ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ៖ យើងមិនបានដឹងច្បាស់ ពីសុខភាពលោក គីម ជុងអ៊ុន នោះទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង នៅថ្ងៃអង្គារម្សិលមិញនេះថា លោកមិនដឹងអំពីស្ថានភាពសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពេលមានរបាយការណ៍ថា លោកអាចនឹងមានជំងឺធ្ងន់ធ្ងរនោះទេ។

លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មានខ្លីមួយ ពីសេតវិមានថា“ ទាំងនេះគឺជារបាយការណ៍ ដែលចេញមកហើយយើងមិនដឹងទេ ខ្ញុំគ្រាន់តែអាចនិយាយបានថា ខ្ញុំសូមជូនពរឱ្យលោកឲ្យបានល្អ ព្រោះប្រសិនបើលោក ស្ថិតក្នុងស្ថានភាព ដែលរបាយការណ៍ថាព័ត៌មានកំពុងចុះផ្សាយនោះ គឺជាស្ថានភាពធ្ងន់ធ្ងរដូចអ្នកដឹង ប៉ុន្តែខ្ញុំសូមជូនពរលោក។

លោក ដូណាល់ ត្រាំ បន្ដថាលោកមិនដាក់ “ភាពជឿជាក់ច្រើនពេកទេ” នៅក្នុងរបាយការណ៍ណាមួយ ដែលបានចេញផ្សាយ ដោយទូរទស្សន៍ CNN ។ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ ដែលមិនត្រូវបានគេស្គាល់ឈ្មោះ CNN បានរាយការណ៍ជាលើកដំបូងថា សហរដ្ឋអាមេរិក កំពុងសម្លឹង រកការស៊ើបការណ៍សម្ងាត់ថា លោក គីម ស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់៕ ដោយ៖ ឈូក បូរ៉ា

To Top