ព័ត៌មានជាតិ

អាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនចោរឆក់ ៣នាក់ ទៅតុលាការ!

សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)។

1/ ឈ្មោះ ចាន់ រដ្ឋា ហៅខ្លី ភេទប្រុស អាយុ ២៣ឆ្នាំ
២/ ឈ្មោះ ចិន ដា ហៅវែង ភេទប្រុស អាយុ ១៧ឆ្នាំ
៣/ ឈ្មោះ សុខ ច័ន្ទ ហៅតែវ ភេទប្រុស អាយុ ២២ឆ្នាំ

ជនសង្ស័យទាំង ០៣នាក់ ខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ ទូរស័ព្ទពីជនបរទេស ជាជនជាតិបង់ក្លាដេស តែមិនបាសម្រេច ព្រោះតែជនរងគ្រោះបានដឹងខ្លួនទាន់ ហើយបានប្រតាយប្រតប់គ្នា ស្រែកឆោរឡោ ដឹងដល់កម្លាំងអាវុធហត្ថដែលកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ ក៏ធ្វើការឃាត់ខ្លួនតែម្តង នៅចំណុច ផ្លូវ១៥៦ កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ហើយបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ។

នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យទាំង ៣នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពួកគេ រួមនឹងបក្ខពួក ០២នាក់ទៀត ឈ្មោះ ម៉ាប់ អាយុប្រហែល២៥ឆ្នាំ(គេចខ្លួន) ,ឈ្មោះ ទូច(គេចខ្លួន) បានបបួលគ្នាជក់គ្រឿងញៀន ក្រោយពេលជក់រួច ពួកគេបាននាំគ្នាជិះដើររកឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយជិះម៉ូតូ ០៣គ្រឿង ម៉ាក ស្មាសវី ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1AE-8603 និងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ និងពណ៍ក្រហម លុះពេលជិះដល់ចំណុច ផ្លូវ១៥៦ កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ឃើញជនបរទេសម្នាក់ កំពុងដើរចុចទូរស័ព្ទ ពួកគេបានជិះទៅក្បែរ ហើយធ្វើសកម្មភាពឆក់ តែពុំបានសម្រេច ដោយជនរងគ្រោះដឹងទាន់ បានស្រែកឆោរឡោ ប្រតាយប្រតប់គ្នា ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌទួលគោក ល្បាតឃើញ បានធ្វើការឃាត់ខ្លួនតែម្តង។

ឈ្មោះ ចាន់ រដ្ឋា ហៅខ្លី បានបញ្ជាក់បន្ថែមថា រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ០២ឆ្នា ពីបទលួច(ឆក់ទូរស័ព្ទ) ហើយចេញមកវិញក្នុងឆ្នាំ២០១៩៕

To Top