បរទេស : កាលពីថ្ងៃពុធទី២៧ ខែវិច្ឆិកាកន្លងទៅ ឧត្តមសេនីយ៍អាមេរិកម្នាក់ បាននិយាយថា ឱកាសនៃលទ្ធផល ក្នុងទទួលបានជោគជ័យ ពីការចរចាសន្តិភាព ស្តីពីការបញ្ចប់សង្រ្គាម រយៈពេល១៨ឆ្នាំ នៅអាហ្វហ្គានីស្ថាន គឺមានអត្រាខ្ពស់ជាងពេលមុន ហើយអាចនឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។ គួរឲ្យដឹងដែរថា កាលពីដើមខែនេះក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន បានដោះលែងសាស្រ្តាចារ្យសាកលវិទ្យាល័យ អាមេរិកនិងអូស្ត្រាលី ដែលខ្លួនបានចាប់ធ្វើជាចំណាប់ខ្មាំង អស់រយៈពេលជាង៣ឆ្នាំ មកហើយនោះដោយវាបានក្លាយ...
ភ្នំពេញ ៖ និស្សិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្របញ្ចប់ឆ្នាំសិក្សា២០១៦-២០១៧ និង២០១៧-២០១៨ របស់សាកលវិទ្យាល័យន័រតុន ជាង៣ពាន់នាក់ នឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ នៅដឹព្រេមៀសេនធ័រ សែនសុខ (The Premier Center Sen Sok)។ យោងតាមសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យន័រតុន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា...
តូក្យូ៖ ប្រភពជិតស្និទ្ធ នឹងបញ្ហានេះបានឲ្យដឹងថា លោក Yasuhiro Nakasone អ្នកនយោបាយអភិរក្សនិយម ដែលបានបម្រើការជានាយករដ្ឋមន្រ្តីជប៉ុនចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៨២ ដល់ខែវិច្ឆិកា ឆ្នាំ១៩៨៧ បានទទួលមរណភាពនៅថ្ងៃសុក្រនេះ ក្នុងវ័យ ១០១ ឆ្នាំ។ ប្រភពដដែលបានបន្តថាលោក Nakasone បានទទួលមរណភាពនៅមន្ទីរពេទ្យទីក្រុងតូក្យូ ភ្លាមៗបន្ទាប់ពីម៉ោង ៧ ព្រឹកដោយជរាពាធ។ លោក...
ភ្នំពេញ ៖ និស្សិតម្នាក់ ត្រូវគ្រួសារខាងស្រី នាំខ្លួនប្រគល់ឲ្យសមត្ថកិច្ច ដោយសារបង្ហោះវីដេអូ អាសអាភាសជាមួយសង្សារ ដែលបានថតនាពេលកន្លងមក ដោយសារខឹង នាងសុំចែកផ្លូវគ្នា ។ ការឃាត់ខ្លួនខាងប្រុសនេះ នៅវេលាម៉ោង១៨ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ។...
បរទេស: អត្ថបទមួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែត The Independent នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកានេះ បានសរសេរថា ទីប្រឹក្សារបស់លោកប្រធានាធិបតី Trump ដែលធ្លាប់បានធ្វើការស្នើសុំ ឲ្យមានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅលើប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារ ថ្ងៃទី៩ ខែ១១ នោះ ត្រូវបានផ្តល់តួនាទីជាមន្ត្រីជាន់ខ្ពស់ ក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យ ទៅលើសព្វាវុធរបស់ប្រទេសអាមេរិក។...
បរទេស ៖ ក្រោយពីភាពមិនច្បាស់លាស់ ជុំវិញការបញ្ជាទិញបន្ថែម ពីរដ្ឋាភិបាលទីក្រុងរ៉ូម បង្កឲ្យមានមន្ទិលសង្ស័យ ស្តីពីគម្រោងផលិតកម្មនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Lorenzo Guerini បានមានប្រសាសន៍ថា ប្រទេសអ៊ីតាលី នឹងបន្តជាមួយកម្មវិធីវិនិយោគ សម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35 ។ នៅក្នុងកិច្ចប្រជុំរដ្ឋសភា នាថ្ងៃព្រហស្បតិ៍នេះ លោករដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បានថ្លែងយ៉ាងដូច្នេះថា “ស្របពេលដែលរដ្ឋាភិបាលមានគោលបំណងបង្កើនលើវិនិយោគ...
ភ្នំពេញ៖ ដោយធ្លាប់ហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អស់រយៈពេលជាច្រើនឆ្នាំ និងមានបទពិសោធន៍ ខាងវិស័យដោះមីន និងដោយសង្កេតឃើញថា ប្រទេសមួយចំនួននៅលើសកលលោក កំពុងជួបប្រទះនូវទុកលំបាកផងនោះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវ ជាច្រើនទៅចូលរួមថែរក្សា និងស្វែងរកសន្តិភាពជូនប្រទេសទាំងនោះ ប្រការនេះហើយធ្វើឲ្យប្រទេសកម្ពុជា ត្រូវបានពិភពលោក ទទួលស្គាល់ថា ជាអ្នកដោះមីនពូកែជាងគេ ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមលោក កឹម សុខា បានចេញផ្សាយបទពិចារណកថា ក្រោមចំណងជើងថា តើតំណាងសំឡេងប្រឆាំង របស់ប្រទេសកម្ពុជាពិតប្រាកដនៅឯណា? ដែលការចេញផ្សាយនេះ ហាក់វាយប្រហារទៅក្រុមលោក សម រង្ស៊ី ព្រោះដោយសារមួយ រយៈពេលចុងក្រោយនេះ ក្រោយពីទទួលសិទ្ធិសេរីភាព ពីតុលាការ គឺលោក កឹម...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់ គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ ក្នុងប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្ដីពី ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ៖ មាគមអ្នកសារព័ត៌មានកម្ពុជា ចិន បានសហការជាមួយមន្ទីរពហុព្យាបាល ហុង អិន ដើម្បីពិនិត្យសុខភាពជូនអ្នកសារព័ត៌មាន ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ លោក ជ័យ មករា សមាជិកគណៈកម្មាធិការនាយកនៃ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ទៅពិនិត្យសុខភាពជាលើកទី៤ នៅមន្ទីរពហុព្យាបាល ហុង...