សេអ៊ូល៖ កូរ៉េខាងត្បូង បានឃើញការធ្លាក់ចុះ នៃការឆ្លងថ្មីប្រចាំថ្ងៃរបស់ខ្លួន នៅថ្ងៃសុក្រនេះ ខណៈការធ្វើតេស្តិ៍ដ៏ធំមួយ នៅភាគអាគ្នេយ៍ទីក្រុងដេហ្គូ ដែលជាចំណុចកណ្តាល នៃវីរុសថ្មីនៅទីនេះ ជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែអាជ្ញាធរសុខាភិបាល កំពុងតែបង្កើនវិធានការណ៍ ដើម្បីទប់ទល់នឹងការឆ្លងមេរោគនេះ នៅទូទាំងប្រទេស។ ករណីថ្មីចំនួន ១១០ នៃវីរុសនេះ ដែលត្រូវបានគេរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ និងជាចំនួននៃការឆ្លងប្រចាំថ្ងៃទាបបំផុត ក្នុងរយៈពេលជាងពីរសប្តាហ៍ បានធ្វើឱ្យការឆ្លងសរុប...
បរទេស៖ ការវាយប្រហារសងសឹក របស់សហរដ្ឋអាមេរិកនេះ បានកើតឡើង នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារ នៅថ្ងៃពុធ ទៅលើមូលដ្ឋានយោធា Camp Taji ក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់សមាជិក យ៉ាងហោចណាស់ ៣ នាក់ និង ១៤ នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា...
មូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពសហរដ្ឋអាមេរិក ប្រហែលជាបាននាំយក វីរុសឆ្លងកូរ៉ូណា (COVID-១៩) ទៅទីក្រុងវូហាន របស់ប្រទេសចិន ដែលជាកន្លែងរកឃើញវីរុសដំបូងគេ នៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក...
បរទេស៖ មន្រ្តីបាននិយាយថា អ្នកដំណើរ និងបុគ្គលិកនៅលើយន្តហោះជិត ១០០ នាក់ របស់ជើងហោះហើរ ទីក្រុងឡុងដ៍ – ហូជីមិញ ត្រូវបានគេដាក់ឱ្យនៅ ដាច់ដោយឡែកពីគេ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកដំណើរ ជានិស្សិតវៀតណាមម្នាក់ ត្រូវបានគេសង្ស័យថា មានផ្ទុកវីរុសកូវីដ១៩។ ទោះយ៉ាងណាលទ្ធផលបានបង្ហាញថា និស្សិតស្រីរូបនោះ បានធ្វើតេស្តិ៍អវិជ្ជមាន។ យោងតាមសារព័ត៌មាន VN...
បរទេស៖ អ្នកឯកទេសខាងជំងឺ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកដែលត្រឡប់មកពីទីក្រុងនានា ធ្វើដំណើរទៅខេត្តកំណើតរបស់ពួកគេ សម្រាប់ថ្ងៃចូលឆ្នាំថ្មី អាចជាភ្នាក់ងារចម្លង នៃការរាលដាលជំងឺឆ្លងកូវីដ១៩ ទៅសមាជិកវ័យចំណាស់ នៃគ្រួសាររបស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការព្រមាននេះបានមកពីលោក Thiravat Hemachudha ដែលជាប្រធានមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាលនៃជំងឺ...
ភ្នំពេញ ៖ សមាជិករដ្ឋសភា ចំនួន១១៦រូប បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត វាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។ ការអនុម័តសេចក្តីសេចព្រាងច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៦ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេច ហេងសំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ព្រមទាំងសមាជិកស...
បរទេស៖ ក្របខ័ណ្ឌ English Premier League កាលពីដើមសប្តាហ៍នេះ បានពន្យារពេលការប្រកួតបាល់ទាត់ ដែលត្រូវបានគេរំពឹងទុក រវាងក្រុម Manchester City និងក្រុម Arsenal ដែលមុនពេល ដែលគូ្របង្វឹកលោក Mikel Arteta បានអួតអាងថា គាត់មានការយល់ដឹងខ្លះ ដែលគាត់អាចប្រើ ដើម្បីធ្វើឱ្យប្រជាជន មានភាពប្រសើរឡើង។...
ណឺស៊ុលតង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា មហាសន្និបាត ថ្នាក់រដ្ឋមន្ត្រីលើកទី១២របស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានលុបចោលវិញ ដោយសារតែ ពិភពលោក បានឆ្លងរាលដាលនៃជំងឺ COVID-19 ។ ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តី របស់ ឧបនាយករដ្ឋមន្ត្រីទី១ របស់ប្រទេសកាហ្សាស្ថាន លោក...
ភ្នំពេញ ៖ នារដូវប្រាំងនេះ នៅតាមបណ្តាខណ្ឌមួយចំនួន ជាពិសេសតំបន់ជាយៗក្រុង បាននិងកំពុងជួបប្រទះ នូវបញ្ហាកង្វះទឹកស្អាត ប្រើប្រាស់ ។ ឆ្លើយតបនឹងបញ្ហានេះ ដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការ បញ្ចេញរថយន្តដឹកទឹក ចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ខ្វះខាត ។ ក្នុងកិច្ចប្រជុំជាមួយ មន្ត្រីជុំនាញ ពាក់ពន្ធ័នឹងបញ្ហាកង្វះទឹក ២០១៩-២០២០ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៣...