ភ្នំពេញ៖ ក្រោយចុះត្រួតពិនិត្យឃើញថា ភាគីវៀតណាម បោះតង់រំលោភចូលក្នុងតំបន់សចំនួន ៩កន្លែងនោះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានប្រាប់ឲ្យរុះរើសចេញឲ្យឆ្ងាយ ពីបន្ទាត់ព្រំដែនជាតំបន់សភ្លាមៗ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ពីខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានចាត់ឲ្យតំណាង នាំយកអង្ករចំនួន ២តោន និង គ្រឿងឧបភោគ បរិភោគជាច្រើនទៀត សម្រាប់ជាចង្ហាន់ ប្រគេនដល់ព្រះសង្ឃ ក្នុងវត្តគល់ទទឹង រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែរ ព្រះតេជគុណព្រះគ្រូ គូ សុភាព...
ថៃ៖ អាកាសយានដ្ឋានសុវណ្ណភូមិ របស់ប្រទេសថៃ នឹងត្រៀមខ្លួនបើកដំណើរ ការឡើងវិញនៅថ្ងៃទី១ ឧសភា បន្ទាប់ពីការបិទជាបណ្តោះអាសន្ន ដោយសារវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើករបស់លោក Sutheerawat Suwannawat នាយកព្រលានយន្តហោះថា ពួកគេនឹងអាចទ្រទ្រង់រាល់ការ ហោះហើរទាំងអស់ដូចពីមុន ប៉ុន្តែការកែសំរួលមួយចំនួន នឹងត្រូវបានទាមទារទាក់ទងទៅ...
បរទេស៖ កូរ៉េខាងត្បូង បានចេញមុខបន្សាបលើ ការរំពឹងទុកកាន់តែច្រើនឡើង ៗ អំពីសុខភាពរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីមជុងអ៊ុន ដោយប្រាប់ CNN ថា លោក គីម គាត់“ មានជីវិត និងមានសុខភាពល្អ” ។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៦ រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៧,៩៥១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៨,៩៩៣នាក់ អ្នកស្លាប់សរុបចំនួន៖...
បរទេស៖ វាត្រូវបានគេរាយការណ៍ថា ជាការពិតដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិននិងជប៉ុនថា មេដឹកនាំផ្តាច់ការអាយុ ៣៦ ឆ្នាំ របស់ប្រទេសកូរ៉េខាងជើងបានស្លាប់។ ចំណែកប្រភពផ្សេងទៀតបាននិយាយថា លោក គីម ជុងអ៊ុន បានក្លាយជាមនុស្សរុក្ខជាតិ ដោយគ្មានក្តីសង្ឃឹមក្នុងការសង្គ្រោះឡើយ បន្ទាប់ពីការវះកាត់បេះដូង។ ដោយសារតែលក្ខណៈនៃរបបសំងាត់ជ្រុលនៅក្នុងប្រទេសកូរ៉េខាងជើង, ការអះអាង ពីការស្លាប់របស់លោកគីមជុងអ៊ុន ពិតជាមានការលំបាកខ្លាំងណាស់ក្នុងការផ្ទៀងផ្ទាត់ មុនការប្រកាសរបស់រដ្ឋជាផ្លូវការ។ យោងតាមសារព័ត៌មាន EXPRESS ចេញផ្សាយនៅថ្ងៃទី២៦...
SINGAPORE៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) បានរាយការណ៍ករណីឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៦១៨ករណី កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យមានករណីឆ្លងដែលត្រូវបានបញ្ជាក់ សរុបនៅក្នុងប្រទេសនេះកើនដល់ ១២.៦៩៣ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗ ៨១ ភាគរយ ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមមនុស្សដែលគេស្គាល់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់បងថ្លៃឲ្យរបួសធ្ងន់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ បានបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៤...
បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់ កំពុងតែឃ្លាំមើលសកម្មភាព អាមេរិកយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែនឹងមិនចាប់ផ្តើមជម្លោះនៅក្នុងតំបន់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ការថ្លែងរបស់លោក រ៉ូហានី ដែលធ្វើឡើងស្របពេលមានភាព តានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់នេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយព្រះចៅនៃប្រទេសកាតា...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ថា ចំនួនសរុបនៃការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសតួកគី ត្រូវបានគេបញ្ជាក់ត្រឹមថ្ងៃសុក្រ បានកើនឡើងដល់១០៤.៩១២នាក់ ទន្ទឹមនឹងនេះដែរ ករណីនៅអ៊ីរ៉ង់វិញ បានកើនឡើងដល់៨៨.១៩៤នាក់ ស្របពេលប្រទេសកំពុងបន្តបិទ ។ តួកគី ជាប្រទេសថ្មីដែលបានផ្ទុះឡើងជំងឺ នៅតំបន់មជ្ឈិមបូព៌ា គិតត្រឹមថ្ងៃសុក្រ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣.១២២នាក់ ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេស បានកើនឡើងដល់២.៦០០នាក់...