បរទេស ៖ រដ្ឋាភិបាលចិន តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្អាកយកពន្ធគយនាំចូល លើផលិតផល សហរដ្ឋអាមេរិកជាច្រើនមុខ ដោយរួមបញ្ចូលទាំងឧបករណ៍វេជ្ជសាស្ត្រ និងបរិក្ឋារវិទ្យាសាស្ត្រនានា ដែលត្រូវការជា ចាំបាច់ក្នុងការប្រឆាំង ទប់ទល់នឹងការផ្ទុះឡើង នៃកូរ៉ូណាវីរុស។ គណៈកម្មាធិការពន្ធគយ នៃក្រុមទីប្រឹក្សារដ្ឋ របស់ប្រទេសចិន បាននិយាយប្រាប់ថា ពន្ធគយ នឹងត្រូវបានលុបចេញ សម្រាប់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី២៨តទៅ...
សំឡេងហ៊ោកញ្ជ្រៀវ និងទឹកមុខសប្បាយរីករាយ ពីអ្នកគំាទ្រ SMALLWORLD SMALLBAND ក្រុមតូច ក្នុងឱកាសនៃការប្រកាសស្វាគមន៍ ជាផ្លូវក្រុមចម្រៀងនេះ ជាទូតសុឆន្ ទៈរបស់ទឹកក្រូចអាយស៍ បានបញ្ជាក់យ៉ាងច្បាស់ អំពីការពេញចិត្ត និងត្រេកអរជាមួយ នឹងព្រឹត្តិការណ៍នេះ។ កញ្ញា នីរ័ត្ន អ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ ដែលមកចូលរួមកម្មវិធីបានឱ្យដឹងថា៖ «ខ្ញុំរំភើបខ្លាំងមែនទែន ខំមកចាំតាំងពីម៉ោង៣ ដើម្បីបានជួបបងៗ ក្រុមតូច។...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រារព្ធកម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា” ជូនដល់សិស្ស ថ្នាក់ទី៩ ចំនួន ២.៤១១នាក់ ដែលមកពី ២០សាខានៃសាលាប៊ែលធី អន្តរជាតិ ដែលមាន ព្រះគ្រូ ខៀវ ម៉ាលីន ព្រះលេខាធិការអនុគណ...
បរទេស ៖ មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានស្ថិតនៅក្នុងចំណោមអ្នកបោះឆ្នោតដំបូងគេបង្អស់ នៅថ្ងៃសុក្រនេះ ក្រោយការបោះឆ្នោតបានបើក សម្រាប់ការបោះឆ្នោតជ្រើសរើសសភា ជាលើដំបូងរបស់ប្រទេស ចាប់តាំងពីអាមេរិកបានដាក់ទណ្ឌកម្មជាថ្មី បន្ទាប់ពីចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ។ តាមសេចក្តីរាយការណ៍ ពីកាសែត UPI...
បរទេស ៖ អ្នកជំនាញមួយរូប នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយប្រាប់គណៈកម្មាធិការ សភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គោលគំនិតខ្សែក្រវ៉ាត់ផ្លូវ របស់ប្រទេសចិន មូលដ្ឋានយោធានៅអាហ្វ្រិក និងការបង្កើនជំនួយមនុស្សធម៌ នឹងជួបធ្វើឲ្យវត្តមានយោធា នៅក្រៅព្រំដែន របស់ប្រទេសចិនមានភាពប្រក្រតី ជាផ្នែកនៃគម្រោងបង្កើនអំណាច ។ ដោយផ្តល់សក្ខីកម្ម នៅចំពោះមុនគណៈកម្មាធិការ ត្រួតពិនិត្យសេដ្ឋកិច្ច និងសនិ្តសុខ រវាងអាមេរិកនិងចិន លោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ម៉ាឡេស៊ី ក្នុងការឆ្លើយតប និងការពារការចម្លងវីរុស COVID-19(វីរុស កូរ៉ូណា) នៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់ ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពីករណីមិនប្រក្រតី នៃការធ្វើតេស្តវិជ្ជមានវីរុស COVID-19 លើស្រ្តីជនជាតិអាមេរិក អាយុ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២១...
បរទេស៖ មកដល់ពេលនេះក្រុមការងារ របស់ក្រសួងសុខាភិបាលចិនកំពុងស្ថិតនៅជួរមុខបំផុត នៃភាពគ្រោះថ្នាក់ដល់អាយុជីវិត ដោយក្នុងនោះជាក់ស្តែងមានគ្រូពេទ្យ ជាច្រើននាក់មកហើយដែលបានបាត់បង់ជីវិត ដោយសារជំងឺកូរ៉ូណានោះ។ កាលពីដើមសប្តាហ៍រដ្ឋាភិបាល នៃទីក្រុងប៉េកាំងបានធ្វើសេចក្តីប្រកាសមួយអំពីសំណងដែល នឹងត្រូវផ្តល់ជូនទៅដល់ក្រុមគ្រួសារនៃសពក្រុមគ្រូពេទ្យ។ យោងតាមការវេបសាយ Shanghailist បានបញ្ជាក់ថា គ្រួសារនៃក្រុមគ្រូពេទ្យដែល បានពលីជិវិតទាំងនោះនឹងត្រូវទទួលបានប្រាក់សំណង ប្រមាណជា ៧១៦ដុល្លារ ក្នុងមួយគ្រួសារពីរដ្ឋាភិបាលចិន។ ប្រភពដដែលនោះក៏បានសរសេរដែរថា សម្រាប់ក្រុមគ្រូពេទ្យណាដែលបានទទួលរងនូវ ការឆ្លងវិញនោះគឺនឹងទទួល បានប្រាក់សំណង...
បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសកូរ៉ូណា មានដើមកំណើតនៅទីក្រុង វូហា ខេត្ត ហ៊ូប៉ី ប្រទេសចិនកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក បានរាលដាលដល់ជាង ២៥ ប្រទេសទូទាំងពិភពលោក។ យោងតាមសរព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មានចិនបានរាយការណ៍ថា អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនលោក Xu...
បរទេស៖ តម្លៃទំនិញនៅប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ហាក់កំពុងតែឡើងថ្លៃ ដោយសារតែប្រទេសនេះ បានបិទព្រំដែន នៅក្នុងដំណើរឆ្លើយតបទៅ នឹងការផ្ទុះឡើងនៃកូរ៉ូណាវីរុស ដែលជាប្រភេទវីរុសឆ្លង តាមផ្លូវដង្ហើមយ៉ាងសាហាវថ្មី នៅក្នុងប្រទេសចិន។ ក្រសួងបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅពេលថ្មីៗនេះថា ទីក្រុងសេអ៊ូលដឹងថា តម្លៃទំនិញពិតប្រាកដ រួមបញ្ចូលទាំងអង្ករ ដែលជាតម្រូវការដ៏ចាំបាច់នោះ បានកើនឡើង ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបិទមិនឲ្យមានសកម្មភាព ឆ្លងកាត់ព្រំដែនភាគច្រើនមកម្ល៉េះ។...