បរទេស៖ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានចោទប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីថា បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការផ្ទេរយន្តហោះគ្មានមនុស្សបើករបស់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ទៅកាន់ទីក្រុងមូស្គូ ដែលយោធានៅពេលនោះបានប្រើដើម្បីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន ម្តងហើយម្តងទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មហាអំណាចទាំងបីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ បានរំលោភលើកាតព្វកិច្ចក្រោមដំណោះស្រាយលេខ ២២៣១...
បរទេស៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបញ្ជូនកងរក្សាសន្តិភាពតង់ហ្សានីចំនួន ៦០នាក់ពីសាធារណរដ្ឋអាហ្រ្វិកកណ្តាល ឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការស៊ើបអង្កេតបឋមបានរកឃើញភស្តុតាងដែលអាចជឿជាក់បានថា មាន ១១នាក់ក្នុងចំណោមពួកគេត្រូវបានគេចោទប្រកាន់ថា បានកេងប្រវ័ញ្ចផ្លូវភេទនិងរំលោភលើជនរងគ្រោះយ៉ាងហោចណាស់៤នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា “អង្គភាពនេះត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់មូលដ្ឋានមួយផ្សេងទៀត ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត ហើយសមាជិករបស់ខ្លួនត្រូវបានបង្ខាំងនៅក្នុងបន្ទាយដើម្បីការពារជនរងគ្រោះ...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រដៅធ្ងន់ៗ និងចោទសួរទៅកាន់ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ដែលជាជនជាតិថៃតើធ្លាប់បានទាមទារឱ្យ លោក ថាក់ស៊ីន និងលោកស្រីយីងឡាក់ បានវិលចូលស្រុកថៃវិញទេ ខណៈអតីតនាយករដ្ឋមន្រ្តីថៃទាំង២រូបនេះ ត្រូវបានទម្លាក់ដោយរដ្ឋប្រហារ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា ប្រទេសជាច្រើន បានប្រាប់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធថា ការធ្វើតេស្តមីស៊ីល របស់កូរ៉េខាងជើង កំពុងបង្កគ្រោះថ្នាក់ ដល់សុវត្ថិភាព នៃការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងផ្លូវសមុទ្រដ៏មមាញឹកនៅក្នុងតំបន់អាស៊ីភាគឦសាន ដោយមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការជូនដំណឹងឡើយ...
អ.ស.ប ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UN) ប្រចាំប្រទេសមីយ៉ាន់ម៉ា នឹងចុះចេញពីតំណែងនៅក្នុងខែមិថុនា ។ នេះបើតាមអ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធដូច្នេះ បន្ទាប់ពីកាន់តំណែងរយៈពេល១៨ខែ ដែលលោកស្រីត្រូវបានរិះគន់ដោយរបបយោធា និងគូប្រជែងរបស់ខ្លួន ។...
ភ្នំពេញ ៖ នៅក្នុងសម័យប្រជុំរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (United Nations Economic and Social Council – ECOSOC) បានរៀបចំការបោះឆ្នោត ដើម្បីបំពេញតំណែងទំនេរ ក្នុងស្ថាប័នចំណុះចំនួន១៤ នៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជាបានជាប់...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ជប៉ុន គួរតែដាក់ទណ្ឌកម្ម លើរបបយោធាមីយ៉ាន់ម៉ា ដូចដែលខ្លួនបានធ្វើសម្រាប់រុស្ស៊ី ជុំវិញការឈ្លានពានមកលើអ៊ុយក្រែន អ្នកជំនាញថ្លែងដូច្នេះដោយបានថ្កោលទោសចំពោះ “ភាពព្រៃផ្សៃ និងការគាបសង្កត់” របស់របបយោធា ។ លោក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកជឿជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) មានឆន្ទៈខ្លាំងពេកក្នុងការសម្របសម្រួល ផលប្រយោជន៍របស់រុស្ស៊ី ។ នេះបើយោងតាមការលាតត្រដាងថ្មីៗ នៅក្នុងឯកសារដែលបានចាត់ថ្នាក់ ដែលបានបែកធ្លាយតាមអ៊ីនធើរណេត ។ ឯកសារនេះបង្ហាញថា ក្រុងវ៉ាស៊ីនតោន កំពុងតាមដានយ៉ាងដិតដល់ ចំពោះលោក Antonio Guterres...
អ.ស.ប ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវសុំ ឱ្យមានសកម្មភាពខ្លំាងក្លា ចំពោះភាគខ្វះចក្លោះប្រយោង នៃការតភ្ជាប់ទំនាក់ទំនង ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីដឹងពី សក្តានុពលនៃបច្ចេកវិទ្យា ដើម្បីជំរុញសមភាពយេនឌ័រ ។...
ភ្នំពេញ ៖ លោក អ៊ិន តារា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា កម្ពុជា គាំពារសារព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីអ្នករាយការណ៍ពិសេស៣រូប របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានធ្វើសេចក្ដីអត្ថាធិប្បាយដោយលម្អៀង និងមានការរើសអើង...