ភ្នំពេញ៖ លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បី សម្រេចជោគជ័យ ក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋភិបាល ស្តីពីបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ លោក អង់តូនីញ៉ូ ហ្គូទរ៉ស (António Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្របញ្ចកោណ ដែលបានបន្ស៊ីគ្នាជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។ ការវាយតម្លៃរបស់ អគ្គលេខាធិការអង្គការ សហប្រជាជាតិ បែបនេះ ធ្វើឡើងក្នុងជំនួប ជាមួយសម្តេចធិបតី...
ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេច ពីភាពជោគជ័យ នៃការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ។ ក្នុងកិច្ចពិភាក្សានោះ សម្ដេចធិបតី ហ៊ុន...
ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយរំលេច ពីយុទ្ធសាស្រ្ត «បញ្ចកោណ» ដែលទើបនឹងបានប្រកាសជារបៀបវារៈនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច របស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។ តាមរយៈវីដេអូ ថ្លែងសុន្ទរកថា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា មូលបទចម្បងសម្រាប់...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Ferit Hoxha ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ (អ.ស.ប)របស់ប្រទេសអាល់បានី ដែលប្រទេសនេះកាន់តំណែងជា ប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែកញ្ញានេះ បានថ្លែងថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងមកកាន់ទីស្នាក់ការអង្គការ សហប្រជាជាតិនៅក្នុងខែកញ្ញានេះ ។...
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ បានព្រមានថា មនុស្សរាប់សែននាក់កំពុងត្រូវបានបង្ខិតបង្ខំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក្រុមឧក្រិដ្ឋជនឱ្យធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធើរណេត ដែលជារឿយៗស្ថិតនៅក្រោមការគំរាមកំហែងនៃការធ្វើទារុណកម្ម ។ UN បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា មនុស្សជាច្រើននាក់ត្រូវបានគេជួញដូរឱ្យធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ ហើយប្រឈមមុខនឹងការរំលោភដ៏ធ្ងន់ធ្ងរ ដូចជា ការធ្វើទារុណកម្ម ឬអំពើហិង្សាផ្លូវភេទជាដើម ។ លោក Volker Turk ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកឡើងថា...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នឹងជួបជាសាធារណៈដើម្បីពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ដែលនេះជាការស្នើសុំដោយសហរដ្ឋអាមេរិក អាល់បានី និងជប៉ុន ដែលទំនងជាធ្វើឱ្យក្រុងព្យុងយ៉ាងខឹងសម្បារ និងប្រឈមមុខនឹងការប្រឆាំងពីប្រទេសចិន និងរុស្ស៊ី ផងដែរ ។ កិច្ចប្រជុំនោះ នឹងជាកិច្ចប្រជុំសាធារណៈផ្លូវការលើកដំបូង នៃក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥លើបញ្ហានេះចាប់តាំងពីឆ្នាំ២០១៧មកដល់ពេលនេះ ។...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មអត្តឃាត “ដ៏សាហាវ និងកំសាកបំផុត” នៅក្នុងកិច្ចប្រជុំកិច្ចការ នយោបាយមួយនៅក្នុងខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យ នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ។ គួររំលឹកថា ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា...
ភ្នំពេញ ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងអះអាងថា ក្រុមការងារអង្គការសហប្រជាជាតិ (UN) ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូបមានឈ្មោះថា សេង ធារី ដែលមានរហស្សនាមជា នារីអប្សរាក្បាលត្រងោល ជាបន្ទាន់និងគ្មានលក្ខខណ្ឌ គឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្តតែប៉ុណ្ណោះ ពោលគឺមិនតំណាងឲ្យអង្គការសហប្រជាជាតិ នោះទេ។ កាលពីថ្ងៃទី១៣ កក្កដា វិទ្យុ...