ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយកាលពីថ្ងៃអង្គារនេះថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ ទាំងអស់ដើម្បី ការពារអធិបតេយ្យភាព សិទ្ធិនិងផលប្រយោជន៍របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Geng បានធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបនឹងសំណួរដែល ទាក់ទងទៅនឹងការទាមទារអធិបតេយ្យភាពរបស់វៀតណាម...
បរទេស៖ ប្រទេសកូរ៉េខាងជើង ទើបបានបង្ហាញនូវផែនការ ប្រមូលពន្ធយ៉ាងមានប្រសិទ្ធភាព តាមរយៈកម្រិតកាន់តែខ្ពស់ឡើង លើការប្រើប្រាស់ ស្របពេលដែលប្រទេសនេះ នៅតែទទួលរងទណ្ឌកម្ម អន្តរជាតិធ្ងន់ធ្ងរ ដោយសារតែការអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែនិងមីស៊ីល។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតកូរ៉េខាងជើងឈ្មោះ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា កញ្ចប់ថវិកាជាតិ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថាប្រទេសជប៉ុន នឹងពន្យារពេលនៃការពន្យារទិដ្ឋការរបស់ជនជាតិបរទេសរហូតដល់ចុងខែឧសភា ដោយយល់ថាវាឆាប់ពេកក្នុងការដកការរឹតត្បិតការធ្វើដំណើរក្នុងគោលបំណងការពារកុំឲ្យមេរោគកូវីដ-១៩ ឆ្លងរាលដាល។ ក្រសួងការបរទេសបានប្រកាសនៅថ្ងៃទី០១ ខែមេសា ថាខ្លួនកំពុងព្យួរទិដ្ឋាការ និងការលើកលែងទិដ្ឋាការស្នាក់នៅរយៈពេលខ្លីសម្រាប់ប្រជាជនមកពីជាង ១០០ ប្រទេស យ៉ាងហោចណាស់នៅចុងខែមេសា។ អ្នកដំណើរបរទេសស្ទើរតែឈប់ធ្វើដំណើរមកប្រទេសជប៉ុន ចំពេលមានការរឹតត្បិតក្នុងការធ្វើដំណើរ ដោយទិន្នន័យរបស់រដ្ឋាភិបាល សម្រាប់ខែមីនា បង្ហាញពីការធ្លាក់ចុះ ៩៣ ភាគរយពីមួយឆ្នាំមុន។ ទន្ទឹមនឹងនេះមេរោគឆ្លងបានបន្តរីករាលដាលនៅក្នុងប្រទេសជប៉ុន ដោយមានការឆ្លងជាង ១១.០០០...
ភ្នំពេញ ៖ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានថ្លែងថា កម្ពុជាចាំបាច់ណាស់ ត្រូវមានច្បាប់ស្ដីពី “ដាក់ប្រទេស ក្នុងភាពអាសន្ន” ដោយមិនមែនតែក្នុងស្ថានភាព មានវិបត្តិនៃកូវីដ១៩ នោះទេ តែត្រូវការពារក្នុងថ្ងៃអនាគត ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការគ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ន”នៅថ្ងៃទី២២ ខែមេសា...
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ពលករវិល មកស្រុកខ្មែរវិញ នាពេលកន្លងទៅនេះ មានជាង៨ម៉ឺននាក់ពួកគេគ្មានឆ្លងជំងឺ កូវីដ-១៩ ទេ ហើយក្រសួង ក៏បានហាមឃាត់ពួកគាត់ មិនឲ្យវិលត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺ...
បរទេស ៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក Raytheon Co. នឹងនៅតែជាក្រុមហ៊ុនចុះកុងត្រា របស់យោធា សហរដ្ឋអាមេរិក ក្នុងដំណើរការអភិវឌ្ឍ ផលិតមីស៊ីល នុយក្លេអ៊ែរយៈចម្ងាយវែង Long-Range Standoff នេះបើតាមសេចក្តីប្រកាស របស់កងទ័ពអាកាសអាមេរិក ។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI...
សេអ៊ូល៖ មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង មិនមានសញ្ញាអ្វីប្លែកដែលបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងមានជំងឺនោះទេ បន្ទាប់ពីទូរទស្សន៍ស៊ីអិនអិន បានរាយការណ៍ថាលោក គីម កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់។ មន្ត្រីរដ្ឋាភិបាលបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកដោយយោង ទៅលើរបាយការណ៍ CNN ថា “មិនមានអ្វីប្លែកកើតឡើងនៅ ក្នុងប្រទេសកូរ៉េខាងជើងនោះទេ វាមិនមែនជាការពិតនោះទេ”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសផ្អាករយៈពេល ៦០ ថ្ងៃ នៃការធ្វើអន្តោប្រវេសន៍ ចូលទៅក្នុងសហរដ្ឋអាមេរិក ដែលលោកថា នឹងធ្វើឱ្យប្រាកដថា កម្មករអាមេរិក គឺជាមនុស្សដំបូងគេ ដែលទទួលបានការងារ នៅពេលសេដ្ឋកិច្ច បើកដំណើរការឡើងវិញ បន្ទាប់ពីការបិទ ដោយសារមេរោគកូវីដ-១៩។ លោក ត្រាំ បានលើកឡើងថា “វានឹងជារឿងមិនត្រឹមត្រូវ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង នៅថ្ងៃអង្គារម្សិលមិញនេះថា លោកមិនដឹងអំពីស្ថានភាពសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពេលមានរបាយការណ៍ថា លោកអាចនឹងមានជំងឺធ្ងន់ធ្ងរនោះទេ។ លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មានខ្លីមួយ ពីសេតវិមានថា“ ទាំងនេះគឺជារបាយការណ៍ ដែលចេញមកហើយយើងមិនដឹងទេ...