ភ្នំពេញ ៖ លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូត នៅទីក្រុងបាងកក ទទួលបន្ទុកលើប្រទេសថៃ កម្ពុជា និងឡាវ នឹងអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខលោក កឹម សុខា នៅម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅឯគេហដ្ឋានរបស់លោក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន ចុះត្រជាក់ដល់១៨អង្សាសេ។ ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តបន្ទាប់ សង្កេតឃើញថា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ សម្ពាធទាបខ្សោយលើផ្ទៃដី គ្របដណ្តប់លើកម្ពុជា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កំពុងប្រុងប្រយ័ត្នខ្ពស់បំផុត នៅថ្ងៃច័ន្ទនេះ ខណៈដែលមាន ការបញ្ជាក់ បន្ថែមទៀតនៃ ករណីវីរុសកូរូណា ពីទីក្រុងវូហានត្រូវ បានគេរកឃើញ នៅទីនេះចំពេលមានការ ព្រួយបារម្ភ ដែលថា ជំងឺដូចជាជំងឺ រលាកសួត អាចរីករាលដាល ពាសពេញប្រទេស ទោះបីជាមានការត្រួតពិនិត្យ បន្ថែមក៏ដោយ។ យោងតាមមជ្ឈមណ្ឌល កូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ...
ប៉េកាំង៖ អាជ្ញាធរបាន និយាយកាលពី ថ្ងៃអង្គារ ថ្ងៃទី ២៨ មករាថា ចំនួនអ្នកស្លាប់ ដោយសារការឆ្លងវីរុស កូរ៉ូណាវីរុស នៅប្រទេសចិនបានកើនឡើងដល់ ១០៦ នាក់ខណៈដែល មានករណីថ្មីជិត ១.៣០០ ត្រូវបានបញ្ជាក់។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី២៨ ខែមករា...
រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរ ការពារជន ស៊ីវិល បាននិយាយកាលពី ថ្ងៃអាទិត្យថា ចំនួននៃអ្នកស្លាប់ដោយសារជំនន់ ទឹកភ្លៀងដ៏ខ្លាំង ដែលបានវាយប្រហារ នៅភាគអាគ្នេយ៍ នៃប្រទេសប្រេស៊ីល បានបន្តកើនឡើង រហូតមកដល់ពេលនេះ អ្នកស្លាប់បានកើនដល់៣៧នាក់ ។...
បរទេស៖CNN ចេញផ្សាយនៅថ្ងៃចន្ទទី២៧ ខែមករានេះបានឲ្យដឹងថា មនុស្សពីរនាក់បានបាត់បង់ជីវិតកាលពីយប់ ថ្ងៃអាទិត្យនៅក្នុងហេតុការបាញ់ ប្រហារ នៅក្នុងបារមួយក្នុង ទីក្រុង Hartsville រដ្ឋ South Carolina ។ ប្រភបដដែលបានឲ្យដឹងទៀតថា ការបាញ់ប្រហារបាន កើតឡើងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ នៅឯបារដែលមានឈ្មោះថា Mac’s Lounge ដែលមានចម្ងាយប្រហែលកន្លះម៉ាយ ពីមហាវិទ្យាល័យ...
ភ្នំពេញ៖ ក្រោយរកឃើញ ករណីឆ្លងជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាថ្មី (2019-Cov) លើបុរសជនជាតិចិនម្នាក់ អាយុជាង៦០ឆ្នាំ នៅខេត្តព្រះសីហនុហើយនោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តវិធានការដើម្បីការពារ និងបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណា ឲ្យមានប្រសិទ្ធភាព ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំដែលធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី ១ករណី នៅខេត្តព្រះសីហនុ និងវិធានការការពារជំងឺ រលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-Cov)៖ ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា គិតមកត្រឹមម៉ោង៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុសអាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយក មកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណា តែម្នាក់គាត់ គឺលោក ចា ជិនហួរ។ អ្នកទាំងបួននាក់នេះ មានឈ្មោះ ដូចខាងក្រោម៖ ១. លោក ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ព័រលេខ E54319891 ២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen ភេទស្រី អាយុ ៥៧ឆ្នាំ ប៉ាស្ព័រលេខ E06137433 ៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ ប៉ាស្ព័រលេខ ED0134348 ៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ ប៉ាស្ព័រលេខ E24490509 យោងតាមប្រវត្តិ អ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រសារបានចេញដំណើរពីទីក្រុងហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង ០៤ខាងលើ មកពីទីក្រុងវូហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជា តាមជើងយន្តហោះត្រង់ ពីទីក្រុងវូហាន មកដល់ព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧ព្រឹក។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន២យប់។ បន្ទាប់មកបានចូលមក ស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco...
ភ្នំពេញ៖ ម៉ម ប៊ុនហេង បានស្នើសុំយ៉ាងទទូចជាថ្មីម្តងទៀត សូមអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការ បន្តជួយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះការលេចឡើងនូវមេរោគកូរ៉ូណានេះ។ លោករដ្ឋមន្រ្តីបញ្ជាក់ថាលោកនឹងចុះទៅខេត្តព្រះសីហនុ ដើម្បីពិនិត្យជាក់ស្តែងដើម្បីលើកទឹកចិត្ត កុំឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាច។ បើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តី អ្នកជំងឺដែលជាជនជាតិ មកពីខេត្តវូហាន ប្រទេសចិន ពិតជាមានវត្តមាន នៅខេត្តព្រះសីហនុ ហើយដែលត្រូវបានយកទុកដាក់ក្នុងបន្ទប់ដាច់ដោយឡែក ដើម្បីពិនិត្យនិងព្យាបាល ព្រមទាំងបាញ់សម្លាប់មេរោគផងដែរ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានប្រកាសនៅមុននេះបន្តិចថា ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូរ៉េណាហើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជា បន្តយកចិត្តទុកដាក់ ជាខ្លាំងទៅលើការឆ្លងមេរោគកូរ៉ូណានេះ។ ប៉ុន្តែមិនបានតបថា នឹងបិទជើងហោះហើរត្រង់ពីប្រទេសចិននោះទេ ដោយលោកស្រី ឆ្លើយថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានប្រឹងប្រែងចាត់វិធានការយ៉ាងសកម្មភាពទប់ស្កាត់ដាក់ម៉ាស៊ីនស្កេន តាំងពីមានដំបូងមកម្ល៉េះ។