ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងរកវិធីទប់ទល់ នឹងសម្ពាធរបស់អាមេរិក បង្ខំឲ្យចាយលុយ ៥ពាន់លានដុល្លារ លើវិស័យការពារជាតិ

សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ បានពិភាក្សាពីវិធី ដើម្បីទប់ទល់នឹងសម្ពាធ ពីសហរដ្ឋអាមេរិក ក្នុងការបង្កើនបន្ទុកហិរញ្ញវត្ថុ របស់ក្រុងសេអ៊ូល ចំពោះវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសនេះ។

នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលស្ថានការណ៍ផងដែរ បន្ទាប់ពីការសម្រេចចិត្ត របស់កូរ៉េខាងត្បូង ក្នុងការផ្អាកប្រសិទ្ធភាព នៃសេចក្តីសម្រេចរបស់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ជាមួយប្រទេសជប៉ុន ស្តីពីការចែករំលែកព័ត៌មានចារកម្មយោធា។

ការិយាល័យប្រធានាធិបតី Cheong Wa Dae បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា បន្ទាប់មកភាគីទាំងពីរ បានពិភាក្សារកវិធី ដើម្បីដោះស្រាយបញ្ហា ដែលមិនទាន់សម្រេច រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន៕ ដោយ៖ ឈូក បូរ៉ា

To Top