ភ្នំពេញ៖ តំណាងក្រុមហ៊ុន CAMBODIA POST (esolution) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភសម្ភារៈសម្រាប់ការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច-CCJA) ។ ពិធីប្រគល់និងទទួលនេះ ប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល សសកច ស្ថិតក្នុងបុរីរុងរឿង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ...
តេហរ៉ង់ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២១ ខែមេសានេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោកHassan Rouhani បានធ្វើការអំពាវនាវ ឲ្យបណ្តាប្រទេស នៅតំបន់អ៊ឺរ៉ុប ក្នុងការតវ៉ាប្រឆាំង ទៅនឹងសំពាធទាំងឡាយ ដែលត្រូវបានធ្វើឡើង ដោយអាមេរិកមកលើអ៊ីរ៉ង់ ក្នុងពេលដែលកូវីដ១៩ កំពុងវាយប្រហារខ្លាំង បែបនេះ។ លោកRouhani បាននិយាយ នៅក្នុងការសន្ទនាមួយ តាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តី...
បរទេស ៖ មន្ត្រីកូរ៉េខាងត្បូង និងមន្ត្រីចិន នៅថ្ងៃអង្គារនេះ បានធ្វើឲ្យមានមន្ទិលសង្ស័យ ស្តីពីសេចក្តីរាយការណ៍ ដែលថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានជម្ងឺ ក្រោយប្រព័ន្ធផ្សព្វផ្សាយ និយាយថា លោកបាន ទទួលការវះកាត់ សរសៃឈាមបេះដូង ហើយកំពុងស្ថិតនៅ ក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ស្របពេលមន្ត្រី សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ លោកជិន ម៉ាលីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មិនទាន់អាចដាក់ប្រទេស ក្នុងភាពមានអាសន្ន បាននោះទេ ។ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានលើកឡើង ក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះថា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨ព្រឹក នៅទីស្តីការក្រសួង ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់កហរសួងការបរទសខ្មែរ...
សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងថា យន្តហោះស៊ើបការណ៍ មួយគ្រឿងរបស់សហរដ្ឋអាមេរិក បានហោះហេីរលើប្រទេសកូរ៉េខាងត្បូង នៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង ចំពេលមានចលនាយោធា កើនឡើងដោយរបបកុម្មុយនិស្ត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ យន្ដហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើមេឃនៅ ខាងលើទីក្រុងអ៊ីនឈុន ដែលស្ថិតនៅភាគខាងលិច ទីក្រុងសេអ៊ូល និងខេត្តហ្គីយ៉ុងដែលនៅជាប់គ្នានោះ។ សហរដ្ឋអាមេរិក...
សេអ៊ូល៖ គិតត្រឹមថ្ងៃអង្គារ ទី២១ ខែមេសានេះពលរដ្ឋ កូរ៉េខាងត្បូងបាននឹងកំពុង វិលត្រឡប់មកធ្វើការវិញជាធម្មតាហើយ ព្រមទាំងឃើញមានផងដែរ នូវការប្រមូលផ្តុំគ្នានៅតាមផ្សារទំនើប ឧទ្យានកីឡាវាយកូនហ្គោល និងភោជនីយដ្ឋានមួយ។ សកម្មភាពនេះបានកើតឡើងនៅខណៈ ដែលប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើការបន្ធូរបន្ថយ វិធានការឃ្លាតឆ្ងាយពីគ្នាឬ Social Distance នៅក្រោយពេលដែលសន្ទុះ នៃការឆ្លងនិងករណីស្លាប់ ដោយវិរុសកូរ៉ូណាមានការធ្លាក់ចុះខ្លាំង។ ក្រុមហ៊ុនភាគច្រើនបានចាប់ផ្តើម លប់ចោលគោលនយោបាយ ធ្វើការពីផ្ទះ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងធ្វើកិច្ច ខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីប្រមូលយកព័ត៌មាន និងការវិភាគនានា បន្ទាប់ពីមានសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោក Toshimitsu Motegi...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ថា គិតរហូតមកដល់ពេលនេះ មានពលករនៅក្រៅប្រទេស បានវិលត្រឡប់មកស្រុកខ្មែរវិញ ជាង ៨ម៉ឺននាក់ ហើយក៏មានពលករមួយចំនួន គ្មានលទ្ធភាពផ្គត់ផ្គង់ជីវភាព ក្នុងគ្រួសារផងដែរ។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតប ទៅនឹងតម្រូវការរយៈ ពេលខ្លី មធ្យម...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការគណៈរដ្ឋមន្រ្តី។ សន្និសីទនេះ មានគោលបំណង និងវិសាលភាព ដើម្បីបង្ហាញជូនសាធារណជន ឲ្យបានដឹង និងយល់ច្បាស់ ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីប្រសិទ្ធភាព ក្នុងកិច្ចការពារសន្ដិសុខជាតិ...