ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានឧបត្ថម្ភថវិកាចំនួន ១០មុឺនដុល្លារ ជួយដល់ជនរងគ្រោះ ក្នុងករណីបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តកែប។
ភ្នំពេញ៖ បុរសម្នាក់ដែលជាកម្មករសំណង់ បានស្រែកយំខ្លាំងៗដោយសារប្រពន្ធមានផ្ទៃពោះ ត្រូវបានអគារបាក់រលំពីលើ ហើយមិនទាន់ដឹងថា ស្លាប់ឬរស់ ខណៈរូបគេត្រូវបាន ជួយសង្រ្គោះចេញមកបាន៕
ភ្នំពេញ៖ លោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងនគរបាលទាំងអស់ ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតនៅក្នុងសោកនាដកម្ម បាក់រលំអគារនៅខេត្តកែបនាល្ងាចនេះ៕
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានសម្តែងការសោកស្តាយ និងរំលែកទុក្ខដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះទាំងអស់ នៅក្នុងហេតុការណ៍ដ៏អាក្រក់បាក់អគារ ៧ជាន់នៅក្នុងខេត្តកែប។ តាមដំណឹងបឋមដែលគណបក្ស បានទទួលនៅថ្ងៃនេះថា កាលពីវេលាម៉ោង ៤និង៣០ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ មានហេតុការណ៍ដ៏អាក្រក់មួយ នៅក្នុងខេត្តកែប គឺអគារកម្ពស់៧ជាន់ដែលកំពុងសាងសងបានបាក់រំលំ បង្ករការរងគ្រោះដល់កម្មករប្រមាណជា៣០នាក់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តតាមដានការវិវឌ្ឍស្ថានការណ៍នេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាបថ្លែងអំណរគុណ ចំពោះលោកឧកញ្ញា ហ៊ុន តូ និងដៃគូសហការ ដែលបានជួយជាថវិកាចំនួន ៥២មុឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងការ រលំអាគារនៅខេត្តកែប។
ភ្នំពេញ: ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅរាត្រីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ បានដាក់ផែនការ និងចាត់បញ្ជូនកងកម្លាំងទីបញ្ជាការជួរមុខ ដែលដឹកនាំដោយ ឧត្តមនាវីត្រី ងួន ឧត្តម អនុប្រធាននាយកដ្ឋាននីតិកម្ម កម្លាំងបានចេញទៅចូលរួមរុករកសង្គ្រោះ ជនរងគ្រោះដែលរលំបាក់អគារ...
ភ្នំពេញ ៖ រហូតមកដល់ម៉ោង៨យប់នេះ កម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ បាន១៩នាក់ ហើយក្នុងនោះស្លាប់៣នាក់ ក្នុងករណីបាក់រលំអគារ នៅក្រុងកែប ខេត្តកែប នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ខណៈពេលនេះ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចុះទៅដល់កន្លែង...
ភ្នំពេញ ៖ ដោយអនុវត្តតាម បទបញ្ជារបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀប ចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្រសួងការពារជាតិកម្ពុជា នាល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន...
ភ្នំពេញ ៖ រហូតមកដល់ពេល កម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ បាន១៦នាក់ ក្នុងនោះស្លាប់ម្នាក់ ក្នុងករណីបាក់រលំអគារ នៅក្រុងកែប ខេត្តកែប នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ។ ខណៈពេលនេះ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចុះទៅដល់កន្លែងកើតហេតុផងដែរ។...
ភ្នំពេញ ៖ ក្រុមជួយ សង្គ្រោះ ៧១១ នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បាននិងកំពុងចេញដំណើរ តាមឧទ្ធម្ភាគចក្រ ទៅកាន់ខេត្តកែបហើយ ដើម្បីជួយសង្គ្រោះកម្មករ ដែលជាប់ក្នុងគំនរបាក់បែក។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចេញទៅខេត្តកែប នៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ។ ក្រុម...