ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជានៅល្ងាច ថ្ងៃទី១៨ ខែ វិច្ឆិកា នេះបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជាទាំងអស់ចំពោះការយាងសោយទិវង្គត របស់សម្ដេចព្រះរៀម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក Jusuf Kalla ប្រធានអង្គកា CAPDI និងជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
សេអ៊ូល៖ កូរ៉េខាងជើង បានថ្កោលទោសដំណោះស្រាយ សិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិនាពេលថ្មីៗ នេះប្រឆាំង នឹងខ្លួនថាជាការប៉ុនប៉ងផ្តួលរំលំ របបកុម្មុយនិស្ត ដោយប្តេជ្ញាថានឹងមិនពិភាក្សា បញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនឡើយលើកលែងតែ“ គោលនយោបាយអរិភាព” របស់ក្រុងវ៉ាស៊ីនតោន ស្ថិតនៅលើរបៀបវារៈ។ អ្នកនាំពាក្យក្រសួងការបរទេស ដែលមិនបញ្ចេញឈ្មោះបាន ចេញការរិះគន់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ថាដំណោះស្រាយកាលពីសប្តាហ៍មុន បានបង្ហាញយ៉ាងច្បាស់ថាសហរដ្ឋអាមេរិក មិនបានបោះបង់ចោលនូវ“ ក្តីសុបិនក្នុងការធ្វើឱ្យប្រព័ន្ធរបស់យើងធ្លាក់ចុះឡើយ” ។...
សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញនៅថ្ងៃច័ន្ទថា ប្រជាជនកូរ៉េខាងត្បូងភាគ ច្រើនចង់ឲ្យ រដ្ឋាភិបាលជំរុញ ទៅមុខដោយការសម្រេចចិត្ត របស់ខ្លួន មិនឱ្យបង្កើតកិច្ចព្រមព្រៀងថ្មីមួយ សម្រាប់ការចែករំលែកផ្នែក យោធាជាមួយជប៉ុន។ ទីក្រុងសេអ៊ូល បានសម្រេចចិត្តនៅខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានទូទៅនៃយោធា (GSOMIA) ចំពេលមានជម្លោះជុំវិញពាណិជ្ជកម្ម និងប្រវត្តិសង្គ្រាម។ កិច្ចព្រមព្រៀងដែលមាន គោលបំណងចែករំលែកព័ត៌មាន ស្តីពីសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺត្រូវផុតកំណត់នៅថ្ងៃសៅរ៍ខាងមុខនេះ។...
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែ វិច្ឆិកានេះបានផ្ញើសារ សម្តែងមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ ការយាងសោយទិវង្គត របស់សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី«ទេពនាដវដ្ដីឯក»។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានសរសេរថាស្ថានទូតបារាំងប្រចាំកម្ពុជា សូមសម្តែងមរណទុក្ខដ៏ក្រៀមក្រំ បំផុតថ្វាយព្រះញាតិវង្សរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាដួងព្រលឹងនៃរបាំព្រះរាជទ្រព្យកម្ពុជា។...
ព្រះរាជបណ្ដាំ ចុងក្រោយ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្ដីឯក»
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ នឹងមានការរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិនិយោគរវាង វិនិយោគិនមកពីខេត្តហ៊ូណាន ប្រទេសចិន និងវិនិយោគិនកម្ពុជា ក្នុងទំហំទឹក ប្រាក់វិនិយោគប្រមាណ ១៣០០លានដុល្លារ ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការ បរទេសខ្មែរ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្តល់ប្រាក់ ឧបត្ថម្ភដល់កីឡាករ-កីឡាការិនី ព្រមទាំងគ្រូបង្វឹកក្នុងម្នាក់ ចំនួន៥០០ដុល្លារស្មើៗគ្នា នៅពេលចេញទៅប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន ចាប់ពីថ្ងៃ៣០ ខែវិច្ឆិកា ដល់ថ្ងៃ១១ ធ្នូខាងមុខ ៕
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីជួបសម្ដែងការគួរសម មុនចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅហ្វីលីពីន នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារផ្តាំ ទៅក្រុមកីឡាករ-កីឡាការិនី ដែលត្រូវចេញទៅប្រកួត ចាប់ពីថ្ងៃ៣០ ខែវិច្ឆិកា ដល់ថ្ងៃ១១...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្បាច់រាំវង់ សារវ៉ាន់ និងឡាំលាវជាគឺរបស់ឡាវទេ ដូច្នេះពលរដ្ឋកម្ពុជាត្រូវទទួលស្គាល់ថា អ្វីជារបស់ខ្មែរ និងអ្វីជារបស់គេ។ ក្នុងឱកាសសម្តេចតេជោ អនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីជួបសម្ដែងការគួរសម មុនចេញទៅប្រកួតកីឡាស៊ីហ្គេម(SEA Games) នៅហ្វីលីពីន នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា...