ព័ត៌មានអន្តរជាតិ

អាមេរិក ព្យាយាមស្នើឲ្យកូរ៉េខាងជើង វិលត្រឡប់ធ្វើកិច្ចពិភាក្សាគ្នា

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក កំពុងតែព្យាយាមយ៉ាងសកម្ម ដើម្បីបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើង វិលត្រឡប់បែរមកធ្វើការចរចាគ្នាវិញ ស្របពេលដែលកាលផុតកំណត់របស់កូរ៉េខាងជើងនៅចុងឆ្នាំ សម្រាប់ភាពបត់បែនរបស់អាមេរិក ខិតចូលមកកាន់តែជិត។ 

យោងតាមប្រភពព័ត៌មានមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា ស្របពេលដែលកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពអន្តរកូរ៉េបានជាប់គាំងនោះ លោក Chung Eui-yong បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសកូរ៉េខាងត្បូង កំពុងតែចាត់ទុកពេលផុតកំណត់ ដែលកូរ៉េខាងជើងបានកំណត់នោះ ថាជារឿងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីន កាលពីខែមេសា បានកំណត់យកចុងឆ្នាំជាពេលផុតកំណត់ ដើម្បីឲ្យសហរដ្ឋអាមេរិកបង្ហាញភាពបត់បែនច្រើនឡើង នៅក្នុងកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែ ហើយមន្ត្រីកូរ៉េខាងជើងបានព្រមានសហរដ្ឋអាមេរិកមិនត្រូវព្រងើយកន្តើយ នឹងកាលបរិច្ឆេទនោះទេ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top