ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ វាយប្រហារ នៅប្រេស៊ីល សម្លាប់ មនុស្សអស់ ៣៧នាក់

រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរ ការពារជន ស៊ីវិល បាននិយាយកាលពី ថ្ងៃអាទិត្យថា ចំនួននៃអ្នកស្លាប់ដោយសារជំនន់ ទឹកភ្លៀងដ៏ខ្លាំង ដែលបានវាយប្រហារ នៅភាគអាគ្នេយ៍ នៃប្រទេសប្រេស៊ីល បានបន្តកើនឡើង រហូតមកដល់ពេលនេះ អ្នកស្លាប់បានកើនដល់៣៧នាក់ ។

ក្រុមមន្ត្រីមកពីអាជ្ញាធរការពារ ជនស៊ីវិល នៅរដ្ឋ Minas Gerais បាននិយាយថា ភ្លៀងបានធ្លាក់ចុះខ្លាំងកាលពីថ្ងៃសុក្រ ពិសេស នៅរដ្ឋធានី Belo Horizonte និងតំបន់ទីក្រុង ដោយបានបន្សល់នូវការបាត់ខ្លួន មនុស្ស ២១នាក់ ។

មនុស្ស១២នាក់ផ្សេងទៀតបានរងរបួស ខណៈដែល១៣.៦៨៧នាក់ត្រូវបានគេជម្លៀសខ្លួនចេញ និង៣.៣៥៤នាក់គ្មានផ្ទះសម្បែង ។

លោក Romeu Zema អភិបាលក្រុងបាន ថ្លែងថា គ្រោះទឹកជំនន់នៅក្នុងតំបន់ជាច្រើន និងសន្យាផ្តល់ជំនួយមនុស្សធម៌ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top