ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងថា ក្រសួងមិនទាន់អនុញ្ញាតឲ្យមានការប្រើប្រាស់ rapid test លេីបុគ្គលនីមួយៗដោយខ្លួនឯង នៅឡើយទេ ព្រោះមិនទាន់មានការបញ្ជាក់ណាមួយពីអង្គការសុខភាពពិភពលោក។ លោកស្រីអ្នកនាំពាក្យ បានលើកឡើងក្នុងគ្រុបតេឡេក្រាម នៅព្រឹកថ្ងៃទី២៩ មីនាថា បច្ចប្បន្នគេកំពុងតែបង្កេីនក្នុងការធ្វេី validation ហើយសង្ឃឹមថានឹងទទួលបានការបញ្ជាក់នាពេលដ៏ខ្លីខាងមុខ។ លោកស្រីថា ជាការពិត បេីអាចប្រើបានជាការល្អ...
បរទេស៖ ប្រទេសចំនួន៨ ដោយរួមទាំងប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ីផងនោះ តាមសេចក្តីរាយការណ៍ កំពុងតែធ្វើការទាមទារ ឲ្យបន្ធូរបន្ថយទណ្ឌកម្មនានា នៅក្នុងដំណើរឆ្លើយតប ចំពោះការផ្ទុះរីករាលដាល នៃកូរ៉ូណាវីរុស។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ក្នុងពេលថ្មីៗនេះថា ក្រុមមួយដែលរួមទាំងប្រទេសអ៊ីរ៉ង់ ស៊ីរី គុយបា នីការ៉ាហ្គ័រ និងវេណេស៊ុយអេឡា កំពុងតែដាក់ញត្តិឲ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែ មីនា នេះ បានផ្ញើសារអបអរសាទរ ចំពោះអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ ដែលបានចាកចេញពីមន្ទីរពេទ្យ និងកោតសរសើរ ចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានខិតខំព្យាបាល អ្នកជំងឺយ៉ាងយកចិត្តទុកដាក់។ យោងតាមសំណេរ Comment ក្នុងការផ្សាយផ្ទាល់ តាមផេកហ្វេសប៊ុក របស់ទូរទស្សន៍...
ចិន៖ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៨ខែមិនានេះ បានសរសេរថាទីបំផុតវូហាន ដែលជាក្រុងចាប់ផ្តើមដំបូង នៃជំងឺកូវីដ១៩នោះ ត្រូវបានបើកដំណើរការឡើងវិញ ហើយបន្ទាប់ពីការប្រកាស បិទអស់រយៈពេល ជាង២ខែមកហើយ។ ការដំណើរការត្រូវបានធ្វើឡើង ដោយផ្នែកខ្លះនៃទីក្រុង។ តាមរយៈរូបភាពយើងអាចមើលឃើញថា មនុស្សជាច្រើនបានប្រមូលផ្តុំគ្នា នៅតាមស្ថានីយរថភ្លើង ដែលស្ថិតនៅក្នុងទីក្រុង កាលពីព្រឹកថ្ងៃសៅរ៍។ ទោះបីជាយ៉ាងណាប្រភពដដែល បានសរសេរទៀតថា មនុស្សដែលបានធ្វើដំណើរ ចូលមកដល់ទីក្រុង គឺមិនអនុញ្ញាតិ ឲ្យចាកចេញវិញឡើយ។...
បរទេស៖ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថា សម្រាប់ជាលើកដំបូង ចាប់តាំងពីប្រទេស មានការផ្ទុះឆ្លងវីរុសកូរ៉ូណាមក ដែលមានអ្នកជម្ងឺឆ្លងកូរ៉ូណាវីរុស បានជាសះស្បើយច្រើន ជាងករណីឆ្លងបន្ថែមទៀត។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ ងឺរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ មានករណីបានធូរស្រាល...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ថាគិតត្រឹមថ្ងៃទី២៩ មីនា ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបមាន១០៣ នាក់ ចំណែកចំនួនអ្នកជាសះស្បើយកើនដល់២១ នាក់និងគ្មានអ្នកស្លាប់នោះទេ។ ចំពោះថ្ងៃទី២៩មីនាវិញ ក្រសួងបានរកឃើញ ១ករណីថ្មីទៀត ជាជនជាតិខ្មែរ វិជ្ជមានវីរុសកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ និងអ្នកព្យាបាលជាសះស្បើយ ចំនួន៨ នាក់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត...
ភ្នំពេញ៖ ដោយមានការសម្របសម្រួល ពីតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងម្ចាស់ភាគហ៊ុនចិន ក្រុមហ៊ុន HODO GROUP បានប្រញាប់ប្រញាល់ផលិតម៉ាស់ ចំនួន១លានជាបន្ទាន់ ដើម្បីផ្តល់ឲ្យកម្ពុជា ក្នុងការជួយទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។ កម្មវិធីនេះធ្វើឡើង នៅថ្ងៃទី២៨ ខែមីនា ក្រុមហ៊ុន HODO GROUP ក្រោមវត្តមានលោក ZHOU HAIJIANG...
បរទេស៖ បណ្តាប្រទេសនិងដែនដីចំនួន ១៩៩ នៅជុំវិញពិភពលោក បានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ១៩ មានចំនួន ៦៦៣.៧៤០ ករណី ដែលជាវីរុស មានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន និងចំនួនអ្នកស្លាប់ មានចំនួន ៣០.៨៧៩ នាក់។ នេះបើយោងតាមវែបសាយ World Meter ចេញផ្សាយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។...
បរទេស៖ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានព្យាករណ៍ថា ប្រទេសថៃអាចមានករណីឆ្លងវីរុស Covid-19 ថ្មី ចំនួន ២.០០០ ករណីក្នុងរយៈពេល ពីរឬបីសប្តាហ៍ខាងមុខនេះ ដែលបណ្តាលមកពី ប្រជាជនបានភៀសខ្លួន ចេញពីទីក្រុងបាងកក ទៅកាន់ខេត្តកំណើតរបស់ពួកគេ បន្ទាប់ពីមានការបិទ ប្រទេសមួយផ្នែក និងការអំពាវនាវ ឱ្យចេញក្រឹត្យ ដាក់ប្រទេស ក្នុងគ្រាអាសន្ន។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍...
បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងរដ្ឋាភិបាលក្នុងទីក្រុងការ៉ាកាស នាពេលថ្មីៗនេះ បានធ្វើច្រានចោល នូវបទចោទប្រកាន់ អំពីការជួញដូរគ្រឿងញៀន របស់អាមេរិក ដោយលើកឡើងថា ពួកគេពិតកំពុង តែធ្វើការប្រយុទ្ធ យ៉ាងសកម្ម ប្រឆាំងនឹងជំនួញ គ្រឿងញៀន។ អគ្គមេធាវីសហរដ្ឋអាមេរិក លោក William Barr បានប្រកាសបទចោទប្រកាន់...