បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក កំពុងតែព្យាយាមយ៉ាងសកម្ម ដើម្បីបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើង វិលត្រឡប់បែរមកធ្វើការចរចាគ្នាវិញ ស្របពេលដែលកាលផុតកំណត់របស់កូរ៉េខាងជើងនៅចុងឆ្នាំ សម្រាប់ភាពបត់បែនរបស់អាមេរិក ខិតចូលមកកាន់តែជិត។ យោងតាមប្រភពព័ត៌មានមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា ស្របពេលដែលកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពអន្តរកូរ៉េបានជាប់គាំងនោះ លោក Chung Eui-yong បានប្រាប់អ្នកសារព័ត៌មានថា...
កំពង់ចាម៖ ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សុខុន និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ប្រគល់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅក្រោមស្ពានកៀនជ្រៃ និងពិនិត្យស្ថានភាពការសាងសង់ ស្ពានបណ្ដោះអាសន្ន ឲ្យប្រជាពលរដ្ឋឆ្លងកាត់ បន្ទាប់ពីស្ពានគៀនជ្រៃ ត្រូវរុះរើចេញសាងសង់ថ្មី...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទានភ្លើងទៀនជ័យលើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបដែលមកពីស្ថាប័នផ្សេងៗចំនួន ១៤ ចាប់ផ្ដើមចេញដំណើរបណ្ដែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក...
ភ្នំពេញ៖ ដើម្បីធានាបាននូវសុខភាព សុវត្ថិភាព និងទទួលបាននូវភាព កក់ក្តៅក្នុងការទទួលទាន ចំណីអាហារជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករអុំទូក ដែលអញ្ជើញមកចូលរួម កម្សាន្ដក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដោយបានការឯកភាពពីគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានចាត់តាំងឲ្យមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នាំយករថយន្តមន្ទីរពិសោធន៍ ចល័តផ្នែកម្ហូបអាហារ...
ភ្នំពេញ៖ហាក់សម្តែងការត្រេកអរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា ការលេីកលែងការរឹតត្បឹតលោក កឹម សុខា ជាដំណើរការឈានទៅមុខ តែទទូចឲ្យមានការលើកលែងការចោទប្រកាន់ទាំងអស់។ ទូតតាមហ្វេសប៊ុកនាថ្ងៃ១០ វិច្ឆិកា នេះ បង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឃេីញការរាយការណ៍នានា នៅថ្ងៃនេះ អំពីការលេីកលែងការរឹតត្បឹតមួយចំនួន តាមប្រព័ន្ធយុត្តិធម៌ ចំពោះ មេដឹកនាំនយោបាយបក្សប្រឆាំងកម្ពុជា លោក កឹម សុខា...
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា សេចក្តីសម្រេច របស់តុលាការលើរូបលោកថ្ងៃនេះ មិនមែនជាការលើកលែងបទចោទប្រកាន់ឡើយ ហើយលោកនៅតែបន្តទាមទារ ឲ្យតុលាការទំលាក់បទចោទ ប្រកាន់លើរូបលោក។ ប៉ុន្តែទោះបីជាយ៉ាងណាលោកថា នេះជាជំហ៊ានឈានទៅដល់ការ មានសេរីភាព ទាំងស្រុងផងដែរ។ នេះបើតាម លោក កឹម សុខា តាមរយៈហ្វេសប៊ុកនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកបានឲ្យដឹងថា...
ភ្នំពេញ ៖ភ្លាមៗ ក្រោយពីបើកសិទ្ធិសេរីភាព ឲ្យលោក កឹម សុខាដើរហើរបានដូចដើមពីសំណាក់តុលាការ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អេង ឆៃអ៊ាង អតីតមន្រ្តីបក្សប្រឆាំង បានលើកឡើងរបៀបឌឺដងថា កុំយល់ច្រឡំឲ្យសោះ មិនមែនជាការដោះលែងលោក កឹម សុខាទេ គ្រាន់តែឲ្យចេញក្រៅផ្ទះប៉ុណ្ណោះ។ លោក អេង ឆៃអ៊ាង...