បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី៧ ខែកុម្ភៈនេះ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថ្កោលទោស ចំពោះគោលនយោបាយ ការបរទេស របស់សហរដ្ឋអាមេរិក នៅវេណេស៊ុយអេឡា សាជាថ្មីនិង ដោយបានរិះគន់ចំៗ ទៅលើ អាមេរិកថា កំពុងតែបង្កហេតុនិង ប៉ុនប៉ងបង្កើតឡេសមួយចំនួន សំរាប់អន្តរាគមន៍យោធា។ គួរឲ្យដឹងដែរ...
ភ្នំពេញ៖ ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ បានធ្វើដំណើរ ជាពិសេសកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋាន ស្ថាបនាផ្លូវបេតុងអារមេ អមសងខាងផ្លូវរថភ្លើង ចាប់ពីផ្លូវ ២៨៩ រហូតដល់ វិថីវិមានឈ្នះឈ្នះ ដែលមានប្រវែង ប្រមាណជាង ១០ គីឡូម៉ែត្រ ដោយមានទទឹង៧ម៉ែត្រ សងខាងផ្លូវ...
បរទេស ៖ លោក ជាប្រធានកងពលអវកាស របស់កងកម្លាំង ការពារបដិវត្តន៍អ៊ីរ៉ង់ បាននិយាយប្រាប់ថា នៅក្នុងពេលខាងមុខឆាប់ៗនេះ ប្រទេសអ៊ីរ៉ង់ នឹងបង្ហាញព័ត៌មានថ្មី ស្តីពីការវាយប្រហារមីស៊ីល ដែលខ្លួនបានធ្វើឡើង ទៅលើមូលដ្ឋានទ័ព សហរដ្ឋអាមេរិកមួយ នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីខែមុន ។ ភាពតានតឹង នាពេលថ្មីៗនព បានកើនឡើងកាន់តែខ្លាំង រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក គង់ភាជ ប្រធាននាយកដ្ឋាន-កសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងនឹងបង្កើតច្បាប់ “ស្ដីពីផលិតកម្មកសិកម្ម” ក្នុងគោលបំណងដើម្បីការពារ ផលប្រយោជន៍ទាំង អ្នកផលិតនិងអ្នកវិនិយោគ ដែលចូលរួមធ្វើកិច្ចសន្យា ផលិតកម្មកសិកម្ម។ ក្នុងសិក្ខាសាលាកិច្ចសន្ទនា គោលនយោបាយអំពី “ផលិតកម្មកសិកម្មតាម កិច្ចសន្យានៅកម្ពុជា” នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលរៀបចំដោយ...
បរទេស៖ ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រារព្ធធ្វើកិច្ចប្រជុំក្រុមការងារ សម្របសម្រួលគោលនយោបាយមួយ ស្តីពីប្រទេសកូរ៉េខាងជើង នៅក្នុងទីក្រុងសេអ៊ូល នាសប្ដាហ៍ក្រោយ ដោយមានការជំរុញពីទីក្រុងសេអ៊ូល ឲ្យពង្រីកការផ្លាស់ប្តូរមតិអន្តរកូរ៉េ។ កិច្ចពិភាក្សាគ្នានេះ តាមសេចក្តីរាយការណ៍ ទំនងជានឹងធ្វើឡើងនៅថ្ងៃចន្ទ រវាងលោក Alex Wong ជាជំនួយការអនុរដ្ឋលេខាធិការក្រសួងការបរទេសទទួលបន្ទុក កិច្ចការកូរ៉េខាងជើង និងសមភាគីកូរ៉េខាងត្បូងរបស់លោក...
បរទេស៖ ប្រភពពីសន្តិសុខតួកគីមួយ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា ប្រទេសតួកគីមិនមានគម្រោងដកកងទ័ព ចេញពីប៉ុស្តិ៍អង្កេតការណ៍នានា នៅតំបន់ Idlib ប្រទេសស៊ីរីនោះទេ បើទោះជាបច្ចុប្បន្ននេះ ប៉ុស្តិ៍ឈរជើងចំនួន៣កន្លែង ត្រូវបានគ្រប់គ្រងកាន់កាប់ដោយ កងកម្លាំងរដ្ឋាភិបាលស៊ីរីក៏ដោយ។ ចំណែកប្រធានាធិបតីតួកគី លោក Tayyip Erdogan នាពេលថ្មីៗនេះ បានគម្រាមបណ្ដេញ កងកម្លាំងស៊ីរីក្នុងតំបន់ Idlib ប្រសិនបើពួកគេមិនដកថយ...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានបណ្តេញ អ្នកទេសចរមកពី “លោកខាងលិច” ដោយសារមិនបានពាក់ម៉ាស់មុខ និងស្នើឲ្យពួកគេនិរទេសខ្លួនចេញពីប្រទេស ដោយដាក់ឲ្យនៅកន្លែងផ្សេងៗ ខណៈដែលហានិភ័យនៅក្នុងអំឡុងពេល ផ្ទុះជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ។ ការធ្វើឡើងដូច្នេះ ខណៈដែលព្រះរាជាណាចក្រមួយនេះ បានប្រឈមមុខនឹងការធ្លាក់ចុះ...
ភ្នំពេញ៖ ស្របពេលដែលថ្ងៃនេះ ជាថ្ងៃបុណ្យមាឃបូជា ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ រួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែក យ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា តួលេខផ្លូវការនៃការស្លាប់ មនុស្សដោយសារវីរុសកូរ៉ូណា ដែលបានផ្ទុះឡើង គិតត្រឹមថ្ងៃសុក្រនេះ បានកើនឡើងដល់៦៣៦នាក់ហើយ ជាមួយគ្នានេះដែរ រដ្ឋាភិបាលបាននិយាយថា សរុបទៅមានអ្នកឆ្លងជំងឺកើនឡើងលើសពី៣០.០០០នាក់ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងអំពីព័ត៌មានថ្មីៗប្រចាំថ្ងៃថា ចំនួននៃអ្នកស្លាប់បានកើនឡើងដោយមានអ្នកស្លាប់ថ្មីចំនួន៧៣នាក់ដោយសារ ឆ្លងជំងឺនេះ...
ភ្នំពេញ៖ ទឹកប្រាក់៥០លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងជួយក្រុមគ្រួសារលោកស្រី ហ៊ន់ សុផល ក្នុងការផ្លាស់ប្ដូរជីវិត រស់នៅឯសង្កាត់ក្រាំងធ្នុង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយប្រកបរបរជាអ្នកលក់អេតចាយ ទៅកសាងជីវភាពថ្មីនៅតាមខេត្ត ដើម្បីបានរស់នៅជួបជុំកូនប្រុសស្រីទាំង៤នាក់។ លោកស្រី ហ៊ន់ សុផល បានរៀបរាប់ថា៖ «ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរមករស់នៅភ្នំពេញប្រមាណរយៈពេល៧ឆ្នាំចុងក្រោយនេះ គឺដើម្បីកសាងជីវភាពមួយឲ្យប្រសើរសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ បើទោះជាត្រូវបង្ខំចិត្តរស់នៅបែកគ្នាពីកូនប្រុសស្រីទាំង៤នាក់ក៏ដោយ»។ លោកស្រីបន្តទៀតថា៖ «ជាមួយប្រាក់រង្វាន់៥០លានរៀល ដែលបានពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នេះ នឹងផ្តល់ដំណោះស្រាយឲ្យខ្ញុំ អាចយកប្រាក់នេះទៅទិញដីមួយកន្លែង និងសង់ផ្ទះតូចល្មមមួយនៅស្រុកកំណើតស្វាមីរបស់ខ្ញុំឯខេត្តកំពង់ឆ្នាំង ដើម្បីជាជម្រកដ៏សមរម្យសម្រាប់កូនទាំង៤នាក់របស់ខ្ញុំ បានមករស់នៅជុំគ្នាវិញ ខណៈដែលបច្ចុប្បន្ននេះ ពួកគេទាំង៤កំពុងរស់នៅជាមួយជីដូននៅឯខេត្តត្បូងឃ្មុំឯណោះ»។ លោកស្រីបញ្ជាក់ដែរថា ក្រៅពីរកទ្រនំសម្រាប់គ្រួសារហើយ លោកស្រីនឹងលៃលករកទិញ គ្រាប់ពូជបន្លែដើម្បីដាំដុះ និង ចាប់ផ្តើមលក់បន្លែនៅផ្សារឯស្រុកជល់គិរី ខេត្តកំពង់ឆ្នាំងវិញ...