បរទេស៖ ប្រភពការទូតអាស៊ាន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកកំពុងជំរុញអាស៊ាន ស្តីបន្ទោសទៅលើប្រទេសចិន លើការទាមទារដែនសមុទ្រ ដែលបានពង្រីករបស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ក្នុងតំបន់ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងបាងកកនៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមប្រភពខាងលើថា សហរដ្ឋអាមេរិកបានសរសេរ“ លិខិតមិនផ្លូវការមួយ” ដែលជំរុញឱ្យសមាជិកអាស៊ាន“ ធ្វើការតវ៉ាចំពោះការទាមទារ និងការពង្រីកដែនសមុទ្រ...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន នៅក្នុងទីក្រុងញូដេលី នាថ្ងៃសុក្រនេះ ដើម្បីធ្វើឲ្យសហប្រតិបត្តិការ យុទ្ធសាស្ត្រកាន់តែស៊ីជម្រៅឡើង និងបានផ្លាស់ប្តូរមតិគ្នា ស្តីពីមធ្យោបាយជំរុញ បង្កើនជំនួញទ្វេភាគី។ លោក ម៉ូឌី បានប្រាប់សហសន្និសីទកាសែតមួយ...
ភ្នំពេញ៖ដើម្បីកាត់ បន្ថយការកកស្ទះជាពិសេស បង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដើរចូល មកទស្សនាកម្មវិធី កំសាន្តនានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសបិទកំណាត់ផ្លូវសំខាន់ៗចំនួន១៣ខ្សែមិនឲ្យម៉ូតូឬ រថយន្តឆ្លងកាត់ឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការនគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា ផ្លូវដែលត្រូវបិទមានដូចខាងក្រោម: ផ្លូវ ២៩៤...
ភ្នំពេញ ៖ ករណីរថយន្តកុង តឺន័រ បុកម៉ូតូយុវជនពីរនាក់ បណ្តាលឲ្យស្លាប់ ម្នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីម៉ោង១យប់ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវ៣៧១ ចំនុចស្ដុបស្ពានដែក សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ តាមប្រភពព័ត៌មាន បញ្ជាក់ថា គេឃើញរថយន្តកុងតឺន័រ...
បរទេស៖ កងទ័ពរបស់ប្រទេសតួកគី និងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើប្រតិបត្តិការល្បាតរួមគ្នាជាលើកដំបូង នៅក្នុងប្រទេសស៊ីរីភាគឦសាន នៅថ្ងៃសុក្រនេះ ក្រោមកិច្ចព្រមព្រៀងមួយ រវាងប្រទេសទាំងពីរ ដែលបង្ខំឲ្យពួកឃឺដដកថយឆ្ងាយពីតំបន់ព្រំដែនប្រទេសតួកគី។ ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បាននិយាយប្រាប់ឲ្យដឹងថា ប្រតិបត្តិការល្បាតចម្ងាយ ១១០គីឡូម៉ែត្រ ជាមួយប៉ូលីសយោធារុស្ស៊ី ដែលមានរថយន្តយោធាចំនួន៩គ្រឿងនោះ បានចាប់ផ្តើមនៅទីក្រុង Darbasiya ហើយបានធ្វើដំណើរទៅទិសខាងលិច តាមបណ្ដោយព្រំដែន។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាឲ្យ កងកម្លាំងជីវពលចូលទៅក្នុងចម្ងាយយ៉ាងហោចណាស់ក៏ ៣០គីឡូម៉ែត្រដែរ នៅខាងត្បូងព្រំដែន ហើយប្រទេសរុស្ស៊ី បាននិយាយប្រាប់ប្រទេសតួកគីថា ពួកសកម្មប្រយុទ្ធ YPG បានចាកចេញពីតំបន់នោះហើយ៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១ខែវិច្ឆិកាបានឲ្យដឹងថា ប៉ូលីសនៃខេត្តHa Tinh ភាគកណ្តាលប្រទេសវៀតណាមបានចាប់ផ្តើមប្រតិបត្តិការ ត្រួតពិនិត្យលើបទឧក្រិដ្ឋនៃ ការធ្វើអាជីវកម្មអន្តោប្រវេសន៍ខុសច្បាប់ និងការស្នាក់នៅក្នុងប្រទេសក្រៅបន្ទាប់ពីមាន របាយការណ៍ដែលក្រុមគ្រួសារ នៃពលរដ្ឋរបស់ខ្លួនជាច្រើន ចាប់ផ្តើមធ្វើការស្វែងរកក្រុមគ្រួសាររបស់ខ្លួន នៅក្នុងប្រទេសអង់គ្លេស។ ប៉ូលីសក្នុងខេត្តបាននិយាយថា រហូតមកដល់ពេលនេះមាន១០គ្រួសារហើយ នៅក្នុងខេត្តនេះរួមមាន ៨ នាក់មកពីស្រុក Can Loc, មួយមកពីស្រុក Nghi Xuan និងមួយផ្សេងទៀតមកពីទីប្រជុំជន Hong Linh បានរាយការណ៍ថា ពួកគេបានបាត់បង់ទំនាក់ទំនងជាមួយសាច់ញាតិ ដែលបានធ្វើដំណើរ ខុសច្បាប់តាមផ្លូវទៅកាន់ប្រទេសអង់គ្លេស។ ការផ្ទុះការស្វែងរកដ៏ច្រើននេះ បានធ្វើឡើងនៅបន្ទាប់ពីឧប្បត្តិហេតុនៃការស្លាប់មនុស្ស ដល់ទៅ៣៩នាក់ នៅលើរថយន្តដឹកទំនិញក្នុងតំបន់ Essex ចក្រភពអង់គ្លេសកន្លងមក។ ក្នុងនោះផងដែរអាជ្ញាធរ ដែលធ្វើការជាមួយ នឹងប៉ូលីសបានប្រមូលយក DNA នៃមនុស្សដែលបាត់ខ្លួនទាំងអស់ នោះផ្ញើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីផ្ទៀងផ្ទាត់និងស្វែងរកផងដែរ៕ ប្រែសម្រួល: ស៊ុន លី
ម៉ានីល៖ ការរញ្ជួយដីដ៏ខ្លាំងចំនួន ២ ដែលបានផ្ទុះឡើងនៅកោះមីនដាណាវ ប្រទេស ហ្វីលីពីន ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃសប្តាហ៍នេះបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់ និងមនុស្ស ៤០៣ នាក់រងរបួស។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសហ្វីលីពីន (NDRRMC )។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ នេះជាឱកាស...
ភ្នំពេញ ៖ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានអគ្គិភ័យ ឆាបឆេះផ្ទះមួយកន្លែង នៅតាមផ្លូវឯករាជ្យម្តុំជិតផ្សារទំនើបអូរ៉េន ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ។ ខណៈពេលនេះ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ពន្លត់៕
ភ្នំពេញ: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)ប្រកាស មិនគាំទ្ររាល់ការផ្លាស់ប្តូរ-តាមរយៈរូបភាពហិង្សា-ពីព្រោះវាមិនមែនជាដំណើរការនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋចង់បាន។ គបមប្រកាសបែបនេះ ស្របពេលដែលទណ្ឌិត សមរង្ស៊ី មេដឹកនាំក្រុមប្រឆាំងបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បះបោរប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី៩វិច្ឆិកាខាងមុខ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែមានការជឿជាក់ថា ការផ្លាស់ប្តូរ នៃការដឹកនាំបែបឯកបក្ស ទៅសេរីពហុបក្ស នៅតែអាចធ្វើបានតាមរយៈ នៃការបោះឆ្នោត ដោយសេរី...