ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការ បរទេសរុស្សី ៖ អាមេរិក កំពុងបង្កហេតុ នៅក្នុងប្រទេស វេណេស៊ុយអេឡា

បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី៧ ខែកុម្ភៈនេះ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថ្កោលទោស ចំពោះគោលនយោបាយ ការបរទេស របស់សហរដ្ឋអាមេរិក នៅវេណេស៊ុយអេឡា សាជាថ្មីនិង ដោយបានរិះគន់ចំៗ ទៅលើ អាមេរិកថា កំពុងតែបង្កហេតុនិង ប៉ុនប៉ងបង្កើតឡេសមួយចំនួន សំរាប់អន្តរាគមន៍យោធា។

គួរឲ្យដឹងដែរ ថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កន្លងមកតែងតែបានប៉ះទង្គិចគ្នាម្តង ហើយម្តងទៀតអំពីបញ្ហា នៃប្រទេសវេណេស៊ុយអេឡា ដែលជាប្រទេស កំពុងមានវត្តមាន ក្រុមហ៊ុនប្រេង និងទីប្រឹក្សាយោធា របស់ប្រទេសរុស្ស៊ី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្ររដ្ឋាភិបាលសង្គម និយមរបស់ប្រធានាធិបតីNicolas Maduroនោះ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះសហរដ្ឋអាមេរិក និងប្រទេសជាច្រើនផ្សេងទៀត បានប្រកាសទទួលស្គាល់មេដឹកនាំប្រឆាំងលោក Juan Guaido ដែលតែងតែបានធ្វើយុទ្ធនាការ បណ្តេញលោកNicolas Maduroនិងអាចឈរឈ្មោះ ជាប្រធានាធិបតីត្រឹមត្រូវ របស់វេណេស៊ុយអេឡា ។
ជាការជួយជ្រោមជ្រែងទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្ម ក្នុងគោលបំណងដាក់សំពាធ លោកNicolas Maduroបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យផែនការនេះសម្រេចជោគជ័យ៕

ប្រែសម្រួល៖ស៊ុនលី

To Top