ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូនស្រូវសាលី ជាង២ម៉ឺនតោន ទៅកូរ៉េខាងជើង

បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានធ្វើបរិច្ចាគស្រូវសាលីឲ្យប្រទេសកូរ៉េខាងជើង ចំនួន២៥.០០០តោន ស្របពែលមានការវាយតម្លៃជា អន្តរជាតិ នូវកង្វះខាតចំណីអាហារ នៅក្នុងប្រទេសកុម្មុយនិស្តិ ឯកោមួយនេះ។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ស្ថានទូតរបស់ប្រទេសរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងព្យុងយ៉ាង បាននិយាយនៅក្នុងសារបង្ហោះក្នុងបណ្ដាញសង្គមហ្វែសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ថា លោកឯកអគ្គរដ្ឋទូត Aleksandr Matsegora បានធ្វើទស្សនកិច្ចកំពង់ផែកូរ៉េខាងជើង Nampo ស្របពេលនៃការបញ្ជូនស្រូវសាលីនោះ។

គួរបញ្ជាក់ថា នៅក្នុងខែមេសា អង្គការចំណីអាហារនិងកសិកម្ម បាននិយាយថា ទារកកូរ៉េខាងជើង១០,១លាននាក់ មានអាយុចន្លោះពី៦ខែទៅ២៣ខែ កំពុងតែមិនទទួលបានអាហារបំប៉ន់គ្រប់គ្រាបន់ នោះទេ ហើយលើសពីនេះ កុមារកូរ៉េខាងជើង២០ភាគរយ ជួបប្រទះបញ្ហាលូតលាស់យឺត៕ ប្រែសម្រួល៖ប៉ាង កុង

To Top