ភ្នំពេញ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០៖ ក្នុងដើមឆ្នាំ 2020 នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ពិតជាបាន ផ្តល់ជូននូវអ្វី ដែលថ្មី ទំនើប និងកាន់តែធំ អស្ចារ្យ ដល់អតិថិជនរបស់ខ្លួន ទូទាំងពិភពលោកមែន! ឆ្លងតាមការដាក់ សម្ពោធជាផ្លូវការ កាលពីថ្ងៃទី ១៤...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) នឹងជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី១៦-១៩ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ នៅតំបន់មួយចំនួនទៅតាមពេលវេលា។ យោងតាមសេចក្ដីជូនដំណឹងរបស់ EDC កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ហ្វីលីពីន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ថា ភ្នំភ្លើង Taal នៅក្នុងប្រទេសហ្វីលីពីន អាចនឹងព្រាចផ្កាភ្លើង និងភាយផេះជាច្រើនសប្តាហ៍ ហើយក្រុមអាជ្ញាធរ បានព្រមាននៅថ្ងៃអង្គារនេះថា ការចាកចេញរាប់ពាន់នាក់ នៅក្នុងទីតាំងហ៊ុំព័ទ្ធ ក្រោយពីពួកគេបានជម្លៀស ចេញពីផ្ទះរបស់ពួកគេ ដោយភ័យខ្លាច...
ភ្នំពេញ៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យ របស់លោក កឹម សុខា បានលើកឡើង តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥មករានេះថា ក្នុងនាមជាអ្នកនយោបាយ គោរពច្បាប់ និងប្រកាន់យកគោលការណ៍អហិង្សា លោកប្រធាន កឹម សុខា បានអញ្ជើញ មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:៤០ព្រឹក ។...
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានធ្វើការរៀបចំកម្មវិធី វគ្គបណ្ដុះបណ្ដាល ស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេស នៃការបើកបររថយន្ត Ford – Ford Driving Skills for...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ផុតលេខ Min Aung Hlaing អគ្គមេបញ្ជាការនៃ កងកម្លាំងការពារជាតិមីយ៉ាន់ម៉ា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការ របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទទៅកាន់ ទីក្រុងណៃពិដោរនាពេលនេះគឺជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្រ្តដំបូងបង្អស់ក្នុងទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា-មីយ៉ាន់ម៉ា រយៈពេល៦៥ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ផុតលេខ Min...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត ៥,១រ៉ិចទ័របានវាយប្រហារភាគឦសាន នៃប្រទេសឈីលី ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,១រ៉ិចទ័រ បានវាយប្រហារនៅរយៈចម្ងាយ ១០១គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃក្រុង Calama ប្រទេសឈីលី នៅវេលាម៉ោង០១និង៥៧នាទីម៉ោងសកល ថ្ងៃអង្គារនេះ ។...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក និងក្រុមមន្ត្រី បាននិយាយ កាលពីថ្ងៃចន្ទថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ហើយព្រិលបន្តធ្លាក់ចុះ បង្កការរំខានដល់ ការធ្វើដំណើរប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ ក្នុងតំបន់ ផ្សេងៗគ្នា របស់ប្រទេសប៉ាគីស្ថាន ខណៈដែលចំនួន អ្នកស្លាប់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១៤ ខែមករានេះបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំ ចំនួន ២៥៨ លើកនិង ធ្វើការអនុម័តលើ សេចក្តីសម្រេច ចិត្តចំនួន ៥២ និងបានចេញសេចក្តីថ្លែងការណ៍ ប្រធានាធិបតី ចំនួន ១៥ នៅគិតត្រឹមក្នុងឆ្នាំ ២០១៩កន្លងទៅ។ ក្រុមប្រឹក្សាដែលមានការទទួលខុសត្រូវ កំពូលសម្រាប់ការថែរក្សាសន្តិភាពនិងសន្តិសុខ អន្តរជាតិនិងកដ៏ដូចជា ពិភពលោកក្នុងឆ្នាំ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សាលាដំបូង រាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្តី លោក កឹម សុខា អំពីបទក្បត់ជាតិហើយ ។ មុនមួយថ្ងៃ នៃសវនាការ លោក កឹម សុខា តាមរយៈមេធាវីផ្ទាល់ខ្លួន គឺលោក ចាន់ ចេន បានលើកឡើងថា កុំយកក្បាលជល់នឹងថ្ម។ ក្នុងហ្វេសប៊ុកលោក ចាន់ ចេន នាព្រឹកថ្ងៃទី១៤ មករា នេះ បានបង្ហាញថា “លោក កឹម សុខា បានប្រាប់យើងថា សូមកុំយកក្បាលជល់នឹងថ្ម កុំបង្កបញ្ហា កុំប្រើអំពើហិង្សា សូមដោះស្រាយបញ្ហាដោយសន្តិវិធី”។ សវនាការជាសាធារណៈ នៅថ្ងៃ១៥ មករានេះ បានធ្វើឲ្យអតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន និងសង្គមស៊ីវិល បានបង្ហាញ ការព្រួយចំពោះវិធានការអាជ្ញាធរ ដែលកំណត់ចំនួន មនុស្សចូលរួម ក្នុងថ្ងៃសវនាការនេះ ។ លោកមេធាវីចាន់ ចេន បញ្ជាក់សារជាថ្មី ជូនសាធារណជនជាតិនឹងអន្តរជាតិថា “ឯកឧត្តម កឹម សុខា រួមទាំងមេធាវី៤រូប នឹងទៅចូលរួម សវនាការ ជុំនំជម្រះក្តីនៅសាលាដំបូងរាជធានីភ្នំពេញ ដែលចាប់ផ្តើម ពីម៉ោង៨ព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០នេះ”។ ដំណើរការ សវនាការ ធ្វើឡើង២ថ្ងៃ គឺ១៥និង១៦ មករា។ ចំពោះនាយកប្រតិបត្តិការ អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើង ជាសំណូមពរថា តុលាការគួរតែអនុញ្ញាតិឲ្យមាន ការផ្សាយបន្តផ្ទាល់ និងអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលស្តាប់ តាំងពីដើម រហូតដល់ចប់សវនាការ សម្រាប់ការប្រកាសបើកសវនាការ ជាសាធារណៈ លើករណីលោកកឹម សុខា ។ លោក ព្រាប កុល លើកឡើង ក្នុងហ្វេសប៊ុក មុនមួយថ្ងៃនៃសវនាការ តាមសេចក្តីណែនាំជាផ្លូវការ គឺមានតែមន្ត្រី និងបុគ្គលសំខាន់ៗ ចំនួន៣០នាក់ តែប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតិ ឲ្យចូលទៅអង្គុយស្តាប់ នៅក្នុងបន្ទប់សវនាការ ដែលភាគច្រើន ជាមន្ត្រីស្ថានទូតអន្តរជាតិ។ លោកថា “ដើម្បីលើកកំពស់តម្លាភាព ទៅលើការកាត់ក្តីមេបក្សប្រឆាំង ដ៏ធំជាងគេនៅកម្ពុជា តុលាការគួរតែអនុញ្ញាតិឲ្យមានការផ្សាយបន្តផ្ទាល់ និងអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលស្តាប់ តាំងពីដើមរហូតដល់ចប់សវនាការ”។ សម្រាប់ថ្ងៃស្អែកនេះ នឹងមានវត្តមានលោក កឹម សុខា នៅក្នុងរង្វងក្រចកសេះ ក្នុងតុលាការ។ នេះជារឿងកម្រណាស់សម្រាប់ ការបើកសវនាការ ដែលមាន វត្តមានលោក កឹម សុខា ក្រោយមានការចោទប្រកាន់ ពីទោសក្បត់ជាតិកាលពីចុងឆ្នាំ២០១៧៕