ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បង្កើនកិច្ចប្រឹងប្រែង ប្រឆាំងនឹងវីរុសកូរ៉ូណា ខណៈចំនួនអ្នកឆ្លង ប្រចាំថ្ងៃថយចុះ

សេអ៊ូល៖ កូរ៉េខាងត្បូង បានឃើញការធ្លាក់ចុះ នៃការឆ្លងថ្មីប្រចាំថ្ងៃរបស់ខ្លួន នៅថ្ងៃសុក្រនេះ ខណៈការធ្វើតេស្តិ៍ដ៏ធំមួយ នៅភាគអាគ្នេយ៍ទីក្រុងដេហ្គូ ដែលជាចំណុចកណ្តាល នៃវីរុសថ្មីនៅទីនេះ ជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែអាជ្ញាធរសុខាភិបាល កំពុងតែបង្កើនវិធានការណ៍ ដើម្បីទប់ទល់នឹងការឆ្លងមេរោគនេះ នៅទូទាំងប្រទេស។

ករណីថ្មីចំនួន ១១០ នៃវីរុសនេះ ដែលត្រូវបានគេរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ និងជាចំនួននៃការឆ្លងប្រចាំថ្ងៃទាបបំផុត ក្នុងរយៈពេលជាងពីរសប្តាហ៍ បានធ្វើឱ្យការឆ្លងសរុប របស់ប្រទេសមានដល់ ៧.៩៧៩ នាក់។

ករណីបន្ថែមនៅថ្ងៃព្រហស្បតិ៍ ដែលបានតាមដាន ករណីថ្មីចំនួន ១១៤ ដែលត្រូវបានរកឃើញ កាលពីថ្ងៃពុធ គឺទាបជាងការកើនឡើង ប្រចាំថ្ងៃចំនួន ៥០០ ឬច្រើនជាងនេះ កាលពីសប្តាហ៍មុន៕ ដោយ ៖ ឈូក បូរ៉ា

To Top