បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Tayyip Erdogan នាពេលថ្មីៗនេះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ បានព្រមព្រៀង ធ្វើការងាររួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងការគម្រាមកំហែងបង្កឡើង ដោយមេរោគកូរ៉ូណា នេះបើតាមសម្តីរបស់ការិយាល័យ ប្រធានាធិបតីតួកគីនិយាយ។ ដោយបានផ្តល់សេចក្តីលម្អិត បញ្ជាក់បន្ថែមឲ្យច្បាស់លាស់នោះ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការ មួយបានបង្ហាញឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៦៤២នាក់ ដែលធ្វើឲ្យតួលេខ នៃការស្លាប់សរុបកើនឡើងដល់១៩.៣២៣នាក់ ។ ក្រសួងសុខាភិបាលបារំាង បានឲ្យដឹងថា ចំនួនពលរដ្ឋ ដែលទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យជា ច្រើននៅបារាំង បានថយចុះនៅត្រឹម៥៥១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដោយនៅថេរចំនួន៣០.៦៣៩នាក់...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានអះអាងថា គិតមកដល់ត្រឹមថ្ងៃទី២០ ខែមេសា ក្រសួងបានទទួលថវិកាជាតិ សរុបជាង៤លានដុល្លារ សហរដ្ឋអាមេរិក ក្នុងចំណោមគោល ការណ៍ស្នើសុំ៦លានដុល្លារអាមេរិក ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុង សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ មេសាថា...
បរទេស ៖ ទីក្រុងរបស់ប្រទេស កូរ៉េខាងត្បូងមួយ ដែលស្ថិតនៅជិតព្រំដែនសមុទ្រ ជាមួយប្រទេសកូរ៉េខាងជើង កំពុងតែត្រៀមរៀបចំគម្រោង សម្រាប់បង្កើតតំបន់នេសាទ អន្តរកូរ៉េមួយ ជាមួយប្រទេសកូរ៉េខាងជើង នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI ។ ចំណែកទីភ្នាក់សារព័ត៌មាន ក្នុងស្រុកកូរ៉េខាងត្បូង ឈ្មោះ NK Economy បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ទីក្រុងតំបន់ឆ្នេរ Incheon...
បរទេស ៖ គិតមកត្រឹមថ្ងៃសុក្រ កាលពីចុងសប្តាហ៍កន្លងមក លោកXi អគ្គលេខាធិការបក្សកុម្មុយនីសចិន CPC បានដឹកនាំកិច្ចប្រជុំជាទៀងទាត់មួយ ដើម្បីកិច្ចការងារការពារ និងគ្រប់គ្រង ទៅនឹងបញ្ហាជំងឺ រាតត្បាត វិរុសកូរ៉ូណា ។ ជាកិច្ចប្រជុំ ដោយការិយាល័យ កិច្ចការនយោបាយ នៃគណកម្មការកណ្តាល នៃបក្សកុម្មុយនីសចិន ដោយបានលើកយកប្រធាន បទសំខាន់បំផុត ក្នុងការសិក្សាកាន់តែស៊ីជម្រៅ...
ប៉េកាំង ៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចុងសប្តាហ៍កន្លង បានមានប្រសាសថា ក្នុងស្ថានភាពដ៏លំបាក ដែលពិភពលោកកំពុងនាំគ្នា ចូលរួមប្រយុទ្ធប្រឆាំង ទៅនឹងកូវីដ១៩នោះ ការគាំទ្រដល់អង្គការ សុខភាពពិភពលោក WHO លោកប្រធានអង្គការផង មានន័យថា ជាការថែរក្សាទស្សនៈវិជ្ជា និងគោលការណ៍ សហមូហភាព ។...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ចុះផ្សព្វផ្សាយវិធានការ នៃការទប់ស្កាត់ការរីរាលដាល នៃជំងឺកូវិដ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ...
បរទេស ៖ យោងតាមការចុះផ្សាយ ដោយគេហទំព័រព័ត៌មាន មួយឈ្មោះ Sto Vouno បានឲ្យដឹងកាលពីដើម ខែមេសានេះថា ជាមួយនឹងការរៀបចំនូវ ផែនការដោយប្រុង ប្រយ័ត្នបំផុត និងការវិនិយោគ ហិរញ្ញវត្ថុយ៉ាងច្រើន របស់លោក ប៊ីល ហ្គេត (Bill Gates) បានលើកឡើងថា ជាការរាំងខ្ទប់ដល់សេដ្ឋកិច្ចពិភពលោក និងបង្កអន្តរាយដល់...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០៧នាក់ ដែលមានអ្នកឆ្លងលើសពី៩នាក់ ដែលគេរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។ ក្នុងចំណោមអ្នកដែលមានជំងឺឆ្លងថ្មីៗនេះ អ្នកជំងឺទំាងអស់មកពីតំបន់រ៉ងហ្គូន មិនមានប្រវត្តិធ្វើដំណើរនៅក្នុង រយៈពេល១៤ថ្ងៃ ប៉ុន្តែមានការទាក់ទង ជាមួយអ្នកជំងឺមុនៗ...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា ជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាលខ្លាំងនៅតំបន់អឺរ៉ុប ខណៈដែលស្លាប់នៅក្នុងបញ្ជីគិតត្រឹមថ្ងៃសៅរ៍ មានច្រើននាក់ នៅក្នុងទ្វីបនេះ ពិសេសបានបង្កផលប៉ះពាល់ខ្លាំង ដល់បណ្តាប្រទេសជាច្រើនទៀត ។ អេស្ប៉ាញ បានក្លាយជាប្រទេសឈរ ក្នុងលំដាប់លេខ២ ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ដែលមានអ្នកស្លាប់ ជាង ២០.០០០នាក់ បន្ទាប់ពីអ៊ីតាលី ទន្ទឹមនេះដែរ...