នយោបាយ

សម្តេចតេជោ ផ្តាំកីឡាករ-កីឡាការិនី ត្រូវប្រកួតឲ្យមានវិន័យ ទោះបីជាចាញ់ឈ្នះក៏ដោយ

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីជួបសម្ដែងការគួរសម មុនចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅហ្វីលីពីន នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារផ្តាំ ទៅក្រុមកីឡាករ-កីឡាការិនី ដែលត្រូវចេញទៅប្រកួត ចាប់ពីថ្ងៃ៣០ ខែវិច្ឆិកា ដល់ថ្ងៃ១១ ធ្នូ ត្រូវប្រកួតឲ្យមានវិន័យ ទោះបីជាចាញ់-ឈ្នះក៏ដោយ។

សម្តេចតេជោបន្តថា កន្លងមកមានកីឡាករខ្មែរ ពេលប្រកួតចាញ់ ហើយគេមកចាប់ដៃ មិនមើលមុខគេទេ ហើយថែមទាំងដើរចេញទៀត នេះគឺជាកាយវិការមិនសមរម្យទេ ៕

To Top
×