ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធីអភិសេក រូបសំណាកព្រះនាងគង្ហីង នៅម៉ោង៣រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ស្ថិតនៅក្នុងសង្កាត់វាលវង ខណ្ឌ៧មករា៕
ភ្នំពេញ៖ ដោយមើលឃើញ ពីសកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) និងទឹកចិត្តឆន្ទៈ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមនេះ ក្រុមហ៊ុនRukshinedan Limited Partership បានប្រគល់បរិក្ខារពេទ្យ ជាច្រើនប្រភេទ ជូនដល់សមាគមTYDA នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ម៉ៅ ស៊ីវ៉ាត តំណាងលោក...
ភ្នំពេញ ៖ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា អះអាងថា ប្រទេសកម្ពុជា រីកចម្រើនឥតឈប់ឈរ ជាមួយកំណើនសេដ្ឋកិច្ច ដ៏រឹងមាំដែលកើតចេញ មកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩...
សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ បានពិភាក្សាពីវិធី ដើម្បីទប់ទល់នឹងសម្ពាធ ពីសហរដ្ឋអាមេរិក ក្នុងការបង្កើនបន្ទុកហិរញ្ញវត្ថុ របស់ក្រុងសេអ៊ូល ចំពោះវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសនេះ។ នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលស្ថានការណ៍ផងដែរ បន្ទាប់ពីការសម្រេចចិត្ត របស់កូរ៉េខាងត្បូង ក្នុងការផ្អាកប្រសិទ្ធភាព នៃសេចក្តីសម្រេចរបស់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ដឹងអំពីរបាយការណ៍ នៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងកំពុងតាមដានស្ថានការណ៍ ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់។ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ពីអ្វីដែលត្រូវបានគេសន្និដ្ឋានថា ជាឧបករណ៍បាញ់រ៉ុក្កែតចម្រុះធំមួយ។ មីស៊ីលទាំង ២គ្រាប់ ត្រូវបានបាញ់ចូល ទៅក្នុងដែនទឹកនៅឆ្នេរសមុទ្រខាងកើត។ ការបាញ់បង្ហោះចុងក្រោយបង្អស់ បានកើតឡើងនៅពេលដែលកូរ៉េខាងជើង បានទទូចដល់សហរដ្ឋអាមេរិក ឱ្យបោះបង់ចោល...
ភ្នំពេញថ្ងៃ៖ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឧទាហរណ៍ថា អ្នកបានដើរកាត់ ឬទស្សនាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) លើកដំបូងអ្នកនឹងប្រាកដ ជាគ្រវីក្បាល បើកភ្នែកធំៗ ឈប់ ឬអង្គុយនៅមុខនោះដោយឱនកៀកសឹងតែដល់ អេក្រង់ទូរទស្សន៍ ជាក់ជាពុំខានឡើយ! ទាំងខ្ញុំ និងអ្នកទាំងអស់គ្នាប្រាកដ ជាភ្ញាក់ផ្អើល...
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលព្យាបាលកុមារJapan Heart នៅខេត្តកណ្តាល និងបានយល់ដឹងអំពីជំងឺមហារីកកុមារ និងការមើលថែទារក។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៨ មកអង្គការក្រៅរដ្ឋាភិបាលជប៉ុន “Japan Heart” បាននិងកំពុងធ្វើសកម្មភាពវេជ្ជសាស្ត្រ...
ភ្នំពេញ ៖ លោក សេង សុវណ្ណដារ៉ា អ្នកសិក្សាស្រាវជ្រាវ អក្សរសិល្ប៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងជាសំណូមពរ ក៏ដូចជាសំណើរថា សំណង់អគារតាមបែបបារាំង គឺជាសម្បត្តិបេតិកភណ្ឌជាតិ សម័យទំនើបរបស់កម្ពុជា ដែលទាមទារឲ្យមានការថែរក្សា និងអភិរក្សឲ្យបានល្អប្រសើរ ។ នេះបើតាមការចេញផ្សាយ របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលលោក សេង សុវណ្ណដារ៉ា លើកឡើងក្នុងសិក្ខាសាលាជាតិ...
សេអ៊ូល៖ ក្រសួងពាណិជ្ជកម្មទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន នឹងជួបពិភាក្សាកម្រិតខ្ពស់ ជាមួយប្រទេសជប៉ុន នៅក្នុងខែធ្នូ ដែលជាជំហានដំបូង ឆ្ពោះទៅរកដំណោះស្រាយ ពាណិជ្ជកម្មទ្វេភាគី របស់ប្រទេសទាំងពីរ។ កាលពីថ្ងៃព្រហស្បតិ៍ មន្រ្តីពាណិជ្ជកម្មកម្រិតការងារ មកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ជាក់ស្តែងដើម្បីពិភាក្សាអំពីកាលវិភាគ និងរបៀបវារៈ សម្រាប់កិច្ចចរចា ថ្នាក់ប្រធានការងារ។ ក្រសួងពាណិជ្ជកម្ម...
ភ្នំពេញ៖ ករណីប្លន់យកម៉ូតូ២ករណី បានសម្រេច នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចរកឃើញ មុខសញ្ញាទីតាំង និង ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុមចោរប្លន់នេះ បានធ្វើសកម្មភាពធាក់ និងដេញកាប់ប្លន់យកម៉ូតូ ពីជនរងគ្រោះ កាលវេលាម៉ោង៣និង១៥នាទី ទាបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងមុខរោងចក្រក្លេតភី...