ហាណូយ៖ អត្រាការប្រាក់បញ្ញើរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងនៅទាបរហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ ជាមួយនឹងការកើនឡើងបន្តិចបន្តួចដែលត្រូវបានរំពឹងទុកដោយសារតែតម្រូវការឥណទានកើនឡើង នេះបើយោងតាមសារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សម្តីអ្នកវិភាគ។
អត្រាបច្ចុប្បន្នសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេល ១២ខែស្ថិតក្រោម ៥ភាគរយក្នុងមួយឆ្នាំ ធ្លាក់ចុះ ០,៥ភាគរយធៀបនឹងខែមុន នេះបើយោងតាមរបាយការណ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រាក់បញ្ញើរយៈពេលខ្លីដូចជា ប្រាំបួនខែ ឃើញអត្រាចាប់ពី ៣ ទៅ ៤ភាគរយក្នុងមួយឆ្នាំ ខណៈដែលអត្រានៃការដាក់ប្រាក់រយៈពេល ៦ខែប្រែប្រួលចន្លោះពី ២ ទៅ ៤,៧ភាគរយក្នុងមួយឆ្នាំ។
អ្នកជំនាញបានព្យាករណ៍ថា អត្រាការប្រាក់បញ្ញើរយៈពេល ១២ខែរបស់ធនាគារពាណិជ្ជធំៗអាចកើនឡើងពី ២៥-៥០ពិន្ទុមូលដ្ឋានក្នុងឆ្នាំ២០២4 ដោយត្រលប់ទៅចន្លោះពី ៥ ទៅ ៥,៥ភាគរយក្នុងមួយឆ្នាំ។
ប្រភពបានឲ្យដឹងថា អត្រាទាបនឹងអនុញ្ញាតឱ្យអាជីវកម្ម និងបុគ្គលទទួលបានដើមទុនក្នុងការចំណាយសមហេតុផលបន្ថែមទៀត ជំនួយក្នុងការស្តារផលិតកម្ម សកម្មភាពអាជីវកម្ម និងការប្រើប្រាស់៕