ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ការបរទេសចិន ៖ ការគាំទ្រ WHO មានន័យថា ជាការការពារ គោលការណ៍សមូហភាព

ប៉េកាំង ៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចុងសប្តាហ៍កន្លង បានមានប្រសាសថា ក្នុងស្ថានភាពដ៏លំបាក ដែលពិភពលោកកំពុងនាំគ្នា ចូលរួមប្រយុទ្ធប្រឆាំង ទៅនឹងកូវីដ១៩នោះ ការគាំទ្រដល់អង្គការ សុខភាពពិភពលោក WHO លោកប្រធានអង្គការផង មានន័យថា ជាការថែរក្សាទស្សនៈវិជ្ជា និងគោលការណ៍ សហមូហភាព ។

ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃចន្ទទី២០ ខែមេសាបានដកស្រង់សម្តី របស់លោករដ្ឋមន្ត្រី ដែលត្រូវបានធ្វើឡើង នៅក្រោយពេលដែលលោកបានជួបពិភាក្សាគ្នា តាមទូរស័ព្ទជាមួយនឹងប្រធាន អង្គការសុខភាពពិភពលោក WHO លោកTedros Adhanom Ghebreyesus ។ ក្នុងនោះផងដែរលោករដ្ឋមន្ត្រី បានកត់សំគាល់ដែរថា ការគាំទ្ររបស់យើង គឺជាសកម្មភាព ដើម្បីធានានូវឋានៈនិងតួនាទី របស់អង្គការសហប្រជាជាតិ និងរក្សាសាមគ្គីភាព របស់អន្តរជាតិ ចំពោះស្ថានភាពជំងឺរាតត្បាត ។

លោក Wang បានបន្តទៀតថា លោកបានធ្វើការអំពាវនាវ តាមទូរស័ព្ទ ដើម្បីបង្ហាញថា រដ្ឋាភិបាលចិន និងប្រជាជនរបស់ខ្លួនបានបន្តគាំទ្រ យ៉ាងខ្លាំងដល់អង្គការសុខភាពពិភពលោក WHO ដោយបង្ហាញទាំង ទំនុកចិត្តថាមនុស្ស ដែលមានគំនិតត្រឹមត្រូវ នឹងបកស្រាយពីអ្វីដែលល្អ និងត្រឹមត្រូវប៉ុណ្ណោះហើយសង្ឃឹមថា សហគមន៍អន្តរជាតិ និងប្រជាជននៅទូទាំងពិភពលោក នឹងមានអាកប្បកិរិយាដូចគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top