ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើអាស៊ាន និងអង្គការសហប្រជាជាតិ(UN) បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយៈផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ដែលមន្រ្តីUNអាចធ្វើបានជាមួយអាស៊ាន ។ ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ សម្តេចបានថ្លែងសុន្ទរកថា គន្លឹះទៅកាន់បណ្តាមេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ ។...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី ៦ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា មានការចូលរួមពីសមាជិក សមាជិការចំនួន១១០រូប នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុម័ត លើសេចក្តីព្រាងច្បាប់ សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាមជាឯកច្ឆ័ន្ទ គ្មានការកែប្រែ ដោយសំឡេងគាំទ្រទាំង១១០រូប ៕
ភ្នំពេញ ៖ លោក ឌីមីទ្រី មីដវីដេវ ( Dmitry Medvedev) នាយករដ្ឋមន្រ្តី នៃប្រទេសរុស្ស៊ី ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីការចូល រួមកិច្ចប្រជុំអាស៊ាននៅថៃ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញចំណាប់អារម្មណ៍ ចង់សហការជាមួយកម្ពុជា...
បរទេស៖ ក្រុមអ្នកតវ៉ា និងអ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្រោមបដារបស់ Jamiat Ulema-e-Islam-Fazlur (JUI-F) ដែលជាគណបក្សនយោបាយធំទី៥ របស់ប៉ាគីស្ថាន ដើម្បីបង្ហាញរដ្ឋាភិបាលសហព័ន្ធ របស់លោកនាយករដ្ឋមន្រ្តី Imran Khan ដែលពួកគេពណ៌នាថា“ ក្លែងក្លាយ និងដែលបានជ្រើស។ “ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩...
បរទេស៖ សេចក្តីរាយការណ៍ពីប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយកាំបិត នៅហុងកុង។ បើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គឺឧប្បត្តិហេតុនេះបានកើតឡើង នៅផ្សារទំនើបស៊ីធីផ្លាហ្សា នៅក្នុងសង្កាត់ តៃកូ ក្នុងទីក្រុងហុងកុង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកវាយប្រហារត្រូវបាន...
ភ្នំពេញ៖ ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននិងកំពុងរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ជាមួយ តំណាងអង្គការសង្គមស៊ីវិល។ កិច្ចប្រជុំពិគ្រោះយោបល់ នាពេលព្រឹកនេះ ក្នុងគោលបំណងស្វែងយល់បន្ថែមទៀត លើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល របស់អង្គការសង្គមស៊ីវិល៕ ដោយ...
ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍នយោបាយ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា “សម រង្ស៊ីចូលតាមថៃ ដូច្នេះអាស្រ័យថា តើថៃ បានចំណេញអ្វីថែមពីលើអ្វីដែលថៃ កំពុងចំណេញសន្ធឹកសន្ធាប់ពីខ្មែរ សព្វថ្ងៃនេះ បើថៃ ឲ្យចូល” ។ នេះជាការបង្ហាញក្នុងហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ ការលើកឡើងងរបស់លោកនេះ បន្ទាប់ពីលោក...
ស្វាយរៀង៖ មានករណីគ្រោះចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូព្រលះគ្នាបានបណ្តាល លោកមេឃុំកណ្តៀងរាយ បានស្លាប់បាត់បង់ជីវិតខណៈបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៨ និង១០នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅលើផ្លូវលំមួយកន្លែងស្ថិតក្នុង ភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ មានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ស្លាកលេខស្វាយរៀង...
ភ្នំពេញ៖ ស្របជាមួយគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយ របស់ចិន និងគោលនយោបាយចតុកោណរបស់កម្ពុជា ភាគីចិននឹងពិចារណាផ្ដល់ជំនួយ ឥតសំណងដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ តាមការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននិងកំពុងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាលើក របៀបវារៈចំនួន៥ ។ សម័យប្រជុំលើកទី ៣ នីតិកាលទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសមាជិការរដ្ឋសភាចំនួន១១០រូប។ របៀបវារៈដែលនឹងត្រូវពិភាក្សានិងអនុម័តមានដូចតទៅ ៖ ១-ការពិភាក្សា និងអនុម័តសេចក្តី...