ព្រះមហាក្សត្រត្រាស់បង្គាប់ លើកលែងទោស ឲ្យលោក ស៊ុត ឌីណា
សិស្សថ្នាក់ទី១០ នៃវិទ្យាល័យពន្លកខ្មែរ យុវតី អ៊ឹង ស្រីម៉ុច ជាអ្នកមានសំណាងទីពីរ ដែលបើកគម្រប ទឹកក្រូចអាយស៍កូឡា IZE Cola ដបឈ្នះបានទឹកប្រាក់ធំ ៥ លានរៀល កាលពីថ្ងៃទី១៣ ខែ ឧសភាកន្លងទៅ។ យុវតីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរូបនេះ បានឱ្យដឹងថា៖ «ជានិច្ចកាលខ្ញុំញុំាទឹកក្រូចអាយស៍កូឡា IZE Cola...
បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានធ្វើបរិច្ចាគស្រូវសាលីឲ្យប្រទេសកូរ៉េខាងជើង ចំនួន២៥.០០០តោន ស្របពែលមានការវាយតម្លៃជា អន្តរជាតិ នូវកង្វះខាតចំណីអាហារ នៅក្នុងប្រទេសកុម្មុយនិស្តិ ឯកោមួយនេះ។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ស្ថានទូតរបស់ប្រទេសរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងព្យុងយ៉ាង បាននិយាយនៅក្នុងសារបង្ហោះក្នុងបណ្ដាញសង្គមហ្វែសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ថា លោកឯកអគ្គរដ្ឋទូត...
WASHINGTON៖ ប្រធានសភារបស់ មេរិកគឺលោកស្រី Nancy Pelosi បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វោហារស័ព្ទរបស់សេតវិមាន លើប្រទេសចិនគឺជាការបង្វែរការអារម្មណ៍ពីភាពមិនត្រឹមត្រូវ របស់ខ្លួន ក្នុងការដោះស្រាយការផ្ទុះឡើង នៃវីរុសកូវីដ១៩ នៅអាមេរិក។ យោងតាមទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែត ប្រចាំសប្តាហ៍របស់លោកស្រីនៅឯវិមានកាពីតូល...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នឹងប្រកាស បើកយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត នៅវេលាម៉ោង ៨.៣០ព្រឹក ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ សេចក្ដីជូនដំណឹង...
ស្វាយរៀង : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំ ក្រុមការងារ ទទួលអំណោយ របស់មូលនិធិក្រុមគ្រូពេទ្យចិត្ត សប្បុរសប៉ាយសួយទ្បាវយិនកម្ពុជា ផ្តល់ជូនសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនឹងអភិវឌ្ឍន៍ ខេត្តស្វាយរៀង ដើម្បីប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩។...
ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបដិសេធ និងច្រានចោលព័ត៌មាន ដែលបានចុះផ្សាយថា រយៈពេល២សប្ដាហ៍ នគរបាលចរាចរណ៍ ពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានជាង៤២ម៉ឺនដុល្លារ។ សូជម្រាបថា រាជរដ្ឋាភិបាលបានកំណត់ថា ថវិកាដែលបានមកពីការពិន័យ អំពើល្មើសច្បាប់ចរាចរណ៍ ៧០ភាគរយ ត្រូវបានផ្ដល់ជូននគរបាល ដែលជាមន្ដ្រីអនុវត្តច្បាប់, ២៥ភាគរយ ប្រគល់ជូនអង្គភាពអនុវត្តច្បាប់...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះ គណបក្សកម្លាំងប្រជាធិបតេយ្យ ក្នុងបញ្ជីគណបក្សនយោបាយ ដើម្បីអនុញ្ញាត ឲ្យធ្វើសកម្មភាពជាផ្លូវការ ដោយមានឈ្មោះសរសេរ ជាអក្សរកាត់ «គ.ក.ប» និងមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្ដាលតាំង នៅផ្ទះលេខ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសនេះ កាលពីថ្ងៃទី១៣...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយ លោក គឹម សុខា បានផ្ដល់ជាទស្សនៈថា ការផ្ដល់ ឬបន្ធូរបន្ថយសេរីភាពដល់ លោក កឹម សុខាអតីតមេបក្សប្រឆាំង នៅខែកក្កដា ឬខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ទើបអាចដោះគ្រោះលិចលង់ ឲ្យកម្ពុជាបាន ។ តាមរយៈគេហទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី១៥...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា បានឲ្យដឹង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ថ្មី ចំនួន១៣៤នាក់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកធ្វើតេស្ត ឃើញលទ្ធផលវិជ្ជមានបន្ថែមទៀត ចំនួន៣.៧២២នាក់ ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងចាប់តាំងពីថ្ងៃពុធ នៅក្នុងប្រទេស នាំឲ្យចំនួនអ្នកស្លាប់កើនដល់ ២.៥៤៩នាក់ និងអ្នកឆ្លងសរុប ចំនួន៧៨.០០៣នាក់ ។...