ព័ត៌មានអន្តរជាតិ

Trump តែងតាំងយោធាម្នាក់ ដែលធ្លាប់ស្នើ ឲ្យមានការទំលាក់គ្រាប់បែកនុយក្លេអ៊ែរ លើអាហ្គានីស្ថាន ជាមន្ត្រីជាន់ខ្ពស់ គ្រប់គ្រងសព្វាវុធ

បរទេស: អត្ថបទមួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែត The Independent នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកានេះ បានសរសេរថា ទីប្រឹក្សារបស់លោកប្រធានាធិបតី Trump ដែលធ្លាប់បានធ្វើការស្នើសុំ ឲ្យមានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅលើប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារ ថ្ងៃទី៩ ខែ១១ នោះ ត្រូវបានផ្តល់តួនាទីជាមន្ត្រីជាន់ខ្ពស់ ក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យ ទៅលើសព្វាវុធរបស់ប្រទេសអាមេរិក។

លោកFrank Wuco អតីតពិធីករវិទ្យុអភិរក្ស និងជាភ្នាក់ងារចារកម្មកងទ័ពជើងទឹក និងក៏ធ្លាប់ជាអ្នក ដែលតែងតែបានផ្សព្វផ្សាអំពីទ្រឹស្តី បែបស្តាំនិយមមផងដែរនោះ គឺជាបុរសម្នាក់ ដែលបានធ្វើការអះអាងថា លោកបារ៉ាក់អូបាម៉ា អតីតប្រធានាធិបតីអាមេរិកអាណត្តិមុននោះ គឺមិនមែនជាមនុស្ស ដែលបានកើតនៅសហរដ្ឋអាមេរិកទេ។ បុរសម្នាក់ក៏ធ្លាប់បានលើកឡើង អំពីលទ្ធភាព ដែលអាមេរិកគួរតែវាយកំទេចអ៊ីរ៉ង់និងស៊ីរី ឲ្យទៅជាផេះផងដែរ កាលពីឆ្នាំ២០១៦។

គួរឲ្យចាប់អារម្មណ៍ដែរថា ក្នុងការលើកឡើងនាពេលកន្លងមក ចុងក្រោយនេះលោកប្រធានាធីបតីអាមេរិក Trump ធ្លាប់បានបន្តអះអាងដដែលថា អាមេរិកអាចយកឈ្នះសង្គ្រាមនៅអាហ្គានីស្ថាន ដោយមិនចាំបាច់ ប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ ប៉ុន្តែលោកសង្កត់ធ្ងន់ថា មិនចង់ឲ្យជីវិតមនុស្សប្រមាណ ១០លាននាក់ បាត់បង់ឡើយ៕

ប្រែសម្រួល:ស៊ុនលី

To Top