ភ្នំពេញ៖ ដោយស្ថានភាពប្រទេសកម្ពុជា កំពុងចូលរួមប្រយុទ្ធប្រឆាំង កម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភពលោក អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការបង្កាទប់ស្កាត់ ការរីករាលដាលជំងឺឆ្លង ដ៏កាចសាហាវនេះ ដោយអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល ក៏ដូចជា មតិណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។...
ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការឆ្លងរីករាលដាលសកល នៃជំងឺកូវីដ១៩ បានធ្វើឲ្យឆ្លងដល់បុគ្គលិកសុខាភិបាល ជាង២២.០០០នាក់ នៅទូទាំងប្រទេសទាំង៥២ និងតំបន់ជាច្រើនទៀត ។ យោតាមស្ថានភាព ដែលបានរាយការណ៍ប្រចាំថ្ងៃ បានឲ្យដឹងថា ករណី នៃអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន២២.០៧៣នាក់ ក្នុងចំណោមបុគ្គលិកពេទ្យ...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានអំពាវនាវឲ្យមានវិធានការ ទប់ទល់វីរុសកាន់តែតឹងរឹង និងហ្មត់ចត់ខ្លាំងឡើង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន ពីការឆ្លងវីរុសកូវីដ១៩ នៅក្នុងកិច្ចប្រជុំការិយាល័យ នយោបាយមួយ របស់គណៈកម្មាធិការកណ្ដាល របស់បក្សកាន់អំណាច។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា វីរុសដែលឆ្លងរីករាលដាលខ្លាំង បានបង្កើតឲ្យមានឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ក្នុងដំណើរកសាងសេដ្ឋកិច្ច ប៉ុន្តែបានបន្ថែមទៀតថា ប្រទេសបាននិងកំពុងតែរក្សា...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា លំហូចូលអ្នកជម្ងឺឆ្លងវីរុសកូរ៉ូណាដ៏ច្រើនលើសលុប កំពុងតែចាប់ផ្តើមធ្វើឲ្យកកស្ទះនៅមន្ទីរពេទ្យក្នុងទីក្រុងមូស្គូ ស្របពេលដែលចំនួនអ្នកស្លាប់ក្នុងប្រទេសរុស្ស៊ី បានកើនឡើងដល់ចំនួនជាង១០០នាក់។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនានា បានរាយការណ៍ថា មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ផ្សាយបន្តផ្ទាល់លើទូរទស្សន៍រដ្ឋថា “ស្ថានភាពទាំងនៅក្នុងទីក្រុងមូស្គូ និងទីក្រុង St. Petersburg តែភាគច្រើនគឺក្នុងទីក្រុងមូស្គូ មានភាពតានតឹងខ្លាំងឡើង ដោយសារតែចំនួនអ្នកជម្ងឺ...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសស្វីស តាមសេចក្តីរាយការណ៍ បានិយាយប្រាប់នៅពេលថ្មីៗនេះថា ចំនួនអ្នកស្លាប់សរុបបណ្ដាលមកពីវីរុសកូរ៉ូណា នៅក្នុងប្រទេសស្វីស បានកើនឡើងដល់ចំនួន៨៣១នាក់ គឺកើនពីចំនួន៨០៥នាក់ នៅថ្ងៃសុក្រ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបាននិយាយប្រាប់ថា ចំណែកចំនួនអ្នកតេស្តឃើញឆ្លងមេរោគកូវីដ១៩ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក៏បានកើនពីចំនួន២៤.៣០៨នាក់...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានធ្វើការជំរុញប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់ ឲ្យគោរពតាមពិធីការសុខភាព ដើម្បីការពារខ្លួនឲ្យគេចផុតពីវីរុសកំណាចថ្មី គឺមេរោគកូរ៉ូណា ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចមានហានិភ័យទាបនានា នៅតែបន្តក្នុងតំបន់ភាគច្រើនរបស់ប្រទេស នាថ្ងៃសៅរ៍នេះ។ ពាណិជ្ជកម្មដែលគេហៅថាមានហានិភ័យទាប នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍នេះ លើកលែងតែនៅក្នុងទីក្រុងតេអេរ៉ង់ ជាទីដែលពាណិជ្ជកម្មប្រភេទនោះ នឹងចាប់ផ្តើមសារជាថ្មី ចាប់ពីថ្ងៃទី១៨ ខែមេសា។...
កំពង់ចាម ៖ តំណាងក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភអង្ករម្លិះប្រាំងចំនួន ១០ តោន ដល់គណៈ កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីចាត់ចែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាល នៃមេរោគ Covid-19 ។...
បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នាពេលថ្មីៗនេះ បានសម្រេចចិត្ត បន្តរយៈពេលដាក់បម្រាមធ្វើដំណើរទូទាំងប្រទេស ដើម្បីដោះស្រាយ បញ្ហាឆ្លងរីករាលដាល នៃវីរុសកូរ៉ូណា នេះបើយោងតាម សម្តីរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីឥណ្ឌា និយាយនៅថ្ងៃសៅរ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងបន្តយូរប៉ុណ្ណានោះទេ។ លោក ម៉ូឌី នៅថ្ងៃសៅរ៍នេះ បានប្រារព្ធធ្វើកិច្ចប្រជុំ...
បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ នៅថ្ងៃសុក្រសប្ដាហ៍នេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចនឹងដាក់ទណ្ឌកម្មទិដ្ឋាការ លើប្រទេសដែលបដិសេធ ឬក៏ពន្យាពេល ដោយគ្មានហេតុផល ក្នុងការទទួលយកបុគ្គល ដែលវិលត្រឡប់ ពីសហរដ្ឋអាមេរិកវិញ។ ក្នុងអនុស្សរណៈ ជូនចំពោះរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo...
បរទេស៖ ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃសៅរ៍ទី១១ខែមេសានេះ បានឲ្យដឹងថា ពេលនេះប្រទេសអាមេរិក បានក្លាយទៅជាប្រទេសដំបូងគេបង្អស់ លើលោកដែលមានអ្នកបាត់បង់ជីវិត ដោយសារកូវីដ១៩ ដល់ទៅជាង ២០០០នាក់ត្រឹមតែរយៈពេល មួយថ្ងៃប៉ុណ្ណោះ។ សកលវិទ្យាល័យJohns Hopkins Universityបានបង្ហាញតួលេខយ៉ាងច្បាស់ថា អ្នកស្លាប់គឺមានទៅដល់២១០៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយហើយខណៈដែលពលរដ្ឋ ជាងកន្លះលាននាក់ទៀត បានឆ្លងវិរុសនេះរួចទៅហើយ ហើយជឿជាក់ថាឆាប់ខាងមុខនេះអាមេរិក នឹងអាចវ៉ាដាច់អ៊ីតាលី មានចំនួនអ្នកស្លាប់ច្រើនជាងគេ លើលោកជាមិនខាន។...