ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ៖ ចិនកំពុង តែស្វះស្វែង ធ្វើឲ្យវត្តមានយោធា នៅក្រៅព្រំដែន មានភាពប្រក្រតី

បរទេស ៖ អ្នកជំនាញមួយរូប នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយប្រាប់គណៈកម្មាធិការ សភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គោលគំនិតខ្សែក្រវ៉ាត់ផ្លូវ របស់ប្រទេសចិន មូលដ្ឋានយោធានៅអាហ្វ្រិក និងការបង្កើនជំនួយមនុស្សធម៌ នឹងជួបធ្វើឲ្យវត្តមានយោធា នៅក្រៅព្រំដែន របស់ប្រទេសចិនមានភាពប្រក្រតី ជាផ្នែកនៃគម្រោងបង្កើនអំណាច ។

ដោយផ្តល់សក្ខីកម្ម នៅចំពោះមុនគណៈកម្មាធិការ ត្រួតពិនិត្យសេដ្ឋកិច្ច និងសនិ្តសុខ រវាងអាមេរិកនិងចិន លោក Kristen Gunness ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Vantage Point Asia ជាក្រុមហ៊ុនមួយដែលផ្តល់ការប្រឹក្សាយុទ្ធសាស្ត្រ ស្តីពីអាស៊ីដល់អ្នកពាណិជ្ជកម្ម និងរដ្ឋាភិបាល បានផ្តោតលើរបៀបដែលគោល គំនិតក្រវ៉ា់ត់ផ្លូវ និងការដាក់ពង្រាយកងទ័ពចិននៅបរទេស ជួយដល់សមត្ថភាពបេសកកម្មរបស់ប្រទេស ។

គួរបញ្ជាក់ថា គោលគំនិតក្រវ៉ាត់ផ្លូវ ដែលផ្តើមឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងឆ្នាំ២០១៣ គឺជាស៊ែរីនៃគោលគំនិតហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍជំនួញ នៅទូទាំងអាស៊ី អាហ្វ្រិក និងអឺរ៉ុប ហើយទន្ទឹមគ្នានេះដែរ ប្រទេសចិនបានបើកមូលដ្ឋានយោធាមួយ នៅក្នុងប្រទេសជេប៊ូទិក ក្នុងឆ្នាំ២០១៧ និងបានផ្តល់ជំនួយទៅបរទេស នៅក្នុងអំឡុងមានវិបត្តិមនុស្សជាតិ និងធម្មជាតិនានា៕
ប្រែសម្រួល៖ប៉ាង កុង

To Top