទ នៅលើបណ្តាញ Telegram របស់គាត់ដូច្នេះថា អាចនឹងបង្ហាញ ទិន្នន័យរបស់អ្នកប្រើប្រាស់ នៅពេលមានការស្នើសុំពីអាជ្ញាធរ ។ លោក Durov បានលើកឡើងថា “យើងបានបញ្ជាក់យ៉ាងច្បាស់ថា អាសយដ្ឋាន IP និងលេខទូរស័ព្ទរបស់អ្នកដែលបំពានច្បាប់របស់យើងអាចត្រូវបានបង្ហាញដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសំណើផ្លូវច្បាប់ដែលមានសុពលភាព” ដោយបានបញ្ជាក់ថា...
វិមានក្រឹមឡាំង៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទសួរអំពីហេតុផលរបស់ អាជ្ញាធរបារាំងសម្រាប់ការចាប់ខ្លួននាយកប្រតិបត្តិ Telegram លោក Pavel Durov ដោយចង្អុលទៅភាពមិនសមហេតុផល ដែលឲ្យរូបលោកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ដោយប្រើបណ្តាញរបស់លោកនោះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ សហគ្រិនបច្ចេកវិទ្យាជនជាតិរុស្ស៊ីរូបនេះ ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីសប្តាហ៍មុន...
ប៉ារីស៖ សហព័ន្ធអារ៉ាប់រួម និងរុស្សី បានដាក់សំណើសុំចូលកុងស៊ុល ទៅកាន់នាយកប្រតិបត្តិ Telegram លោក Pavel Durov ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉ារីស ជុំវិញការចោទប្រកាន់ថា លោកបដិសេធមិនសហការក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងកម្មវិធីដ៏ពេញនិយមមួយនេះ។ ក្រសួងការបរទេសរបស់អេមីរ៉ាតអារ៉ាប់រួមបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវករណីរបស់លោក Durov ហើយបានដាក់សំណើទៅរដ្ឋាភិបាលបារាំង ដើម្បីផ្តល់ឱ្យលោកនូវសេវាកម្មកុងស៊ុលទាំងអស់ជាបន្ទាន់។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria...
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងតាមហ្វេសប៊ុក នៅថ្ងៃទី២៣ មីនានេះថា ក្នុងមួយរយៈនេះមានករណីជ្រៀតចូល និងផ្ទេរសិទ្ធិកាន់កាប់គណនី Telegram (ផ្លាស់ប្តូរលេខទូរស័ព្ទជនរងគ្រោះ) ដោយខុសច្បាប់ពីសំណាក់ជនអនាមិកជាបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋ កំពុងប្រើប្រាស់កម្មវិធី Telegram ដោយធ្វើការដាក់លេខសម្ងាត់ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនីនៅពេល Login...
ភ្នំពេញ ៖ មួយរយៈពេលកន្លងមកនេះ មានជនខិលខូច បានធ្វើការលួងលោម បោកបញ្ឆោត ដើម្បីលួចយកលេខកូដសម្ងាត់ ពីជនរងគ្រោះ តាមរយៈឲ្យជនរងគ្រោះធ្វើការថតស្រ្គីនទូរសព្ទ (Screenshot) ខណៈជនខិលខូចព្យាយាម ចូលទៅក្នុងគណនី របស់ជនរងគ្រោះ ដែលពេលនោះ លេខកូដសម្ងាត់ (OTP) នឹងលោតលើស្រ្គីនទូរសព្ទ ស្របពេលធ្វើការថត ស្រ្គីនទូរសព្ទ ហើយបាញ់ផ្ញើទៅជនខិលខូច ដោយមិនដឹងខ្លួន។ នេះបើតាមហ្វេសប៊ុក...
ភ្នំពេញ៖ ដូចការរំពឹងទុករបស់អ្នកប្រើប្រាស់ជាច្រើន ថ្ងៃនេះកំណែប្រែជំនាន់ថ្មីពីកម្មវិធី Telegram Version 8.6 បានបន្ថែមនូវមុខងារពិសេសមួយ សម្រាប់អ្នកប្រើប្រាស់គឺមុខងារផ្សាយផ្ទាល់ (Live Stream with other Apps) ក្នុងក្រុម (Group) និង Channel។ ការបន្ថែមមុខងារដ៏ពិសេសនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ សម្រាប់លោកអ្នកដែលមានអាជីពសរសេរប្លុក ឬអ្នកសារព័ត៌មាន( Blogger...
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញការណែនាំពីវិធីសាស្ត្រ ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ដែលជាកម្មវិធីបណ្តាញទំនាក់ទំនង សង្គមកំពុងពេញនិយម នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ នាយកដ្ឋានព័ត៌មានវិទ្យា បញ្ជាក់ថា ដើម្បីផ្គុំអត្ថបទ រូបភាព ឫឯកសារទៅជាប្រភេទឯកសារ...
ភ្នំពេញ៖ កាលពីខែមេសាឆ្នាំ២០២០ ក្រុមហ៊ុន Telegram បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារវីដេអូខលជាក្រុម ឱ្យបានមុនដំណាច់ឆ្នាំ ប៉ុន្តែក្រុមហ៊ុនពុំបានបញ្ចេញមុខងារនោះទេ ហើយក្នុងខែមេសាឆ្នាំ២០២១ ក្រុមហ៊ុនបានប្រកាសជាថ្មីម្ដងទៀតថា មុខងារនេះនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែឧសភាវិញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាទោះបីជាក្រុមហ៊ុនមាន ការយឺតយ៉ាវក្នុងការបញ្ចេញដាក់ ឱ្យប្រើប្រាស់មុខងារវីដេអូខលជាង កម្មវិធីផ្សេងៗទៀតក៏ដោយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដែលចូលចិត្តប្រើកម្មវិធី Telegram ពួកគេកំពុងតែទន្ទឹងរង់ចាំ ដើម្បីប្រើមុខងារនេះ។...