ប្រជាជនគ្រប់មជ្ឈដ្ឋាននៃប្រទេសរុស្ស៊ីកំពុងទន្ទឹងរង់ចាំយ៉ាងរាក់ទាក់កក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសរុស្ស៊ី និងការចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀតដែលនឹងប្រារព្ធឡើងនៅទីក្រុងមូស្គូ។ ពួកគេរំពឹងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ រុស្ស៊ី និងចិន នឹងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពប្រពៃណី គាំពារយ៉ាងមុតមាំនូវលទ្ធផលនៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរ ក៏ដូចជារួមគ្នារក្សាស្ថិរភាពនៃយុទ្ធសាស្ត្រសកល និងយុត្តិធម៌និងសច្ចធម៌អន្តរជាតិ។ លោក Andrey Ivanovich Denisov អនុប្រធាន នៃគណៈកម្មការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានថ្លែងថា លោកប្រធានរដ្ឋចិន...
កាលពីថ្ងៃទី៦ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនលោកFriedrich Merz ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសហព័ន្ធអាល្លឺម៉ង់។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងអាល្លឺម៉ង់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៥៣ឆ្នាំកន្លងមក ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវមាគ៌ានៃការរួមរស់ជាមួយគ្នាដោយ គោរពគ្នា ជឿទុកចិត្តគ្នានិងសមភាព ហើយបានដើរតាមមាគ៌ាសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងអភិវឌ្ឍន៍រួម។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ និងទីបីលើពិភពលោក...
ក្រឡេកទៅមើលឆ្នាំ ២០២៤ បើកផែនទីបង្ហាញផ្លូវនៃការចុះត្រួតពិនិត្យការងារ នៅទូទាំងប្រទេសចិនរបស់លោក Xi Jinping ប្រធានរដ្ឋចិនការយកចិត្តទុកដាក់ និងក្តីរំពឹងយ៉ាងជ្រាលជ្រៅរបស់លោក Xi Jinping ចំពោះការងារ “កសិកម្ម ជនបទនិងកសិករ” បានផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់ប្រជាជន ។ ដោយបារម្ភពីផលិតកម្មនិងជីវភាពរស់នៅ របស់កសិករដែលរងគ្រោះ លោក Xi Jinping បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំង...
ព្រឹកថ្ងៃទី១៦ខែឧសភា នៅវិមានសភា ប្រជុំប្រជាជននៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានពិភាក្សា ការងារជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ីដែលអញ្ជើញបំពេញ ទស្សនកិចផ្លូវរដ្ឋនៅប្រទេសចិន។ លោក Xi Jinping បានថ្លែងថា លោកប្រធានាធិបតី ពូទីនជាទីគោរព គឺ មិត្តចាស់របស់ខ្ញុំ ស្វាគមន៍លោកអញ្ជើញ មកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅចិន...
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោកXi Jinping ប្រធានរដ្ឋ ចិន ដើម្បីពិគ្រោះពិភាក្សា អំពី «មតិយោបល់ស្តីពីគោលនយោបាយ និងវិធានការមួយចំនួន ដើម្បីជំរុញថែមមួយកម្រិតទៀត នូវការអភិវឌ្ឍ តំបន់ខ្សែក្រវាត់ សេដ្ឋកិច្ចទន្លេយ៉ងសេ ដោយគុណភាពខ្ពស់»និង «លក្ខន្តិកៈការងារ ការទូតដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន»។ កិច្ចប្រជុំបានលើកឡើងថា...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
រសៀលថ្ងៃទី១៣ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Nicolás Maduro Moro ប្រធានាធិបតី វ៉េណេស៊ុយអេឡា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្រកាសថា នឹងលើកកម្ពស់ទំនាក់ទំនង រវាងចិននិងវ៉េណេស៊ុយអេឡា ឱ្យឡើងដល់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ គ្រប់កាលៈទេសៈ...
យើងត្រូវបន្តអនុវត្តស្មារតីសមាជបក្សលើកទី២០ដោយគ្រប់ជ្រុងជ្រោយ ដើម្បីទទួលភារកិច្ចថ្មីខាង វប្បធម៌ឱ្យកាន់ តែល្អប្រសើរ បំផុសកម្លាំងចលាករក្នុងការបង្កើតនិងច្នៃប្រឌិតថ្មីនូវវប្បធម៌គ្រប់ជនជាតិ បន្តជំរុញភាពរុងរឿង នៃវប្បធម៌ដោយឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ដើម្បីកសាងប្រទេសខ្លាំងក្លាខាង វប្បធម៌និងកសាងអរិយធម៌ ទំនើបនៃប្រជាជាតិចិន បន្តជំរុញការផ្លាស់ប្តូរគ្នានៃអរិយធម៌មនុស្សជាតិ ដើម្បីបញ្ចូលកម្លាំងស្មារតីដ៏ខ្លាំង ក្លាក្នុងការស្តាប្រជាជាតិមានភាពរុងរឿងឡេីងវិញនិងកសាងប្រទេសជាតិកាន់តែខ្លាំង។ គួរបញ្ជាក់ថា វេទិកាកំពូលលេីកទីមួយស្តីពីការកសាងប្រទេសចិនឱ្យខ្លាំងក្លាខាងវប្បធម៌ធ្វើឡើងក្រោមប្រធានបទ «ជំរុញជំនឿចិត្តខាងវប្បធម៌ ជំរុញការផ្លាស់ប្តូរអរិយធម៌»៕
ក្រុងឆុងឈីង៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពិធីបើកវេទិកាស្តីពីគំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រប់អន្តរទំនាក់ទំនង អភិវឌ្ឍដីគោកនិងច្រកសមុទ្រ ដែលបានប្រព្រឹត្តទៅនៅក្រុងឆុងឈីង ក្រោមការរៀបចំដោយសមាគមបញ្ញាញាណ ជាន់ខ្ពស់ផ្លូវសូត្រ សហការជាមួយមជ្ឈមណ្ឌលចិន សម្រាប់ការសិក្សាពីពិភពលោក ទើបរដ្ឋបាលទីក្រុង Chongqing ប្រទេសចិន បានផ្តួចផ្តើមឱ្យរដ្ឋបាលស្រុក Pengshui រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលសិក្សាចិននៃកាហ្សាក់ស្ថាន Vijana Think Tank...
ថ្ងៃទី ១៦ ខែឧសភា ទស្សនាវដ្ដី «Qiushi» បានចុះផ្សាយអត្ថបទសំខាន់មួយ របស់លោកអគ្គលេខាធិការ បក្សកុម្មុយនីស្តចិន Xi Jinping ក្រោមចំណង ជើងថា “សុន្ទរកថាថ្លែងនៅក្នុងកិច្ចប្រជុំសិក្សាលើកទី ៤ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនលើកទី ២០” ។ អត្ថបទនេះសង្កត់ធ្ងន់ថា គោលបំណង នៃការបើកធ្វើកិច្ចប្រជុំសិក្សា...