បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងមិនសុំឲ្យសហរដ្ឋអាមេរិកជួយ នៅក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងមេរោគថ្មី គឺវីរុសកូរ៉ូណានោះឡើយ។ នៅក្នុងសន្និសីទផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Abbas Mousavi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់មិនដែលស្នើសុំ ហើយនឹងក៏មិនសុំឲ្យអាមេរិកជួយដល់ទីក្រុងតេអេរ៉ង់ ក្នុងដំណើរប្រយុទ្ធប្រឆាំង នឹងការផ្ទុះឆ្លងមេរោគ ប៉ុន្តែអាមេរិកគួរតែលើកលែងរាល់ទណ្ឌកម្ម ឯកតោភាគីមិនស្របច្បាប់ទាំងអស់ លើអ៊ីរ៉ង់”។ ...
សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)។ 1/ ឈ្មោះ ចាន់ រដ្ឋា ហៅខ្លី ភេទប្រុស អាយុ ២៣ឆ្នាំ ២/ ឈ្មោះ ចិន ដា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាវេលាម៉ោង៩ព្រឹក។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ ត្រូវចេះការពារខ្លួន កុំឲ្យឆ្លងពីជំងឺ កូវីដ-១៩ និងយកចិត្តទុកដាក់ ក្នុងការទប់ ស្កាត់ គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ...
ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនរងរបួសធ្ងន់ បន្ទាប់ពីមន្ត្រីនគរបាល (អតីតប្តី) បានបាញ់សំដៅរថយន្តលុច្សស៊ីស កំពុងជិះ ដឹកគ្នា កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ តាមបណ្តាយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសម្នាក់ដែលអះអាងថា បានបើករថយន្ត ដឹកស្ត្រីរងគ្រោះ ជាមួយកូនៗរបស់ស្ត្រីរងគ្រោះ...
មានប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោងចេញផ្សាយ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ក្រុមសារព័ត៌មាន DAP តាមដានវិវត្តន៍នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១២,៥៤៧នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ២,២៨៤នាក់ អ្នកស្លាប់សរុបចំនួន៖...
បរទេស៖ នៅព្រឹកថ្ងៃនេះក្រសួងសុខាភិបាល ឥណ្ឌាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដែលទាក់ទង នឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌាបាន កើនឡើងដល់ ១០៩ នាក់ ខណៈដែលមនុស្សចំនួន ៤៩០ នាក់បានធ្វើតេស្ត៍វិជ្ជមានក្នុងរយៈពេល ២៤ ម៉ោង ដែលធ្វើឱ្យចំនួនអ្នងឆ្លងមេរោគនេះសរុបកើនឡើងដល់ ៤.០៦៧ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០...
បាងងក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃឡង់ដ៏ បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា មានករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន៥១ករណី ដែលតួលេខកើនឡើងប្រចាំថ្ងៃទាបបំផុត គិតចាប់ពីថ្ងៃទី២០ ខែមីនា ។ ក្រៅពីអ្នកដែលត្រូវបានបញ្ជាក់ជាករណីថ្មី៥១នាក់ មាន១៣នាក់ជាបុគ្គលិកសុខាភិបាល ។ ឥឡូវនេះ សរុបនៃអ្នកឆ្លងនៅក្នុងប្រទេស នៅចំនួន២.២២០នាក់ ជាមួយគ្នានេះដែរ សរុបតួលេខនៃអ្នកស្លាប់មានចំនួន២៦នាក់...
ព្រះសីហនុ៖ កូនល្មិច ឬអណ្តើសមុទ្រ ៣០ក្បាល បានបង្ហាញខ្លួនជាលើកដំបូង នៅឆ្នេរខ្សាច់ឋានសួគ៍កោះរ៉ុង មុខម៉ាហ្វីយ៉ារីសត ជាទីកន្លែង ដែលលោកឧកញ៉ា ទៀ វិចិត្រ តែងតែនាំយក ប្រភេទអំបូរសត្វទាំងនេះ ទៅប្រលែង អោយរស់រាន ក្នុងសមុទ្រធម្មជាតិ ជាច្រើនក្បាល កន្លងមក ។ លោកឧកញ៉ា ទៀ វិចិត្រ...