ព័ត៌មានជាតិ

ថៃ មានអ្នកឆ្លងជំងឺCOVID-19 ថ្មីចំនួន៥១ករណី ខណៈអ្នកឆ្លងសរុបមានជាង២.២០០នាក់

បាងងក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ថា  ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃឡង់ដ៏ បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា មានករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19  ចំនួន៥១ករណី ដែលតួលេខកើនឡើងប្រចាំថ្ងៃទាបបំផុត គិតចាប់ពីថ្ងៃទី២០ ខែមីនា ។

ក្រៅពីអ្នកដែលត្រូវបានបញ្ជាក់ជាករណីថ្មី៥១នាក់ មាន១៣នាក់ជាបុគ្គលិកសុខាភិបាល ។

ឥឡូវនេះ សរុបនៃអ្នកឆ្លងនៅក្នុងប្រទេស នៅចំនួន២.២២០នាក់ ជាមួយគ្នានេះដែរ សរុបតួលេខនៃអ្នកស្លាប់មានចំនួន២៦នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top