ព័ត៌មានអន្តរជាតិ

WHO ៖ បុគ្គលិកសុខាភិបាល ជាង២២.០០០នាក់ ចំនួន៥២ប្រទេស បានឆ្លងវីរុសកូរ៉ូណា

ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការឆ្លងរីករាលដាលសកល នៃជំងឺកូវីដ១៩ បានធ្វើឲ្យឆ្លងដល់បុគ្គលិកសុខាភិបាល ជាង២២.០០០នាក់ នៅទូទាំងប្រទេសទាំង៥២ និងតំបន់ជាច្រើនទៀត ។

យោតាមស្ថានភាព ដែលបានរាយការណ៍ប្រចាំថ្ងៃ បានឲ្យដឹងថា ករណី នៃអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន២២.០៧៣នាក់ ក្នុងចំណោមបុគ្គលិកពេទ្យ ដែលត្រូវបានរាយការណ៍ ដោយអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃពុធ ទី០៨ ខែមេសា ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ចំនួននេះ គឺប្រហែលជាស្ថិតក្រោមការបង្ហាញ ឡើងវិញ ដែលមិនចាត់ចូល នៅក្នុងសេចក្តីរាយការណ៍ ជាប្រព័ន្ធនៃការឆ្លងរោគ ក្នុងចំណោមបុគ្គលិកពេទ្យ ដល់អង្គការសុខភាពពិភពលោក ឡើយ ។

ដើម្បីការពារសម្រាប់ អ្នកដែលជាបុគ្គលិកបម្រើការជួរមុខ អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ដោយឲ្យបុគ្គលទាំងនោះប្រើប្រាស់ នូវឧបករណ៍ការពារ ដូចជាម៉ាស់ ស្រោមដៃ និងពាក់វ៉ែនតា និងពាក់អាវផាវ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top