ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នាយប់ ថ្ងៃអាទិត្យ នៅរដ្ឋ South Carolina សហរដ្ឋអាមេរិក ស្លាប់២នាក់របួស ៤នាក់

បរទេស៖CNN ចេញផ្សាយនៅថ្ងៃចន្ទទី២៧ ខែមករានេះបានឲ្យដឹងថា មនុស្សពីរនាក់បានបាត់បង់ជីវិតកាលពីយប់ ថ្ងៃអាទិត្យនៅក្នុងហេតុការបាញ់ ប្រហារ នៅក្នុងបារមួយក្នុង ទីក្រុង Hartsville រដ្ឋ South Carolina ។

ប្រភបដដែលបានឲ្យដឹងទៀតថា ការបាញ់ប្រហារបាន កើតឡើងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ នៅឯបារដែលមានឈ្មោះថា Mac’s Lounge ដែលមានចម្ងាយប្រហែលកន្លះម៉ាយ ពីមហាវិទ្យាល័យ Coker ។

ព័ត៌មានដែលទទួលបានមុននោះ បន្តបានបញ្ជាក់ថាមនុស្ស ៥ នាក់ ដែលត្រូវបានបាញ់ និងរងរបួស។ ប៉ុន្តែឈានមកដល់ព្រឹក ថ្ងៃអាទិត្យ អ្នកនាំពាក្យរបស់ ទីក្រុង Hartsville លោកស្រី Lauren Baker បានកែប្រែចំនួន នោមកត្រឹម ៤ នាក់ទេដែល បានបាញ់និង រងរបួសហើយមកដល់ពេលនេះនៅមិនទាន់ឈាន ទៅដល់ការចាប់ខ្លួនណា មួយឡើយចំណែកឯមូលហេតុប្រាកដក៏មិនទាន់អាចកំណត់ បាននៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top